07:ប៉ុន្នឹងវាមិនស្លា.ប់ទេកុំភ័យ

520 44 0
                                    

<ហ្ហឹក~ មនុស្សចង្រៃចន ជុងហ្គុកអាល់បឺតខារ៍!>
_____
#ថ្ងៃថ្មី
<លោកគ្រូពេទ្យនេះជាប្រាក់ដែលខ្ញុំសូមបង់ពាក់កណ្ដាលសិន..1 សបា្តហ៍ក្រោយខ្ញុំនឹងបង់ជូនពាក់កណ្ដាលទៀត> ថេយ៉ុងហុចសំបុត្រពណ៍គគីរមួយដែលមានលុយសុតនៅក្នុងនោះថ្លៃវះកាត់របស់លោកយាយ។

<បាទ មិនអីនោះទេ តាមសម្រួលចុះ>
<អញ្ចឹងខ្ញុំសូមទៅសិនហើយ> ថេយ៍ញញឹមបន្តិចជាការគួរសមទៅកាន់គាត់មិននឹងចាកចេញទៅ,ទោះបីជារកប្រាក់មកបង់ថ្លៃព្យាបាលសឹងមិនទាន់ក៏មិនប្ដូរលោកយាយរបស់គេទៅបន្ទប់ព្យាបាលធម្មតានោះដែរ។
រីងៗ!!!
ភ្លាមៗទូស័ព្ទក្នុងកាបូបក៏បានរោទិ៍ឡើង រហ័សឲថេយ៉ុងលើកទទួលជាប្រញ៉ាប់។

<ហាឡូ! គីម ថេយ៉ុងសាន៍សាយ៍និយាយ>
"ហាឡូអ្នកប្រុសថេយ៍ ពួកយើងខលមកពី J-entertainment" គ្រាន់លឺតែឈ្មោះក៏បង្ហាញទឹកមុខធុញរួចជាស្រេច ព្រោះស្ដាប់សម្លេងទៅដឹងច្បាស់ថាជាជំនិតរបស់ប្រុសចិត្តខ្មៅម្នាក់នោះ។

<លោកមានការអ្វីហេ៌?>
"បាទគឺ*.."
<យកមកនេះយើងនិយាយ> ចាំជំនិតនាយនិយាយយូរពេកក៏កញ្ឆក់ទូរស័ព្ទពីដៃយកមកនិយាយខ្លួនឯងទាន់ចិត្តជាង។

"ឯងគ្មានសិទ្ធសួរថាមានការអ្វីនោះទេ ឆាប់មកក្រុមហ៊ុនយើងអីឡូវនេះ" ចំពោះនាយខលហៅគេឲមកក៏គ្មានអ្វីក្រៅពីធ្វើបាបនោះដែរ បើអង្គុយធ្វើការមិននឹងគូទផងនោះ។

<ចុះបើខ្ញុំមិនទៅ> លឺសម្លេងនាយម្នាក់នឹងហើយគេស្អប់ ស្អប់ដល់ឆ្អឹងសូម្បីតែឈ្មោះក៏មិនចង់រំលឹកដែរ តែកម្មស្អីត្រូវនៅក្រោមគំនាបគេ-,-

"ក៏សាកទៅថាឯងនឹងជួបស្អីខ្លះក្នុងថ្ងៃនេះ 15នាទីទៀតបើមកមិនទាន់មានរឿងមិនខាន"

<លោកឆ្កួតចូលទេរឺយ៉ាងមិច? ឲទៅដល់ សួរថាទៅណា៌?> ថាហើយថា ខ្លាំងតែមាត់អញ្ចឹងទេចុងក្រោយសួររកទីតាំងទៅដដែល។

"J-ENTERTAINMENT" ទឺត~ ស្រដីចប់ភ្លាមក៏ចុចបិទបាត់ បោះទូរស័ព្ទឲជំនិតវិញយ៉ាងហាយ ព្រោះដឹងស្រាប់ថានាយជាអ្នកឈ្នះ។
.....
//30នាទីក្រោយ!

<សួស្តី! សូមសួរថាបន្ទប់លោកអគ្គនាយកនៅជាន់ទីប៉ុន្មាន?>

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now