ភាគ89: កូនស្រលាញ់គេណាស់ម៉ាក់

179 21 0
                                    


នៅក្នុងបន្ទប់ដ៏ងងឹតសូន្យសុងរបស់កំលោះរាងស្តើង jung hoseok ដែលកំពុងតែឈ្លក់វង្វេងនឹងការផឹកស្រាស្រោចជោគជាំ

<< ប៉ុណ្ណឹងបានហើយ លោកផឹកវាច្រើនណាស់តាំងពីនៅហាងមក វាផឹកទៀតលោកអាចនឹងភ្លេចនូវរឿងដែលលោកចង់ចងចាំក៏ថាបាន >> beak song hee ចូលមកដណ្តើមយកដបស្រាចេញពីដៃកំលោះយើង រួចនាងក៏ដាស់តឿនរូបគេដោយក្តីបារម្ភថែមទៀតផង

<< ខ្ញុំមិននឹកឃើញឬចងចាំអ្វីដែល teahyung ត្រូវការពីខ្ញុំនោះទេ គេមិនធ្លាប់និយាយឃ្លាពិសេសណាមួយឲ្យខ្ញុំបានចងចាំឡើយ បើដូច្នោះតើខ្ញុំអាចធ្វើវាសម្រាប់ប្អូនយ៉ាងម៉េចបានទៅ ? >> នាយ seok ហាក់វង្វេងវង្វាន់បាត់អស់ស្មារតីទៅហើយ នាយបានយំសស្រាក់ខណៈរាងកាយក៏ទន់ទៅទន់មកតាមទំនាញនៃភាពសោកសៅ

កាលបើឃើញកំលោះយើងស្ថិតក្នុងស្ថានភាពដូច្នេះ នារីយើងក៏មិនអាចអត់ទ្រាំមិនអាណិតមិនបានឡើយ នាងបានចាប់ទាញក្បាលកំលោះយើងមកផ្អឹបនិងដើមទ្រូងរបស់ខ្លួនរួចទើបពោលលួងលោមម្តងទៀត

<< ក្រែងគាត់ធ្វើអ្វីគ្រប់យ៉ាងក៏ព្រោះតែសេចក្តីស្រលាញ់មែនទេ ? ហេតុម្ដេចពួកយើងមិនប្រគល់ក្តីស្រលាញ់ទៅកាន់គាត់ជាមួយគ្នាទៅ ? >> ក្រោយបានឮប្រយោគមួយនេះពីមាត់នាងក្រមុំ hoseok ហាក់ភ្ញាក់ស្មារតីទាំងយល់ស្របថាមតិយោបល់ត្រឹមត្រូវ និងយល់ឃើញថាមាណវីគឺកំពុងសារភាពស្នេហ៍ចំពោះខ្លួន

ភ្លាមនោះកំលោះយើងហាក់ស្វាងស្រវឹងមួយពព្រិច ហើយបានប្រើក្រសែភ្នែកទន់ភ្លន់សម្លឹងមុខគ្នានឹងមាណវីពេញដោយអារម្មណ៍រំភើប

<< ក្រៅពីអ្នកម៉ាក់របស់ខ្ញុំហើយ គឺគ្មានអ្នកណាឱបខ្ញុំជាមួយនឹងពាក្យលួងលោមផ្អែមស្រទន់ឡើយ ម៉េចបានជានាង ក្រែងនាងស្អប់ខ្ញុំណាស់មិនចឹង ? >> អារម្មណ៍ត្រូវមន្តស្នេហ៍ក៏បានកន្លងផុត កំលោះយើងចាប់ផ្ដើមនឹកឃើញដល់គ្រាដំបូងដែលបានជួបនាងក្រមុំ ពេលនោះនាងគឺស្អប់ខ្លួនណាស់មិនចង់សូម្បីតែជួបមុខ

<< ខ្ញុំគឺជាម៉ាក់ក៏ជាប្អូនស្រីរបស់លោក បើសិនលោកយល់ព្រម បន្ទាប់ពីលោកបានមើលថែខ្ញុំ ខ្ញុំក៏គួរតែមើលថែលោកវិញដូចគ្នា !!! >> នារីយើងបានលើកយកដៃតូចស្រលូនទៅលូកស្ទាបអង្អែលថ្ពាល់សរលោងរបស់កំលោះដោយក្តីថ្នាក់ថ្នម ភាពជិតស្និទ្ធនឹងភាពស្មោះត្រង់បានផ្តល់ឲ្យកំលោះយើងនូវមនោសញ្ចេតនាមួយដ៏ពិតប្រាកដ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now