Episode28:ត្រូវជាអ្វីនឹងគ្នាដែរ?

423 41 1
                                    

     @ ថ្ងៃថ្មី!
    ហ្វូៗ!!!~
   រលកសមុទ្របោកបក់ខ្ទប់មាត់ច្រាំង សម្លេងខ្យល់ផាច់វ៉ូៗផ្អួបជាមួយសត្វចាប់យំ នាពេលព្រលឹមពិតជារំហើយស្រស់ស្រាយនៅលើកោះជេរជូក្បែររីស៉តគេនេះ។
    ដំណើរបោះជំហានមួយៗរបស់ថេយ៉ុងតាមមាត់ច្រាំងគោកដែលមានទឹករលកឡើងចុះតិចៗ ថេយ៍កែវភ្នែកសញ្ចឹងគិតមិនដឹងនឹករពៃដល់ឋានណា៌! គេមកដល់ជេជូនេះជាមួយរាងក្រាស់តាំងពីម្សិលពេលល្ងាចម្ល៉េះ។

<យ៉ុងសាន់!!~~> ដើរកម្សាន្តសុខៗសម្លេងមាំក្រាស់ក៏បន្លឺចេញពីជ្រុងម្ខាងមករហ័សឲថេយ៍ក្រឡេកទៅមើលនាយ។

<...> រាងតូចច្រលឹងប្រើក្រសែរភ្នែកសម្លឹងនាយពីចម្ងាយទៅជំនួសឲការឆ្លើយតប ចំណែកឯជុងហ្គុកក៏កំពុងដើរសម្ដៅមករកគេដូចគ្នា។

<ស្មានតែរត់ទៅសេអ៊ូលវិញហើយតើ បើកភ្នែកមកមិនឃើញ> នាយចូលទៅកាន់ដៃថេយ៍មុននឹងប្រើស្នាមញញឹមដាក់បន្តិចសឹមក្រឡេកមើលទេសភាពជុំវិញខ្លួននាពេលព្រលឹមស្រាងៗនោះទេ។

<មិនសំបូរលុយទេ> គេតបនាយមុននឹងបន្តដំណើរដឹកដៃគ្នាទៅមុខបន្ត ជំហានយឺតៗមួយៗពិភាក្សាគ្នាពីនេះពីនោះ ម្យ៉ាងដែរ ដែលនាយលែងទ្រគោះបោះបោកដាក់គេទៀត។

<ចូលចិត្តទេ?> នាយឃើញមុខគេស្អុយក៏ចេះតែបង្កើតពាក្យនិយាយទាំងដែលមិនមែនជាចរឹក គេសួរសម្ដៅដល់អ្វីដែលនៅជុំវិញខ្លួនពេលនេះ។

<អឹម!~> ថេយ៍ងាកមករកនាយងើយសម្លឹងដោយក្រហឹមបញ្ជាក់។
<ជុប៌!~> គេគ្រាន់តែងើយមកដើម្បីបញ្ជាក់នាយ ប៉ុន្តែអ្នកដែលសម្លឹងមុខគេនេះបែរជាចាប់ទាញថេយ៉ុងយកមកចឹកបានមួយបក់-,-

<ដឹប*លោក!> ថេយ៍ដែលមិនទាន់ត្រៀមខ្លួនត្រូវនាយកេញចំណេញរួច រហ័សងាកមើលឆ្វេងស្ដាំមុននឹងងាកមកវិញសម្លក់មុខនាយ។

<កើតអីហេ៌? ថើបមិនបាន?>
<មិនបាន ព្រោះមាត់ខ្ញុំមិនមែនសម្រាប់លោកចង់មកថើបតាមចិត្ត> មាត់ធ្វើដូចមិនពេញចិត្តផ្ទុយស្រឡះក្នុងចិត្តក៏លួចមានចិត្តថាសប្បាយនឹងនាយដែលគេធ្វើបែបនេះ។

<ហឺ! ដូចអត់ឃើញមានបិទផ្លាកហាមមិនឲថើបផង>
<ប្រកែកមិនឈ្នះលោកទេ>
<ត្រូវតែបែបនឹងស្រាប់ហើយ> នាយលើកចិញ្ចើមអឿកាយ៉យដាក់ថេយ៍ដែលខ្លួនឯងតែងតែឈ្នះ ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now