សត្វលោករមែងទៅតាមកម្មវាសនា គេថាអ្នកណាសាងអីបានផលនិង អ្នកដាំផ្លែស្វាយនិងទទួលបានថ្លែស្វាយ អ្នកដាំផ្លែក្រូចនិងទទួលផលក្រូច គេនៅនិយាយទៀតថាមនុស្សតែងមានកំហុស សំខាន់ខុសហើយចេះកែប្រែ បើចឹងតើការទទួលស្គាល់កំហុសរបស់ចនជុងហ្គុកនិងធ្វើអោយវីយ៉ុងរំភើបចិត្តទេ? តើអ្វីដែលនាយស្នើរសុំនិងទទួលបានផលទេ បើនាយកំពុងមានកំហុកជាប់ខ្លួនរួចទៅហើយនោះ? បើចឹងមានតែសាកមើល...."តាំងពីដើមមកខ្ញុំមិនដែលសំណមពរអីទាំងអស់" ជុងហ្គុកចាប់ផ្ដើមនិយាយ
"ខ្ញុំដឹងថាពីអតីតកាលខ្ញុំបានធ្វើខុសលើព្រះជាយាធ្ងន់ណាស់ ដូច្នេះទោះខ្ញុំកើតមកជាតិនេះឬជាតិណាក៏ដោយទោះត្រូវឈឺចាប់វេតនាកម្រឹតណាក៏ខ្ញុំព្រមទទួលដោយសុទ្ធតែចិត្តទាំងអស់ ប៉ុន្តែតែ....." គេលើកដៃសំពះម្ដងទៀត ហើយរំកិលខ្លួនទៅជិតនាង
"តែម្ដងប៉ុណ្ណោះព្រះជាយា.... ក្នុងនាមជាប្ដីម្នាក់ ខ្ញុំពិតជាមិនអាចឈរមើលប្រពន្ធខ្លួនឯងធ្លាក់ជ្រោះជ្រៅដោយមិនធ្វើអីសោះបានទេ សូមព្រះជាយាមេត្តាដល់មនុស្សមានបាបម្នាក់នេះផង "និយាយហើយក្រាបសំពះដល់បាតជើងវីយ៉ុង
"តើឯងមានអីមកប្ដូរ" នាងនិយាអោយជុងហ្គុកងើបឡើងឆ្លើយដោយមិនស្ទាក់ស្ទើរឬគិតវែងឆ្ងាយ
"ខ្ញុំសុខចិត្តធ្វើជាវិញ្ញាណតែលតោលតាមបម្រើព្រះជាយា"
"ជុងហ្គុក!!" ថេហ្យុងគាំងស្ដូក ទឹកភ្នែកក៏ចាប់ផ្ដើមហូរចុះមកទាំងមិនទាន់បានយំ
"បាន"
"ទេៗ! ខ្ញុំមិនព្រមទេ សម្លាប់ខ្ញុំទៅ កុំយកប្ដីខ្ញុំទៅអីហឹកៗ សម្លាប់ខ្ញុំទៅ ខ្ញុំសុំអង្វរ " ថេហ្យុងរើសកញ្ច្រោលឡើង ក្រវីក្បាលតតាត់ ស្រែកមិនព្រមទទួលទាំងទឹកភ្នែកកំពុងស្រក់
"ថេយ៍"ជុងហ្គុកហៅឃាត់
" បងកុំទៅណាអីណា ជុងហ្គុក អូនសុំអង្វរ កុំអោយអូននៅម្នាក់ឯងអី ហឹកៗ " ថេហ្យុងក៏យំ ជុងហ្គុកក៏យំ ឯអ្នកឈរមើល មានលោកចនអ្នកស្រីចនជេយ៍និងអ្នកអង្គម្ចាស់ជីមីនក៏យំតាមដែរ តែពួកគេធ្វើអីមិនបានឡើយ
YOU ARE READING
MY wife don't cry 💔💦(Complete)
Romanceបងសុខចិត្តចាញ់អូនគ្រប់យ៉ាង សុំតែម្យ៉ាងអូនកុំយំ Jeon Jungkook x Kim Taehyung