ភាគ38: ប្តូរស្ទាយ៍ប្តូរនិស្ស័យ

349 27 11
                                    


នៅក្នុងបន្ទប់ស្នាក់ជាន់ក្រោមដីនៃបាតអគារក្លឹប casino របស់ Kim namjoon ផ្ទៃបន្ទប់គ្របដណ្ដប់ដោយពណ៌ក្រហមចាស់ភ្លឺច្រាល អ្នកស្នាក់នៅហាក់ជាប្រភេទមនុស្សរោលរាលខ្លាំងមិនធម្មតា។

Jimin ចូលទៅទំលាក់ខ្លួនក្តុកលើពូកទន់ល្មើយទាំងយំសស្រិកសស្រាក់ព្រោះជម្លោះរវាងនាយនឹងរាងតូច teahyung កាលពីពេលមុននេះ

<< លោកប្រាកដចិត្តហើយថាស្នាក់នៅទីនេះ? >> Nam ហាក់មិនចង់ឲ្យ jimin ស្នាក់នៅបន្ទប់ផ្ទាល់ខ្លួនមួយនេះប៉ុន្មានទេ នាយព្យាយាមសួរបញ្ជាក់ក្រែងលោ jimin ប្តូរចិត្ត

<< ឬលោកចង់ឲ្យខ្ញុំទៅគេងនៅផ្ទះប៉ាម៉ាក់របស់លោកវិញ?! >> Jimin ជូតទឹកភ្នែកចេញបន្តិចមុនតបនឹងមាឌមាំធំ នៅឆ្លៀតឌឺដងគ្នាបន្តិចដូចខឹងនឹងគ្នាណាស់អញ្ចឹង

<< អត់ទេខ្ញុំមិនមានន័យចឹងទេ! ហុឹម៎...លោកសម្រាក់ឲ្យស្រួលចុះបើត្រូវការអ្វីអាចប្រាប់អ្នកនៅខាងក្រៅបានតាមរយៈអាមួយនេះ >> nam ដាក់ចង្អុលដៃគោះលើទូរស័ព្ទលើតុតិចៗជាសញ្ញាប្រាប់ដល់មាឌតូចរួចក៏បំណងចាកចេញទុកឲ្យ jimin គេនៅរំងាប់ចិត្ដស្ងប់ម្នាក់ឯងបន្តិចសិន

<< ខ្ញុំសង្ឃឹមថាលោកមិនប្រាប់រឿងនេះដល់ tea នោះទេ?! >> ចេតនារបស់ jimin ដែលមកស្នាក់នៅទីនេះនាយគឺតាំងចិត្តលាក់បាំងខ្លួនជាមួយនឹង teahyung រួចឲ្យ namjoon កុហក់រាងតូចថាខ្លួនបានត្រលប់ទៅស្វីសវិញហើយ

<< ទុកចិត្តចុះ! លោកសម្រាក់សិនទៅខ្ញុំទៅមើលការងារបន្តិច >> ក្រោយចុះកិច្ចព្រមព្រៀងនិងគ្នាស្រេចបាច់ហើយមាឌមាំក៏ចាកចេញពីបន្ទប់នោះដោយឲ្យ jimin តូចរបស់យើងពេលនៅក្នុងបន្ទប់តែម្នាក់ឯងបែបនេះក៏បន្តភាពសោកសៅមកវិញទៀតហើយ តែការខឹងតូចចិត្តនឹងរាងតូចវាក៏មិនច្រើនដូចក្តីបារម្ភឡើយ jimin ស្ទើរស្ទះដង្ហើមព្រោះគិតមិនយល់ពីគំនិតរបស់ teahyung ចង់ធ្វើអ្វីបន្តទៀតនោះទេ

____________________🥀

ពេលវេលាដ៏អួរអាប់បានកន្លងផុតទៅមួយថ្ងៃទៀតហើយ ថ្ងៃនេះទៀតសោតក៏ជាថ្ងៃដំបូងដែលរាងតូចស្តើង teahyung ត្រូវចូលទៅគ្រប់គ្រងការងារនៅក្នុងក្រុមហ៊ុនបន្តពីប្អូនប្រុសភ្លោះ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now