ភាគ40: ចិត្តស្នេហ៍តែម្ខាង

364 34 5
                                    


នៅឯហាងស្រាបែបបុរាណមួយកន្លែងនៃជាយក្រុង Seoul កំលោះបីរូបមាន jungkook yoongi ហើយនិង hoseok ទាំងបីនាក់បងប្អូនកំពុងជុំគ្នាផឹកស៊ីនិងពិភាក្សាគ្នាខ្លះៗ

<< ឯងប្រាកដហើយហេស៎ថាធ្វើបែបនេះ jung? >> yoongi សួរបញ្ជាក់ទៅប្អូនប្រុសពៅម្តងទៀតបន្ទាប់ពីឮអស់ការរៀបរាប់របស់គេ

<< បើឯងបែបនេះចុះ hyuna គិតយ៉ាងម៉េច? >> នាយ seok គ្រពុលមុខងើងព្រោះតែទាំងសងខាងសុទ្ធតែជាបងប្អូនដូចគ្នាបើធ្វើតាមអ្វីដែល jungkook និយាយថ្ងៃក្រោយ hyuna និងឈឺចាប់ជាក់ជាពុំខាន

<< ចឹងបងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច? កន្លងមកខ្ញុំបានធ្វើច្រើនហើយសម្រាប់អ្នកម៉ាក់និង hyuna រហូតឈានដល់ការធ្វើបាបដ៏ប្រយោលទៅលើបងប្រុស teahyung បើខ្ញុំធ្វើបែបនេះបន្តទៀតខ្ញុំអាចនឹងបាត់បង់គាត់រហូតក៏ថាបាន!? >> Jungkook មិនរអាក់រអួលក្នុងការតបឆ្លើយជាមួយបងៗទាំងពីរឡើយ ម្យ៉ាងថ្មីៗនេះការប្រើអំពើហឹង្សាទៅលើរាងតូចក៏កាន់តែកើនឡើងដល់កំរិតគ្រោះថ្នាក់ ដូចដែលរាងក្រាស់និយាយបើបន្តធ្វើសកម្មភាពដដែលនោះថ្ងៃណាមួយរឿងធំជាងនេះប្រាកដជាកើតឡើង

<< បងមិនដឹងទេ?! ប៉ុន្តែបងនៅតែបារម្ភថារឿងធំនិងនៅតែកើតមានឡើងដដែលៗហ្នឹង >> នាយ seok វិលវល់អស់ហើយ រៀបការហើយមិនរួមរស់ជាមួយគ្នាបែរជាទៅរួមរស់ជាមួយអ្នកផ្សេងបានយ៉ាងមិច គិតយ៉ាងណាក៏នៅតែមានមនុស្សមិនសុខចិត្ដហើយកើតកំហឹងជាបន្តបន្ទាប់ដូចតែគ្នាទេ

<< អញ្ចឹងបងមានវិធីល្អជាងនេះទេ? >> Jungkook តបវិញប្រាវៗ នេះឲ្យនាយធ្វើយ៉ាងណា លក្ខខណ្ឌរបស់អ្នកទាំងនោះគឺតំរូវឱ្យមានការរៀបការទើបអាចស្ងប់សុខទោះនាយមិនចង់ការក៏ត្រូវបង្ខំចិត្តធ្វើដើម្បីឲ្យចប់រឿងដែរ

<< Seok និយាយមិនមែនគ្មានហេតុផលទេ ឯ jung និយាយក៏សមហេតុសមផលនិងរឿងដែលគេត្រូវប្រឈមមុខដែរ ដំណោះស្រាយគឺពួកយើងត្រូវរួមគ្នាជួយសម្រួលរឿងនេះមិនមែនមកអង្គុយឈ្លោះប្រកែកគ្នាបែបនេះទេ?! >> Yoon ឃើញប្អូនៗប្រកែកគ្នាមិនឈប់ដូច្នេះនាយក៏សម្រួលពួកគេវិញ បន្ទាប់ពីអ្នកទាំងពីរនោះស្ងាត់មាត់រាងៗខ្លួន yoongi ក៏បន្ត

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now