Part 23

2.7K 176 2
                                    


@មួយសប្ដាហ៍ក្រោយ

      សពរបស់លោកគីមពួកគេបានយកមកធ្វើ បុណ្យនៅប្រទេសកូរ៉េ បន្ទាប់មកថេយ៍ត្រូវបានជុងហ្គុកចាប់អោយទៅហាត់ក្បាច់ការពារខ្លួនជាមួយនាយ ព្រោះគ្រប់គ្នាបានដឹងទៅហើយថាថេហ្យុងជាទាយាទចុងក្រោយរបស់ត្រកូលម៉ាហ្វៀគីម អ្នកដែលអាចបើកប្រអប់គុជបាន បន្ទាប់ពីត្រកូលចន ទោះបីពេលនេះប្រអប់គុជស្ថិតនៅក្នុងដៃរបស់ជុងហ្គុកក៏ដោយតែយ៉ាងណាចេះការពារខ្លួនខ្លះក៏ល្អព្រោះនាយមិនអាចនៅមើលគេគ្រប់ជំហ៊ានទេ

"ថេយ៍ ហា! តោះដល់ម៉ោងហើយ" ជុងហ្គុកចេញពីធ្វើការចូលមកក្នុងផ្ទះហៅថេយ៍ព្រោះដលើម៉ោងទៅហាត់ហើយ តែអ្នកដែលអង្គុយលើសាឡុងនោះបែរពេបមាត់ ទឹកភ្នែករលីងរលោង ក្រវីក្បាល ក្រាងននៀលមិនព្រមទៅ គេមិនចង់ទៅកន្លែងហាត់និងទេ ទីនោះសុទ្ធតែប្រុសសាច់ធំៗគួរអោយខ្លាចណាស់

"ថេយ៍ បើអូនរវល់តែខ្លាចបែបនេះថ្ងៃណាចេះទៅ អូនពេលនេះមិនមែនត្រឹមប្រពន្ធម៉ាហ្វៀដូចមុនទេណា"

"អូនខ្លាច អូនមិនទៅទេ " ថេយ៍ក្រាញននៀលមិនព្រមទៅ គេខ្លាចពួកប្រុសៗអស់នោះមែនណា

"ចុះបើមានរឿងមែន អូនគិតយ៉ាងម៉េច អូនគិតថាមានតែមនុស្សមាឌតូចមកចាប់អូនទៅចឹងឬ"

"បងការពារអូនទៅ"

"បងតាមអូនគ្រប់ជំហា៊នមិនបានទេ"

"តែ...អូន-អូនខ្លាច" ថេយ៍នៅតែនិយាយពាក្យដដែល ធ្វើម៉េចបើគ្នាខ្សោយតាំងពីតូច

"ហ៊ើយ! ថេយ៍ និយាយមិនស្ដាប់គ្នាទេឬ បើអូនខ្លាចត្រូវតែជំនះអោយបានទើបមិនមានចំណុច ខ្សោយ" ដោយសារថេយ៍និយាយតែពាក្យនិងច្រើនដងពេកទើបនាយច្រឡំដំឡើងសំឡេងដាក់គេ បន្តិចព្រោះនាយស្អប់ពាក្យថាកំសាក ខ្លាចនេះខ្លាចនោះណាស់  ណាមួយនាយចង់អោយថេយ៍រឹងមាំផង

"ហ្អាៗ បងស្រែកអោយអូន បងឈប់ស្រលាញ់អូនហើយ បងថាអោយអូន" ថេយ៍គ្រាន់តែយំរំអួយ ល្បិចមិនចង់ទៅប៉ុណ្ណោះ ព្រោះ នាយអត់បានស្រែកសម្លុតផងគ្រាន់តែដំឡើងសំឡេងបន្តិចប៉ុណ្ណោះ(រាល់ដងស្រទន់ ផ្អែម)

"បង..បងសុំទោសមិញនិងបងច្រឡំមាត់ សុំទោសធ្វើអោយអូនភ័យហើយ" ទោះដឹងហើយថាគ្រាន់តែយំរំអួយក៏នាយនៅតែចូលទៅលួងដែរព្រោះនាយច្រឡំមែនទែន

MY wife don't cry 💔💦(Complete)Where stories live. Discover now