18:កុំសង្ឃឹមថាបានជួបវាទៀត

633 51 0
                                    

   //ថ្ងៃថ្មី!!!
    ក្រាក!~~
  ថ្ងៃនេះដូចជាចៃដន្យចម្លែករាងក្រាស់គ្រាន់តែបើកទ្វារបន្ទប់មកភ្លាមក៏ប្រទាក់នឹងថេយ៉ុងដែលដើរចេញពីបន្ទប់ល្មម, ពួកគេសម្លឹងគ្នាដោយមិនស្រដីអ្វីមួយម៉ាត់ មុននឹងថេយ៉ុងជ្រើសដើរទៅមុខបន្ត គេខឹងនាយនឹងរឿងយប់មិញដូច្នេះហើយខ្ពើមជ្រលក់, ចំណែកនាយក៏រាងចម្លែកចិត្តត្បិតរាល់ថ្ងៃថេយ៍ចេញបាត់ៗតាំងពីព្រលឹមៗ។

<ម៉ាក់ដោះមានអីឲខ្ញុំជួយទេ?>
<អ៌រ! ថេយ៍ជួយលើកម្ហូបនេះដាក់តុទៅបានហើយ> គេញញឹមបន្តិចមុននឹងទទួលពីដៃគាត់លើកទៅតុអាហារដើម្បីឲរាងក្រាស់ទទួលទានមុនទៅធ្វើការ។

<ដួសបាយទៅ> ជុងហ្គុកថារួចថេយ៍ក៏ដើរទៅដួសឲនាយ ត្បិតបើអ្នកផ្សេងដួសលេបមិនចូលត្បិតរាល់ដងពេលគេមិននៅនាយមិនខ្ចីហូប។

<ដួសហើយចូលតុសុីទៅ> មនុស្សនេះចង់ហៅគេឲរួមតុជាមួយតែស៊យអ្វីកើតមកមិនចេះយកសម្ដីផ្អែមមកតាម ម្យ៉ាងកាច់រឹកប្រុសស្អាត ប៉ះអ្នកខាងនោះចិត្តខ្លាំងដែរដួសហើយទៅឈរជិតអ្នកបម្រើវិញធ្វើស្ដាប់មិនលឺ។

<ថ្លង់ត្រចៀកស្ដាប់លែងលឺហើយហេ៌?> នាយដាក់ស្លាបព្រាចុះងាកទៅស្រដីឲចំមុខរបស់រាងតូច។

<ខ្ញុំមិនហូបទេ>
<យើងបញ្ជាឲឯងសុីឯងត្រូវតែសុី> អត់ខ្វល់! សំខាន់នាយចង់ឈ្នះ ប្រាប់ឲធ្វើអីគឺត្រូវតែធ្វើតាម។

<ខ្ញុំមិនឃ្លាន បើលោកហូបក៏ហូបតែឯងទៅ>
<...> នាយស្ងាត់មាត់ជំនួសឲការសម្លឹងមុខរបស់ថេយ៍ដោយមិននិយាយស្ដី, ម៉ាក់ដោះឃើញបែបនេះគាត់ដឹងថានាយអាចនឹងខឹងក៏កេះប្រាប់រាងតូចថា÷

<ញុាំទៅថេយ៍ កុំឲមានរឿងទាំងព្រឹក>
<មនុស្សចង្រៃយកតែចិត្តខ្លួនឯង> គេសម្លក់នាយបន្តិចមុននឹងលួចជេរខ្សឹបៗដើរទៅអង្គុយរួមតុនឹងនាយ។

<យើងឲឯងសុីព្រោះខ្លាចថាអាប្រុសឯងនោះវាដៀលយើងបង្អត់បាយឯង>

<ដឹងស្អីទេចៅហ្វាយ បើថាប្រចណ្ឌ័គេមិនថាប្រចណ្ឌ័ទៅនៅក្បាច់ក្បូរច្រើន~> សម្ដីខ្សឹបៗតែឯងបែបនេះមិនបាច់ប្រាប់ថាជាអ្នកណាក៏អាចដឹងបានដែរ សួរថាចរឹកនាយតើអាចគេចផុតពីដានវ៉ូទេ? ច្បាស់ជាអត់ហើយគេមើលដឹងតែទាំងអស់នឹងត្បិតថារាងរពិលរពោចបន្តិច។
     អាហារពេលព្រឹកត្រូវបញ្ចប់ទៅដោយវេទនាពីព្រោះអ្នកអង្គុយញុាំសម្លឹងគ្នាដូចចង់កាប់ចាក់ដាវបើសិនអាច។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now