Part 3

4.3K 256 0
                                    


     ថេហ្យុងចេញពីមន្ទីរពេទ្យនៅថ្ងៃបន្ទាប់ ហើយទៅចាត់ ចែងរឿងលែងលះតែម្ដងព្រោះគេមិនចង់នៅចុះនរកទៀតទេ គេស្ដាយដែលរើសមនុស្សខុស ទោះបីជាគេនៅស្រលាញ់នាយក៏ដោយ ក៏គេមិនយកវិញដែរ ថ្ងៃនោះសូហូមិនបាននិយាយអីថែមទាំងមើលទៅស្រស់បស់ល្អទៀត  ដូច្នេះ ហើយការប្តឹងលែងលះបានបញ្ចប់ទៅយ៉ាងរលូនដោយ មានភស្តុតាង ឯកសារវីដេអូនិងឯកសារពិនិត្យរបួសនៅមន្ទីរពេទ្យ លោកគីម មិនបានទាមទាអីច្រើនទេ គ្រាន់តែយករបស់ថេយ៍មកវិញទាំងអស់ ចំណែកផ្ទះលោកអោយទៅនាយព្រោះមិនចង់អោយកូនទៅឃើញរូបភាពឈឺចាប់ទាំងនោះ

"ផុតកម្មពានិងគ្នាហើយណា ចាប់ពីថ្ងៃនេះទៅឈប់មកពាក់ពន្ធ័ជាមួយកូនថេយ៍ទៀត" លោក ស្រីជាម្ដាយនិយាយទៅកាន់នាយសូហូ និយាយ ត្រង់ចុះគាត់មិនសូវពេញចិត្តមង្គលការនេះទេតែឃើញកូនថាមិនអីគាត់ក៏ថាមិនអីដែរទៅ

"ថ្ងៃក្រោយជួបគ្នាទៀតណា អតីតប្រពន្ធ!"គេមិនបានតបតមិនអតីតម៉ាក់ក្មេកទេ តែគេបែរជានិយាយបន្លាចទៅកាន់ថេយ៍ជាមួយស្នាមញញឹមកំណាចឡើងមកធ្វើអោយអ្នកដែលឈរក្រោយខ្នងឪពុកនោះខ្លាចឡើងញ័រខ្លួនអ្នកណាមិនដឹងទេ តែគេដឹងច្បាស់ណាស់ថានាយសូហូនេះឃោឃៅប៉ុណ្ណានោះ

"អាចង្រៃ ឯងចង់ងាប់ហេស "ណាជូនខឹង ច្រឡោតឡើង គេជាមនុស្សដែរមិនសូវចេះទប់កំហឹងទេ ក្នុងចំណោមមិត្តទេទាំងអស់គេជាអ្នកដែលឆេវឆាវជាងគេ

"ខ្លាចតែជាឯងទេដែល...."គេអោនទៅខ្សិបដាក់ណសមជូនហើយដើរចេញទៅទាំងសើចចម្អក

"ឯង!" ណាមជូនចង់ស្ទុះទៅវាយអាម្នាក់នោះតែថេយ៍ចាប់ជាប់មិនអោយបង្កររឿងនាំអោយមានរឿងវែងឆ្ងាយ

3ខែក្រោយមក

ក្រោយលែងលះថេហ្យុងគិតថាគេនិងរស់នៅស្ងប់សុខហើយប្រើប្រាស់ជីវិតដូចមុនវិញតែសូហូចេះតែរំខានគេឥតឈប់ពេលខ្លះជួបគ្នាចៃដន្យនៅក្រៅនាយចេះតែគម្រាបគេរហូត ធ្វើអោយគេខ្លាចនាយណាស់ រហូតដល់ថ្នាក់មិនហ៊ានចេញក្រៅទៀតផង
       ខែនេះបងថ្លៃគេសម្រាលហើយ បន្ទាប់មកទៅរស់នៅហុងកុងមួយរយះព្រោះទីនោះមានអ្នកចាំមើលថែច្រើនជាងនៅទីនេះ ចំណែកប៉ាម៉ាក់គេឡើងចុះកាណាដា-កូរ៉េរហូត ដូច្នេះហើយបានអ្នកណាមើលថែគេទៅ

MY wife don't cry 💔💦(Complete)Where stories live. Discover now