ភាគ58: សូមរងចាំអូន

229 31 5
                                    


ក្រោមស្ថានភាពក៏តានតឹងនៅក្នុងពិធីបុណ្យសពនោះ កម្លោះមុខមាំស្ងួត yoongi ក៏ចេញមកយកខ្យល់អាកាសនៅឯខាងក្រៅដើម្បីបន្ធូរអារម្មណ៍

នៅពេលនោះដែរ មុខមាំក៏បានសង្កេតឃើញប្អូនស្រីស្រស់ស្អាត hyuna បានធ្វើដំណើរឡើងឡានទៅជាមួយនឹងមាឌធំមាំ namjoon នាយហាក់សង្ស័យក៏លួចតាមដានពីក្រោយរហូតទៅដល់ក្លឹប casino របស់មាឌមាំ អ្នកទាំងពីរនោះក៏បន្តកាន់ដៃគ្នាចូលទៅក្នុងទៀត

Yoongi ប្រញាប់ប្រញាល់ចុះពីឡានហើយរៀបចំនិងតាមដានប្អូនស្រីបន្តដោយហេតុចៃដន្យ នាយក៏បានឃើញមាឌតូចល្អិត jimin បានធ្វើខ្លួនលោភលររួមទាំងតែងខ្លួនអាថ៌កំបាំងទៀតនោះ ទើបមុខមាំស្ងួតសម្រេចចិត្តចិត្តថានឹងទៅតាមដានមាឌតូចវិញ

រីឯកន្លែងដែលមាឌតូច jimin បានធ្វើដំណើរមកនោះក៏មានរយៈចម្ងាយជិតគ្នាបង្កើយប៉ុណ្ណោះ នោះគឺក្លឹបរាត្រី cusukim របស់លោក kim seok jin នោះហើយ

មុនចូលទៅក្នុងបារតាមមាឌតូច Yoongi ក៏បានទាក់ទងទៅជំនិត mo thak ឲ្យតាមដាន hyuna ដែរ ព្រោះនាយប្រាកដចិត្តថាអ្នកទាំងនេះនឹងបង្ករបញ្ហាឆាប់ៗនេះមិនខាន

<< ស្រារបស់លោក! >> Jimin ដែលអង្គុយនៅកន្លែងក្រឡុកស្រាស្រាប់ បែរជាទទួលបានស្រាពីអ្នករត់តុម្នាក់ទៅវិញ

<< អរគុណ!!! >> Jimin ទទួលយកស្រាពីដៃបុគ្គលិកទាំងមានការងឺឆ្ងល់យ៉ាងខ្លាំង ប៉ុន្តែភ្លាមនោះបុគ្គលិកម្នាក់នោះក៏សសៀរក្បែរកាយហើយខ្សឹបប្រាប់នាយ

<< មានមនុស្សតាមលោកប្រុសមកដល់ទីនេះ គាត់នៅខាងឆ្វេងដៃជួរទីបីតុទីប្រាំ >>

<< អឹម...អរគុណណាស់! >> ពោលចប់មាឌតូចក៏លើកយកទូរស័ព្ទមកធ្វើការបើកកាំមេរ៉ាមុខ ហើយថតយកទិសដៅដែលបានបង្ហាញ ក្រោយថតរួចនាយក៏ពង្រីកមើលឃើញថានោះជាមុខមាំ yoongi ទើបប្រញាប់ងាកទៅនិយាយជាមួយ seok jin

<< លោក kim ខ្ញុំត្រូវការរត់គេចខ្លួន?! >>

<< ចូលបន្ទប់សំងាត់របស់ខ្ញុំទៅ ទីនោះមានច្រកចេញទៅខាងក្រោយ! ប៉ុន្តែមានរឿងអ្វីមែនទេ? >> Jin ត្បិតថាមិនដឹងពីមូលហេតុដែលមាឌតូចចង់រត់គេចទើបធ្វើការសួរឲ្យអស់ចម្ងល់

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now