11:មនុស្សចិត្តខ្មៅ

511 49 0
                                    

<អូម៉ាយហ្គត~ ចៅហ្វាយលេងទែនមែន?> នាយដានវ៉ូដែលទើបតែចូលមកដល់ត្រឹមមាត់ទ្វារអ្វីដែលគេប្រទាក់ឃើញមុនគេនោះគឺលោកចៅហ្វាយកំពូលខូចដែលមាត់តែងតែនិយាយថាស្អប់ៗកំពុងតែចាប់កូនគេថើប។

<មានការទទួលយកមិនបានជាខ្លាំង> គេស្រដីចប់ក៏បែរខ្នងដើរបកក្រោយវិញភ្លាមៗ មិនហ៊ាននៅមើលតទេព្រោះចេញមកស្រស់ៗពេក។
    ផាច់~
<អា*ឆ្កួត~> បន្ទាប់ពីរឺចេញពីការថើបដ៏សែនដាច់ខ្យល់បានសម្រេចហើយ អ្វីដែលគេជូនទៅនាយវិញមុនគេនោះគឺមួយកំផ្លៀងនឹងពាក្យបញ្ជាក់ពីក្ដីស្រឡាញ់មួយ>,<

<មាត់ខ្លាំងជេរគេធ្វើចរឹកត្រឹមត្រូវដូចជាមិនចង់ តែតាមដែលធាតុពិតឃ្លានប្រុសឡើងញ័រខ្លួន>  ដោយឃើញរាងតូចលើកដៃជូតមាត់ខ្លួនឯងខ្លាំងៗវាកាន់តែធ្វើឲអ្នកដែលឃើញនេះឆេះឆួលថែមទៀត គិតថាគេចង់ណាស់ហេ៌? កាលដែលថើបនេះគឺដើម្បីឈ្នះតែប៉ុណ្ណោះ!

<បើសិនជាខ្ញុំឃ្លានប្រុសមែននោះ ម្នាក់នោះក៏មិនមែនជាលោកឯងដែរចាំទុកទៅ> សម្លក់មុខនាយបន្តិចមុននឹងពោលប្រយោគចុកឈាមមួយខ្សែររួចក៏ប្រុងចាកចេញទៅ, តែគិតរឺថានាយឲទៅស្រួលៗនោះ? ទះផងជេរផងដៀលផងបែបនេះ ដេកចាំទៅ

<ឯងក៏ចាំទុកដូចគ្នាផងទៅចឹង បើសិនជាឯងឃ្លានប្រុសដល់ថ្នាក់រកលែងបាន ទោះមកឈរស្រាតនៅចំពោះមុខយើងទៀតក៏យើងខ្ពើមយកភ្នែកពាល់ដូចគ្នា> ដើរទៅពាំងមុខគេរួចនិយាយឲតែបានឈ្នះហើយក៏ងរខ្វាច់ចាកចេញទៅ, គេគ្រាន់តែបញ្ជួសពាក្យសម្ដីតែឯងហ៊ានលើកដៃទះផង គិតទៅគួរឲខឹងចិត្តប៉ុណ្ណា?

<ហ្អស!~ មនុស្សនេះឆ្កួតហៅលែងលឺហើយ..លោកអឺយៗ តើខ្ញុំកំពុងនៅផ្ទះជាមួយក្មេងអាយុ3ឆ្នាំហេ៌?> តតែពេលនាយបែបនេះពេកគេរកពាក្យមកថ្លែងលែងត្រូវ ចូលលក្ខណៈថាអស់និយាយពេកចេញសើចវិញម្ដង , ទៅគុំគេទុកមកពីណា៌ថាគេទៅរកប្រុស?
    ក្រឹប~~
<ចង្រៃយ៍ ហើយវាកើតឆ្កួតស្អីឯង?> គ្រាន់តែចូលមកដល់បន្ទប់ភ្លាមនាយលើកដៃទះមួយខ្លួនឯងឲស្វាង ថាឆ្កួតៗហើយនៅមិននៅទៅថើបគេ វាមិនសម!
    //ថ្ងៃថ្មី!
   @ ម៉ោង7:00នាទីព្រឹក
   ថេយ៉ុងរហ័សដំណើរចុះពីជន្ដើរផ្ទះត្បិតខ្លាចថាតែនាយចរឹកក្មេងនោះចុះមកទាន់ច្បាស់ជាមិនបានទៅ។

⚜️កម្មស្នេហ៍ជម្រៅបេះដូង⚜️[ ផ្អាកUpdate]Where stories live. Discover now