ភាគ14: សន្តានថោក

637 44 0
                                    

នៅលើវិថីដ៏សែនអ៊ូអរ មនុស្សម្នារកុះករទៅមកត្រៀបត្រាទៅតាមគោលដៅរបស់ពួកគេ
ក្នុងនោះយើងក៏ឃើញវត្តមានកំលោះរូបស្រស់ ទោះមាឌតូចល្អិតបន្តិចមែន តែគេក៏អង់អាចក្លាហាននិងរវាស់រវៃមិនអន់ឡើយ park jimin បានធ្វើដំណើរទៅស្វែងរកកាំមេរ៉ាសុវត្ថិភាពនៅក្នុងហាងកាហ្វេដែល teahyung បានជួបនឹងឃាតករ ហើយក៏បន្តចេញមករកកាំមេរ៉ាតាមដងវិថីសាធារណៈ ប៉ុន្តែមិនថាកន្លែងណាឡើយគឺសុទ្ធតែត្រូវបានលុបចេញអស់ដោយការសូកប៉ាន់របស់នរណាម្នាក់

Jimin ខឹងខ្លាំងណាស់ រហូតឈរក្តាប់ដៃយ៉ាងណែន ហើយក្នុងចិត្តក៏គិតដល់បងប្អូនទាំងបីរូបទៀតរបស់ត្រកូលខ្លាកំណាចនោះភ្លាម

<< Tea...! ឯងនឹងមិនអីទេមែនទេ? >> ក្រោយបន្ធូរកំហឹងចេញបន្តិច នាយក៏ពោលម្នាក់ឯងដោយគិតព្រួយបារម្ភពីសុវត្ថិភាពរាងតូចខ្លាំងណាស់

______________

ចំណែកឯខាងរាងតូចស្តើង teahyung វិញ ពេលត្រូវបាន jungkook នាំមកបន្ទប់ office របស់គេបាត់ទៅហើយ ក្រោមហេតុផលដូចគ្នាជាមួយនឹង hoseok មិនខុស

ចំណែករាងតូចស្តើងជាបង បែរជាមិនសប្បាយចិត្តឡើយ គេនៅគិតដល់រឿងឯកសារនៅឯបន្ទប់ធ្វើការរបស់ hoseok នៅឡើយទេ មិនគួររាងក្រាស់ជាប្អូនទទូចចង់ឲ្យខ្លួនឯងមកជាមួយគេវិញសោះ

<< មកជាមួយខ្ញុំ ក៏មិនគួរឲ្យធុញដូចដែលបងគិតដែរ មិនចាំបាច់ធ្វើមុខស្អុយដល់ថ្នាក់នេះ? >> Jungkook ឃើញអ្នកជាបងមានអារម្មណ៍មិនល្អតាំងតែពីធ្វើដំណើរមកជាមួយខ្លួនម្ល៉េះ ទើបបង្ហើរវាចាញោះរាងតូចឲ្យបាត់ធុញ

<< បងមិនអាចនៅកន្លែងផ្សេងទេ ហេតុអីចាំបាច់ជាបន្ទប់ធ្វើការរបស់ឯង? >> Teahyung

<< ខ្ញុំមិនចង់កេងប្រវ័ញលើថ្ងៃសម្រាក់របស់បងទេ ទីនេះបងអាចគេងសម្រាក់បានយ៉ាងស្រួល អត់មានអ្នកណាមករំខានបងបានទេ! >> Jungkook ពោលបណ្តើរក៏ទៅឈរទន្ទឹមនឹងមុខរបស់ teahyung ក្រសែភ្នែកទាំងគូររបស់មាឌតូចក៏សម្លក់ប្អូនប្រុសស្ទើតែបង់កករាងកាយមាំក្រាស់បាន វាដូចជាកំពុងតែមើលស្រាល ឬយល់ថាវាមិនអាចទៅរួចដូចដែលគេនិយាយឡើយ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now