Part 19

3.5K 209 4
                                    

"អូនហា~ "បន្ទាប់ពីបញ្ចប់ការងារជុងហ្គុកនាំរាងតូចចូលក្នុងផ្ទះវិញ ឥឡូវនេះពួកគេកំពុងគេងលើគ្នាមើលទូរទស្សន៍( ជុងហ្គុកគេងផ្ងារអោបថេហ្យុងដែលគេងផ្គាប់មុខ)

"ហឹម"គេឆ្លើយតែនៅតែសម្លឹងមើលទូរទស្សន៍ដដែល

"បើអូនជាតួស្រីតើអូនយល់ព្រមដូចក្នុងរឿងទេ"

"អូនម៉េចនិងដឹងទៅ"

"បានន័យថាអូនមិនព្រមលើកលែងទោស"

"ទេ អូនចង់និយាយថា អូនមិនមែនតួស្រីអូនមិនដឹងឡើយថាការឈឺចាប់របស់តួស្រីមានកម្រឹតណាផង បើអូនថាលើកលែងវាដូចជាស្រួលពេក"

"ក្រែងតួប្រុសរស់នៅជាវិញ្ញាណតែលតោល ឯការរាប់រយឆ្នាំមិនចឹង"

"ការឈឺចាប់របស់តួប្រុសជាការលុបលាងកំហុក តែការឈឺចាប់របស់តួស្រី គឺត្រូវគេធ្វើបាប វាខុសគ្នាណា" គេចង់បានន័យថាពិតមែនតែតួប្រុសទទួលការឈឺចាប់ច្រើនជាងតួស្រី តែវាជាអំពើដែលបង្ករឡើង វាជាការឈឺចាប់ដោយសមហេតុផល ចំណែកតួស្រីគឺត្រូវឈឺចាប់ជាមួយកំហុកដែលខ្លួនឯងមិនបានធ្វើ

"ចឹងធ្វើម៉េចទើបអាចសងបាន" ថេយ៍មិនមាត់តែក្រវីក្បាល

"បើបងប្រាប់ថាបងធ្លាប់ធ្វើបាបអូនពីជាតិមុនតើអូននិងលើកលែងអោយបងទេ"

"បងចាំជាតិ?"

"ឧទាហរណ៍បើបែបនិង"

"ចឹងតើកំហុករបស់បងធំប៉ុណ្ណា?"

"បើដូចតួប្រុស"

"តើបងយល់ព្រមទទួលការឈឺចាប់ដូចគេទេ"

"បើអាច"

"មិនអាចទេ"

"ហេតុអី"

"ព្រោះ.....បងមិនមែនតួប្រុស ហាសហា" គេនិយាយហើយសើច តែជុងហ្គុកមិនបានសើចតាមទេគេកំពុងភ័យ

    ចនជុងហ្គុកជាមនុស្សមិនចេះខ្លាច មានន័យថាអ្វីក៏គេមិនខ្លាចដែរ សូម្បីតែសេចក្តីក្ដីស្លាប់ ទោះបីជាត្រូវក្អួតឈាមឬ ក្អកឈាមស្លាប់រាប់រយជាតិទៀតក៏គេមិនខ្លាច លើកលែតែធ្វើអោយប្រពន្ធរបស់គេឈឺ រាល់ថ្ងៃគេខ្លាចណាស់ ខ្លាចថាថេយ៍និងទទួលការឈឺចាប់ម្ដងទៀតពេលដែលគេដឹងថា គេត្រូវបណ្ដាសាដោយសាអ្វី
<<តើអូននឹងឈឺដូចវីយ៉ុងទេ តើអូននឹងរត់ចេញពីបងដូចគេទេ បើមានថ្ងៃនោះមែនបងនឹងស្លាប់នៅមុខអូនមិនខាន>>

MY wife don't cry 💔💦(Complete)Where stories live. Discover now