Part 24

2.6K 165 3
                                    

  
"ជុង! ក្រុមហ៊ុនយ៉ាងម៉េចហើយ" លោកចនសួរកូនគាត់ សព្វថ្ងៃនេះគាត់រវល់ពេកទើបមិនសូវបានទៅអឺតមើលគេនៅក្រុមហ៊ុន លឺថាមានការគេងប្រវ័ញផង

"មិនអីទេប៉ា"

"ប៉ាឮថា ផលិតដែកមិនគ្រប់ចំនួនមែនទេ"

"ចំពោះរឿងនោះខ្ញុំចាត់ការរួចហើយ"

"នៅរោងចក្រផលិតស្រាប៉ាឮថាមានជនបង្កប់"

"អត់ទេប៉ា នៅកាស៊ីណូ គឺពួកប៉ូលិសក្រុងនិងណា"

"មានរឿងអីហេសក្រែងកាស៊ីណូយើងបើកស្របច្បាប់តើ "

"ពួកគេមកស៊ើបរឿងបាត់មនុស្ស តែពេលមិនឃើញក៏ទៅវិញអស់ទៅ"

"អឹម បែបនិងក៏ល្អ ពេលឮថាប៉ូលិសមកម្ដងៗប៉ាចេះតែភ័យ"

"ភ័យអី ប៉ាបើយើងមិនដែលធ្វើអីខុសផង"

"ប៉ាខ្លាចតែមានគេចង់ធ្វើបាបកូន យករបស់មកដាក់អោយប៉ូលើសសង្ស័យ" កាលពីគាត់ប្រលូកក្នុងសង្គមម៉ាហ្វៀដំបូងៗគាត់ធ្លាប់ត្រូវគេធ្វើបាបចឹងដែរទើបចេះតែភ័យ

"មិនអីទេ ខ្ញុំនិងប្រយ័ត្ន"

"ថ្ងៃស្អែកមានប្រជុំ ប៉ាថាអ៊ំមីនរបស់ឯងនិងនាំគេមក"

"អ្នកណាគេ?"

"មីន យ៉ុនគូ"

"មកក៏មកទៅ" ជុងហ្គុកបញ្ចេញទឹកមុចរបៀបមិនខ្វល់

"ដែលសំខាន់គេមិនដឹងថាឯងរៀបការទេ"

"ទាក់ទងអីនិងគេ" ត្រឹមជាប្អូនជីដូនមួយសោះ ចាំបាច់ត្រូវរាយការណ៍ដែរ

"តែក្រែងគេជា....."លោកចននិយាយមិនទាន់ចប់ផងជុងហ្គុកក៏កាត់ នាយដូចជាមិនចូលចិត្តនិយាយពីគេម្នាក់នោះយ៉ាងម៉េចទេ

"គេជាអីក៏ខ្ញុំមិនខ្វល់"

"ចុះបើគេធ្វើបាបថេយ៍នោះ"

"ក៏សាកទៅ បើគេហ៊ាន" កែវភ្នែកបញ្ចាក់ពីកំហឹង មិនដឹងម្នាក់ មីន យ៉ុនគូ និងធ្លាប់ធ្វើអ្វីមកលើគេទេ

"ជុងហ្គុក! ជុង..."ថេយ៍ក្រវីដៃចុះឡើងនៅមុខនាយមិនដឹងកើតអីផ្លុំសក់អោយគេសុខៗស្រាប់តែឈប់ ហៅប៉ុន្មានដងហើយមិនឮទៀត

MY wife don't cry 💔💦(Complete)Where stories live. Discover now