23:ឯងចង់បានអ្វីយើងឲនឹង

570 53 1
                                    

    //ពេលរាត្រីឈានចូលមកដល់ម៉ោងប្រហែល11កន្លះនៅភូមិគ្រឹះអាល់បឺតខារ៍ ដែលយប់នេះចម្លែកជាងរាល់ថ្ងៃត្បិតអីម្ចាស់ភូមិគ្រឹះស្មើរនឹងហើយដើរមិនទាន់ចូលផ្ទះ ទាំងដែលរាល់ដងនាយចូលផ្ទះលឿនៗណាស់។
   ឈូ!!~
<ស្មើរនឹងហើយមិនឃើញស្រមោលចូលផ្ទះ ប្រហែលដើរដល់ភពអង្គារបាត់ហើយមើលទៅ> ទឹកមុខជ្រួញចិញ្ចើមរបស់ថេយ៉ុងខណៈដែលដៃកំពុងកាន់លាងផ្លែឈើ ត្បិតគេគេងមិនលក់ក៏ចុះមករកអ្វីញុាំ តែក៏ចម្លែកព្រោះថ្ងៃនេះមិនឃើញនាយនៅផ្ទះ ចម្លែកយកតែមែនទែនព្រោះគេមិនដែលចូលផ្ទះយូរឡើយ។
   ងុឺត~~ សម្លេងឡានឈប់នៅមុខភូមិគ្រឹះត្បិតថេយ៉ុងមិនបានទៅផ្ទៀងស្ដាប់ព្រោះមាត់រវល់តែរអ៊ូ!
<ខ្លួនឯងដើរអត់មានថាអីទេ ត្រង់អ្នកដទៃវិញចាប់កំហុសមិនលើកលែងសូម្បីចុងក្រចក..មនុស្សស្អីចរឹកអាក្រក់មិនដែលជួប បុិនខឹង សម្ដីអាក្រក់ មុខងាប់ យកតែចិត្តខ្លួនឯ*..អេ៌!!?~> កាន់តែនឹកដល់ចរឹកដែលគេធ្វើដាក់ខ្លួនគឺរឹងតែខ្នាញ់ ខ្នាញ់ដល់ថ្នាក់មុខក្រញ៉ូវទៅៗ ប៉ុន្តែមិនបានដឹងឡើយថាសម្ដីដែលលួចនិយាយដើមគេនេះត្រូវច្បាស់គេតាមទាន់ស្ដាប់លឺទាំងអស់។

<សឺត~~> ថេយ៉ុងត្រូវភ្ញាក់រៀបរឹកខ្លួនមិនត្រូវនៅពេលទទួលដឹងដល់ដៃមួយលូកមកអោបចង្កេះគេពីក្រោយ ថែមទាំងជ្រុបមុខមកចន្លោះ.ករបស់ខ្លួនស្រូបក្លិនធ្វើមើលតែមនុស្សបាត់ក្លិនហើយអាចត្រឡប់មកដឹងវិញ។

<ធ្វើ-ធ្វើអី?..លែងខ្ញុំទៅ> រាងតូចច្រលឹងចង្កេះមួយក្ដាប់ខំរ៉ើផងចាប់ដៃទាំងពីរដែលអោបខ្លួននោះឲចេញយ៉ាងណាក៏មិនព្រម ស្អិតធ្វើមើលតែតុកកែ ម្យ៉ាងគេមិនទម្លាប់ទេ អាក្រក់នឹងគ្នាសុខៗធ្វើមកអោបចង្កេះពីក្រោយបែបនេះ, មួយវិញទៀតសូមប្រាប់ផងទៅថាខ្លួនគេនៅខឹងនាយនឹងសម្ដីយប់មិញ ដូច្នេះហើយមិនចង់សូម្បីតែឲគេប៉ះខ្លួនប៉ុនសរសៃរសក់។

<អោបតិចតួចមិនបានគំរិះខ្លួនយកទៅណា?> គេស្រដីបែបគ្រងួរៗធ្វើដូចជាមនុស្សស្រវឹងស្រាទាំងដែលធាតុពិតគ្មានស្គៀបជើងធ្មេញសោះ ឆ្លៀតចាប់បង្វែរគេឲមកទល់មុខខ្លួនទៀត។

<យកទៅណាក៏ដោយក៏កុំចេះ លែងដៃរបស់លោកចេញពីខ្ញុំទៅ> ថេយ៉ុងត្រូវលើកដៃមកពាំងរុញទ្រូងរបស់នាយចេញមួយតង់ទៀត ត្បិតអីបើមិនធ្វើបែបនេះមុខសឹងតែប៉ះគ្នាទៅហើយ បើនាយនេះរឹតគេធ្វើមើលតែពស់ថ្លាន់ជាគ្នា។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now