08:ឋានៈ

525 47 2
                                    

<..ប៉ុន្នឹងវាមិនស្លាប់ទេកុំភ័យ>
.....
ក្រាក!
សម្រឹបជើងស្រាលៗបោះសម្ដៅចូលក្នុងបន្ទប់ធ្វើការរបស់ម្ចាស់ក្រុមហ៊ុន ដែលនោះគឺជាវត្តមានរបស់ថេយ៉ុងមកយកកាបូបរបស់ខ្លួនដើម្បីទៅមើលលោកយាយនៅមន្ទីពេទ្យនឹងហើយ។

<ឈប់! អ្នកណាអនុញ្ញាតឲឯងទៅ?> ជុងហ្គុកដែលអង្គុយស្ងាត់មាត់សញ្ញេឯកសារជាយូរ កាលដែលឃើញរាងតូចដើរជិតដល់ទ្វារក៏បង្អាក់ដំណើរឡើង។

<គ្មានភារកិច្ចអីដែលខ្ញុំគួរនៅទៀតទេ លោកប្រើខ្ញុំ ខ្ញុំក៏ធ្វើរួចហើយ តើចង់បានអីទៀត?> រាងតូចងាកមុខទៅរកម្ចាស់សម្លេងមុននឹងពោលឡើងដោយអារម្មណ៍ធុញទ្រាន់, គេសែនស្អប់នាយបំផុតហើយ មនុស្សស្អីយកតែចិត្តខ្លួនឯង ចង់តែឈ្នះ។

<មិនអស់ទេ ទោះយើងប្រើឯងមួយជាតិនឹងទៀតក៏មិនអស់ដែរ> នាយងើបគ្រោសចេញពីតុធ្វើការសម្ដៅមករកថេយ៉ុងដែលប្រឹងឈរសម្លក់នាយ ពាក្យមុខយក្សដាក់គ្នានឹងគ្នា។

<ខ្ញុំមិនមែនទាសករដាច់ថ្លៃលោកទេ ចន ជុងហ្គុកអាល់បឺតខារ៍> សម្ដីម៉ាត់ៗមួយៗសង្កត់ធ្ងន់សម្លឹងចំក្រសែរភ្នែករបស់នាយកម្លោះមុខមាំ បង្ហាញពីជំហរជាម្ចាស់ការរបស់ខ្លួនឯង។

<ត្រូវហើយឯងពុំមែនជាទាសករដាច់ថ្លៃរបស់យើងទេ តែឯងជាទាសករជីវិតរបស់គូដណ្ដឹងយើង ឯងត្រូវតែសងនាងដូចដែលឯងបានធ្វើដាក់នាង~> រំលឹកដល់រឿងដ៏ឈឺផ្សារនេះពេលណា៌ កែវភ្នែករបស់គេចាប់ឡើងពណ៍ក្រហមឆ្អិនឆ្អៅ អារម្មណ៍ជ្រួតជ្រាបនូវរឿងរ៉ាវទាំងអំបាលម៉ានដែលបានកើតឡើង ធ្វើឲនាយស្អប់ ស្អប់មនុស្សម្នាក់នេះដែលឈរចំពោះមុខនាយ ស្អប់លើសពីពាក្យថាស្អប់ទៅទៀត។

<ខ្ញ-ខ្ញុំគ្មានចេត-អាក៌..ឈឺ*!!> នឹកដល់ហេតុការណ៍នោះពេលណាគេទន់ខ្សោយមួយរំពេចញ័រមាត់ហា៌លែងត្រូវ ស្របគ្នានឹងលឺសម្ដីនេះធ្វើឲ្យកម្លោះទប់អារម្មណ៍មិនបានចូលទៅកញ្ឆក់.កដៃរបស់គេមួយទំហឹងមុននឹងពោលថា÷

<ចេតនារឺមិនចេតនា ទោះបីជាយ៉ាងណាឯងត្រូវតែសងនាងឲអស់ សងគ្រប់យ៉ាង យើងនឹងធ្វើឲឯងអស់ទាំងកាយទាំងចិត្តពលីចំពោះនាងឲសាកសមនូវការបាត់ចេញពីលោកនេះរបស់នាងដែលមនុស្សដូចជាឯងបានបង្ករឡើង គីម ថេយ៉ុងសាន៍សាយ៍~> គេគំហកប៉ោងសរសៃរ.កធំៗផ្ទុះកំហឹងឡើងញ័រមាត់តតាត់ បើសិនជាអាចគេសឹងតែលើកកាំភ្លើងមកបង្ហើយជីវិតក្មេងម្នាក់នេះឲបាត់ចេញពីមុខឆាប់ៗទេ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now