ភាគទី39:ដើម្បីអូន

996 62 0
                                    

{សុំបញ្ជាក់ម្តងទៀត ចន ជុងគុក អ្នកដែលតែងតែផ្តល់ក្តីស្រឡាញ់អោយថេហ្យុង ចន ជុងហ្គុក ជាស្វាមីថ្មីថ្មោងរបស់ ចន អានណា ពេលរៀបការហើយ}

«ខ្ញុំរៀបការជាមួយAnnaគឺជុងហ្គុក ម្នាក់ដែលកំពុងអោបបងនោះគឺជុងគុក ហាសហាសប្បាយដល់ហើយ»នាយជុងហ្គុកនេះដូចសប្បាយដល់ហើយព្រោះថាPrankវគ្គនេះគឺខ្នាតធំតែម្តង និយាយទៅគ្រួសារត្រកូលនេះគឺចេញមកប្លែកខុសគេតែម្តង

«ចឹងកម្មវិធីជាជាកម្មវិធី»ថេហ្យុង

«ការរបស់ខ្ញុំជាមួយបងហ្គុកមិនមែនបងគុកទេ»Annaស្ទុះទៅចេញមុខមាត់ភ្លាមៗ

«ចុះនេះជាបងជុងគុកមែនទេ»ថេហ្យុងងាកទៅមើលបុរសដែលកំពុងអោបខ្លួនជាប់ទាំងដៃរលាត់ស្បែកបន្តិច

«ជុងគុក Real No Fake»នាយសើចបញ្ចេញនៅធ្មេញទន្សាយយ៉ាងស្អាត វាក៏អាចបញ្ជាក់យ៉ាងច្បាស់ថានាយគឺជាជុងគុកពិតមែន

«បែបនេះហើយទើបប្លែកណាស់»ថេហ្យុងសើចហួសចិត្តបន្តិចសំណាងហើយឡានបុកមិនចំគេគុំអីស្តាយក្រោយបាត់ទៅហើយ ការពិតទៅជុងហ្គុកនេះក៏ធ្លាប់គុំថេហ្យុងម្តងដែរក្រោយដឹងធ្វើបាបបងរបស់ខ្លួនទើបគេស្នើរសុំអោយលោកចនរៀបគម្រោងបែបនេះ ចាំទេពេលដែលAnnaនិយាយថាតិចបរាជ័យទៅនិងខ្លាចថាថេហ្យុងគ្មាមប្រតិកម្មអ្វីសោះពេលដឹងជុងគុករៀបការ

«បានហើយល្មមអស់អីបរិយាយហើយមើលចុះ»ជីមីនកេះគ្រប់គ្នាអោយងាកទៅក្រោយ មនុស្សជាច្រើនកំពុងជួយអ្នកបើកឡានដែលបុកសសរភ្លើងនោះយ៉ាងពិបាក ហើយមួយក្រុមនេះសើចម្នាក់ឯង

«អា អា ងើបក៏ងើបតោះឆាប់ឡើងទាំងអស់គ្នា»ពួកគេបំបែកគ្នា ជួយម្នាក់មួយដៃមួយជើងទម្រាំរួចរាល់និងបន្តពិធីមង្គលម្តងទៀតតែថាសប្បាយជាងមុនទោះភ្ញៀវទៅអស់សល់តែមួយគ្រួសារក៏ដោយ

«ហៃយ៉ាភ្ញៀវទៅអស់ហើយពួកឯងចង់នៅដល់ភ្លឺមែនទេ»លោកចនដើរចេញទៅក្នុងបន្ទប់ដើម្បីសម្រាន្តយប់ជ្រៅហើយពួកគេនៅតែមិនទាន់ផឹកឆ្អែតទៀត

«អាជល់មួយ ជល់មួយ»គ្រប់គ្នាលើកដាច់ៗ ស្រាចេះតែអស់ទៅស្រឺតៗ

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now