Part 9...

3.8K 227 4
                                    


"ហៃយ៉ាៗ ជូងហ្គុក មង្គលការឯងមានអ្នកមិនអញ្ជើញចូលរួមច្រើនម្លេះ" យ៉ុនគី ចូលមកជាមួយ និងរូបភាពស្រៃកាលពី ពីរថ្ងៃមុនដែលពួកគេបានរៀបគម្រោងជាមួយគ្នា...... (គឺពេលដែលជុងហ្គុកទៅជួបមិត្តក្រោយពេលជួនថេហ្យុងទៅផ្ទះ)

"ជុងហ្គុក យើងថាអាម្នាក់សូហូនេះ មិនធម្មតាទេ"ហូសុក

" ខ្ញុំបានឃើញស្លាកព្រះចន្ទក្រហមលើ.កអាវកូនចៅវា" នាយបានឃើញពេលមនុស្សមួយក្រុមនោះរត់ចូលមកជួយសូហូថ្ងៃទៅ.លឈុត

"ក្រែងស្លាកនោះ ឈប់ប្រើយូហើយតើ"យ៉ុនគី

"ខ្ញុំថាសូហូ ប្រាកដជាមានអីពាក់ព័ន្ធនិងគុជនោះ"ជុងហ្គុក

"ចឹងគុជនោះនៅឯណា"ហូសុក

"ខ្ញុំមិនដឹងទេ "គេក្រវីក្បាលមិនដឹងពិតមែន

"ចុះមានអីពាក់ព័ន្ធនឹងថេហ្យុង?"

"....."ជុងហ្គុកក្រវីក្បាលមិនដឹងដូចគ្នា

"ខ្ញុំចង់ដឹងថា វាត្រូវការអី បងជួយខ្ញុំបានទេ"បន្ទាប់ពីគិតយ៉ាងយូរជុងហ្គុកក៏និយាយឡើង

"ឯងចង់ធ្វើអី "

"ខ្ញុំថាថ្ងៃរៀបការគេប្រាកដជាចូលទៅរំខាន ព្រោះគិតថាខ្ញុំមិនបានត្រៀម ហូសុកហ្យុងត្រូវចូលទៅមុន បើគ្មានអ្នកមកជួយវាទេក៏ចាប់យកទៅឃុំសិន តែបើមានគេមក បងយ៉ុន ត្រូវចូលទៅគ្រប់ពីលើ "ជុងហ្គុកនិយាយរៀបរាប់ពីគម្រោងរបស់នាយ

"បើបែបនេះចុះ ភ្ញៀវនោះ"ហូសុក

"រឿងភ្ញៀវ ចាំអោយណាមជូមជម្លៀសចេញមុនចុះ"យ៉ុនគី

"ចំណែក ជេយ៍...ឯងចាត់ចែករឿងប៉ាម៉ាក់"ជុងហ្គុកងាកទៅបញ្ជារនាយជំនិតរបស់គេ

"បាទ"

      បន្ទាប់មកដូចកាគិតមិនខុស សូហូពិតជាមកហើយផែនការដែលរៀបចំទុកក៏ត្រូវបានអនុវត្ត ពេល នេះមង្គលការក្លាយជាសមរភូមិសង្រ្គាម មានមនុស្សមួយក្រុមធំដែលបញ្ចូលគ្នារវៀងកូនចៅនៃម៉ាហ្វៀ3នាក់ ភ្ជុងកាំភ្លើងទៅកាន់មនុស្សមួយក្រុមទៀតដែលមានកន្លះអាវរូបព្រះចន្ទ័ក្រហម ថេយ៍វិញខ្លួនឡើងត្រជាក់ស្រេប ស្វាយបបូរមាត់អស់ ហើយ គេពិតជាខ្លាចណាស់ បើសិនមិនបានជុងហ្គុកអោបហើយនិយាយប្រាប់កុំអោយគេខ្លាចទេ គេសន្លប់តាំងពីសូហូចូលមកដំបូងម្លេះ

MY wife don't cry 💔💦(Complete)Donde viven las historias. Descúbrelo ahora