ភាគ7: រឹកពារចម្លែក

715 48 0
                                    

ស្នូរសំឡេងយំរងំខ្សឹបខ្សួលចេញពីក្តីឈឺចាប់ខ្លាំងឥតឧបមាររបស់រាងតូចស្តើង Kim teahyung ចេញពីផ្ទៃបន្ទប់ទឹកតូចចង្អៀត នាយឈឺចាប់ខ្លាំងស្ទើរតែស្រែកសួរពិភពលោកទេថាហេតុអ្វី jungkook ធ្វើបែបនេះដាក់ប្អូនខ្លួនទៅកើត ហេតុអ្វីយកគេមកលេងសើចទាំងដែលគេមិនបានស្រលាញ់ផងនោះ ប៉ុន្តែអ្វីដែលនាយគិតទាំងអស់នេះត្រូវបានលាក់បាំងនៅក្នុងទ្រូងដ៏តូចរបស់នាយបាត់ទៅហើយ គេប្រឹងលេបក្តីឈឺផ្សារចូលទៅក្នុងពោះវិញរួចរៀបរឹកពារឲ្យធម្មតាបំផុតតាមដែរអាចធ្វើបាន
រាល់សម្លេងឈឺចាប់ខ្លោចផ្សារបស់ teahyung មុននេះក៏បានដឹងទៅដល់ត្រចៀកទាំងគូរបស់ hoseok ព្រោះនាយបារម្ភពីប្អូនពេកក៏តាមមកមើល ក្រោយនាយដឹងដូចនេះហើយបេះដូងនាយក៏ឈឺមិនចាញ់គ្នាឡើយ ប៉ុន្តែនាយត្រូវធ្វើជាមិនដឹងរឿងរួចរហ័សរហួនចេញមកអង្គុយនៅតុវិញឲ្យបានមុនពេល tea ចេញមកឃើញទាន់ ពេលមកដល់ក៏ឮបងប្អូនគេពីរនាក់ទៀតនិយាយគ្នាពីចរិកចម្លែករបស់ teahyung

<<គាត់ពីមុនមកមិនធ្លាប់ធ្វើបែបនេះឡើយ មិញបងមានឃើញកែវភ្នែកគាត់សម្លឹងមកខ្ញុំទេ? ដូចជាចង់សុីសាច់ហុតឈាមខ្ញុំទាំងរស់ចឹង របៀបដូចថា...ខឹង...ហើយក៏ស្អប់ខ្លាំងអីចឹងណា៎...!!!>> Jungkook រៀបរាប់ពាក្យទាំងនោះទៅប្រាប់ yoongi ស្របពេលដែល hoseok ចូលមកអង្គុយវិញល្មម

<<មានតែមនុស្សមិនចេះស្រលាញ់ដូចជាឯងទេ ទើបមិនយល់ពីអារម្មណ៍ដែលត្រូវមនុស្សដែលខ្លួនស្រលាញ់បោះបង់វាឈឺចាប់យ៉ាងណានោះ...>> Hoseok ខឹងនឹង jungkook ណាស់គេស្តីថាឲ្យនាយជាលើកទីមួយហើយពីមុនមកប្អូនពៅរូបនេះធ្វើអ្វីនិយាយអ្វីក៏នាយមិនដែលខឹងបែបនេះឡើយ តែនេះគេធ្វើជ្រុលពេកហើយបែរជាចង់ឲ្យ teahyung មករង់ទុកវេទនាដោយស្នេហាក្លែងក្លាយរបស់នាយទៅវិញ

<<បងនិយាយស្អី អ្នកណាបោះបង់អ្នកណានោះ?>> Jungkook មិនអស់ចិត្តនិងពាក្យសម្ដីរបស់ hoseok ឡើយនាយមិនយល់ទេថាខ្លួនឯងបានធ្វើខុស ព្រោះនាយបាននិយាយគ្នារួចហើយថាបើទោះជាខ្លួនរៀបការ ក៏គេនៅតែមើលថែ teahyung ដដែល

<<បានហើយឈប់ប្រកែកគ្នាទៅ ក្រែងសុទ្ធតែជាបងប្អូនមិនចឹង? ហើយបើគិតទៅ teahyung ពិតជាប្លែកមែនហើយ រឹកពារសម្តីសំដៅមិនដូចមុនពិតមែន>> yoongi រកនឹកបន្តិចក៏យល់ថារាងតូចពិតជាប្លែកបន្តិចមែនហើយ ឥរិយាបថរម្យទមរៀបសា ពូកែខ្លាចប៉ុនអៀននិងភាពស្លូតបូតរបស់គេពីមុនពិតជាបាត់សូន្យឈឹងតែម្ដង

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now