13:ចង់ទះខ្ញុំហេ៌?

511 45 0
                                    

<ស្រាតខោអាវចេញចំពោះមុខយើងទៅ>
<អាឆ្កួត> ថាហើយថាមួយសូន្យ
ព្រូស! ស្ដាប់លឺពាក្យជេររបស់រាងតូចមកកាន់នាយហើយ គេអត់មិនបាននឹងគប់តេលេទូរទស្សន៍ចោលដើម្បីរំសាយកំហឹង មុននឹងខាំសាច់ថ្ពាល់បបូរមាត់ខាងក្នុងសែនគ្រឺតខ្នាញ់ប៉ុនពេក។

<លោកកុំហួសហេតុពេកចន អាល់បឺតខារ៍> គេមិនញញើតនឹងតបតទៅកាន់នាយត្បិតចរឹកមិនមែនស្លូតៗមុឺសៗឲគេធ្វើបាបតាំងពីដើម។

<យើងហួសហេតុត្រង់ណា៌? រឺថាខ្លួនឯងដែលមិនដឹងពីឋានៈរបស់ខ្លួនឯង?~> នាយងើបឈរគ្រោសអស់កម្ពស់ដើរសម្ដៅទៅទល់មុខរាងតូចមុននឹងតឹងសរសៃរ.កដាក់, ក្នុងកិច្ចសន្យានាយមានសិទ្ធគ្រប់យ៉ាង មកពីពេលនោះជាគេខ្លួនឯងទេតើដែលមិនបានអាន!

<ឋានៈរបស់ខ្ញុំបែបណាក៏វាមិនសំខាន់នៅត្រង់នេះដែរ តែអ្វីដែលសំខាន់ឋានៈរបស់ខ្ញុំគឺមករស់នៅនរកជាមួយលោ*..>

<គីម យ៉ុងសាន់~> ពាក្យសម្ដីរបស់រាងតូចវាពិតជាធ្ងន់សម្រាប់នាយខ្លាំងណាស់រហូតដល់ថ្នាក់គេទប់ខ្លួនឯងមិនសឹងបានស្រែកសម្លុតឡើងរំពងផ្ទះ គួបផ្សំនឹងដៃមាំក្រាស់ប្រុងលើកទៅទះកំផ្លៀងតែត្រូវទប់ជាប់។

<ចង់ទះខ្ញុំហេ៌? ក៏វាយមក វាយឲអស់ចិត្តចង់ឲវាដូចអាចរឹកហិង្សាប្រើកម្លាំងធ្វើបាបអ្នកដទៃរបស់លោក..ខ្ញុំស៊ូឲលោកវាយដំរាងកាយខ្ញុំ ក៏ខ្ពើមទៅធ្វើតាមសម្ដីរបស់លោកបញ្ជាដូចគ្នា> គេពិតជាមិនខ្លាចនាយដល់ថ្នាក់ប្រឹងផ្គើនបន្ថែម ប៉ុន្តែគេមិនដឹងឡើយថាបើនាយទប់មិនជាប់វាទៅជាយ៉ាងណា៌?

<បាន! ចង់បានបែបនឹងហេ៌? មានអីយើងធ្វើឲមើលបានទេតើ~> នាយយកអណ្ដាតទល់ថ្ពាល់ងក់ក្បាលតិចៗតាមសម្ដី ស្រាប់តែដោះលេវអាវរបស់ខ្លួនមួយរំពេចនៅចំពោះមុខរាងតូច។

<លោ--លោកចង់ធ្វើស្អី?..ខ្ញុំមិន*..អាយ៌~> អ្នកដែលមាត់ខ្លាំងមុននេះមិនព្រមចុះញ៉មប្រែជាមុខស្លេកដូចមាន់ស្ងោរមួយរំពេច, គេគ្រាន់តែនិយាយបញ្ជួសចាក់សុាំងពីលើសោះ នាយចង់លេងមែនទែន? , គ្មានជម្រើសច្បាស់ជាចង់រត់គេចប៉ុន្តែគិតរឺ?

<ចង់ទៅណា៌?..ព្រូស*~> នាយរត់ទៅចាប់ចង្កេះគេពីក្រោយលើកយកមកទម្លាក់លើសាឡុងមួយទំហឹងដៃគ្មានថ្នមស្អីបន្តិច, ចំណែកឯល្វែងខាងលើរបស់គេបានដោះចេញរួចស្រេចបាត់ទៅហើយ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now