10:ឃ្វាលគេធ្វើមើលតែប្រពន្ធខ្លួនឯង

535 48 1
                                    

<មនុស្សដូចលោកតតែបិទចោលខ្លះទើបសមមុខ ឲនៅបានសុខសាន្តខ្លះ> ថេយ៉ុង
....
<ចៅហ្វាយខលប៉ុន្មានដងក៏មិនលើកដែរទាន ទូរស័ព្ទជាប់រវល់រហូត> មីនយ៉ុលដាក់ទូរស័ព្ទចុះវិញស្រដីទៅកាន់ចៅហ្វាយនាយឲបានដឹង ព្រោះនាយប្រើគេឲខលទៅថេយ៉ុងចង់មួយពាន់ដងអីឡូវហើយក៏មិនឈប់។

<ខលទៀត~> គេមុខម៉ូវជាប់មិនស្រាយធ្វើការមិនស្រណុកព្រូសប្រាសម្នាក់ៗឯង។

<តែចៅហ្វាយឲខលចង់មួយមុឺនដងហើយមិនទាន់ឃើញអ្នកប្រុសថេយ៍លើកមួយដងផង ចៅហ្វាយអឺយចៅហ្វាយបើគេចង់លើកមែនគេលើកយូរហើយ> ដានវ៉ូដែលមាត់មិននៅស្ងៀមរពិលរពូចស្រាប់ឃើញបែបនេះដែរទៅទប់ជាប់ពីអង្កាលណាមក? វ៉ៃសិទ្ធតែច្រត់ចង្កេះចងចិញ្ចើមដាក់លោកចៅហ្វាយទៀត-,-

<ឯងសុីប្រាក់ខែយើង យើងបញ្ជាអីក៏ធ្វើនឹងទៅ> នាយសម្ដែងទឹកមុខស្មើរៗពោលឡើងស្មើរធេងសម្លឹងទៅកាន់ជំនិតមាត់ដាច អត់មិនបានហក់ខោកពកក្បាលអីឡូវនឹង។

<ដឹងថាសុីប្រាក់ខែរបស់ចៅហ្វាយហើយ ចុះបើចៅហ្វាយចង់ជួបមុខគេម្លឹងៗមិនយកលេខខ្លួនឯងចុចទៅ មកយកលេខខ្ញុំចុចចង់បែកមេដៃហើយគេមិនលើកផង>
ផូស~~ បន្តាប់ពីមាត់បានខ្លាំងពេកឯកសារមួយសមីរឹងហោះវ៉ីវសម្ដៅទៅរកជំនិតមាត់ស្វា សំណាងគេគេចទាន់កុំអីពកបាត់ទៅហើយ។
<ហ្អស! ចៅហ្វាយចង់ធ្វើឃាតខ្ញុំផងហេ៌គ្រាន់តែប្រាប់ប៉ុន្នឹងចង់សម្លាប់មនុស្ស?~> នាយលើកដៃយកមកខ្ទប់មាត់សម្ដែងភាពនឹកស្មានមិនដល់ ដែលធាតុពិតចង់ដុតនាយឲខឹង-,-

<ឯងនិយាយថាអ្នកណាចង់ជួបមុខវា?> នាយងើបឈរឡើងសម្លុតទៅកាន់ដានវ៉ូសឹងហក់សុីសាច់គេ។

<គឺចៅហ្វា*..>
<យើងកាត់ប្រាក់ខែឯងមួយខែ~> ឆ្លើយមិនទាន់ផុតគេខ្ជឹបមាត់វិញលឿនៗ ព្រោះលោកប្រុសចៅហ្វាយគេនេះមហាសែនខូច និយាយមិនឈ្នះគេលេងកាត់ប្រាក់ខែ។

<អូយ-ចៅហ្វាយ អាដានវ៉ូដឹងខុសហើយ កុំលេងអញ្ចឹងអីណ៌ ដកពាក្យវិញទៅចៅហ្វាយ>

<មិចឯងមិនខ្លាំងមាត់ទៀតទៅ?>
<ហឹស~លែងហ៊ានខ្លាំងហើយទាន ចៅហ្វាយឈ្នះចុះ ប្រាក់ខែខ្ញុំសំខាន់ជាង> គេធ្វើមុខអេះម៉េះសើចមិនសមត្បិតអីជាមួយនាយតែមិនព្រមចាញ់នឹងគ្មានសល់ទេប្រាក់ខែកាត់តតែខ្ទេច។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now