ភាគ8: ឃាតករស៊ីឈ្នួល

728 50 0
                                    

ពន្លឺរស្មីរះចិញ្ចាំចិញ្ចែងជះចាំងចូលបន្ទប់គេងដ៏ធំល្វឹងល្វើយតែហាក់បីដូចជាតូចចង្អៀតណាស់សម្រាប់ចិត្តម្ចាស់បន្ទប់ រាងតូចស្តើង Kim teahyung គ្រងឈុតយ៉ាងស្រស់សង្ហាទ្រនុយខោលើអាវហើយក៏បន្តពាក់អាវសាមីវាងត្រឹមជង្គង់ថែមមួយជាន់ទៀត ដែលធ្វើឲ្យមើលទៅរឹតតែរួមរឹតបេះដូងនារីៗ។
កំលោះយើងរៀបចំខ្លួនឡើងស្អាតគឺដើម្បីមកចូលហាងកាហ្វេដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះទេ នាយចូលទៅឈរនៅចំពោះមុខបុគ្គលិកដើម្បីធ្វើការកម្មង់

<<Espresso មួយហើយនិ.......ង>> teahyung កំពុងតែហៅកាហ្វេខ្លួនឯងហើយក៏ចង់ហៅមួយទៀតសម្រាប់ jimin តែអ្វីៗដូចត្រូវបានរសាត់បាត់ពីការចងចាំរបស់នាយ ភ្លាមៗខួរក្បាលរបស់គេក៏នឹកឃើញដល់ពាក្យដែរប្អូនប្រុសភ្លោះនិយាយមកកាន់នាយថា "ខ្ញុំមិនចូលចិត្តកាហ្វេណាល្វីងៗនោះទេ ខ្ញុំចូលចិត្តញុំាតែអានេះព្រោះវាផ្អែម ហិហិ" ពាក្យទាំងអស់នេះផុសឡើងមកបានក៏ដោយសារតែកែវភ្នែករបស់គេកំពុងតែសម្លឹងទៅកាន់មីនុយរូបភាព vanilla

<<ហើយនិងអ្វីដែរចា៎?>> នារីបុគ្គលិកសួរក៏ព្រោះតែរងចាំចម្លើយរបស់ teahyung យូរពេក

<<Vanilla...>> Teahyung តបទៅនារីរូបនោះវិញទាំងរលីងរលោងទឹកភ្នែករកកល់ចង់យំ ដោយហេតុផលថា ប្អូនល្អរបស់នាយបែរជាត្រូវស្លាប់ក្នុងដៃពួកមនុស្សដែលតាំងខ្លួនជាបងប្អូនល្អទៅវិញ ហើយប្រការដែរសំខាន់មួយទៀត គឺបើមិនព្រោះតែនាយចង់នៅជាមួយម្តាយពួកគេក៏មិនចាំបាច់ប្តូរខ្លួនគ្នា ដូច្នេះប្អូនគេក៏មិនត្រូវស្លាប់យ៉ាងវេទនាបែបនេះដែរ អារម្មណ៍កំពុងតែរសាត់អណ្តែតឈាមក្នុងបេះដូងក៏កំពុងតែក្តៅគគុក រំពេចនោះក៏មានជនមិនស្គាល់មុខម្នាក់គេពាក់ម៉ាស់ជិតនៅពាក់មួកខ្មៅដែលអាចមើលឃើញត្រឹមរង្វង់ភ្នែកតែប៉ុណ្ណោះ គេបានដកយកកាំបិតចេញពីការលាក់ក្នុងអាវមកបំរុងនឹងចាក់សម្លាប់រាងតូច teahyung ដែរកំពុងតែឈរបែរខ្នងនោះទៅហើយ តែក៏មានដៃដ៏មាំក្រាស់មួយមកចាប់កាច់ករដៃជនបិទមុខនោះធ្វើឲ្យវាក៏ប្រឹងប្រតាយប្រតប់គ្នាជាមួយនឹងគេដើម្បីយករួចខ្លួន រីឯ teahyung វិញបន្ទាប់ពីទទួលដឹងនូវការប្រយុទ្ធគ្នាពីក្រោយខ្នងខ្លួនហើយនោះ គេក៏រហ័សបង្វិលក្បាលបែរក្រោយមកទាំងមានអារម្មណ៍វង្វេងវង្វាន់នោះនៅឡើយ
មាឌធំមាំអង់អាចសាច់ដុំធំៗវង្សភក្ត្រស្រស់សោភា ក្រោយបង្ហាញក្បាច់នាគវត្តកន្ទុយមួយជើងចំក្បាលរបស់ជនឃាតករនោះ ចៃដន្យក៏បំបែរខ្លួនមកប្រសព្វគ្នានឹងកែវភ្នែកថ្លាឆ្វង់ដែលដក់ជោគជាំទៅដោយទឹកនេត្រាមិនទាន់នឹងហ៊ាស្រក់ចុះមកផងនោះ វីរៈបុរសរបស់យើងក៏បែរជាមកវង្វេងលិចលង់ផុងចិត្តចូលទៅក្នុងក្តីទុក្ខសោករបស់រាងតូច teahyung ដោយមិនដឹងខ្លួន
ញ្ញាណរបស់នាយក៏ជ្រោតជ្រាបយ៉ាងខ្លាំងអំពីអារម្មណ៍នោះ វាបង្ហាញថាគេឈឺចាប់ខ្លោចផ្សាតឹងថប់ក្នុងទ្រូងស្ទើរតែប្រេះធ្លាយ ជីវិតប្រៀបបីដូចជាឈរនៅទីងងឹតហើយស្ងប់ស្ងាត់គ្មានឡើយសូម្បីតែមនុស្សម្នាក់ នោះជាអារម្មណ៍ដែរបាត់បង់គ្រប់យ៉ាងក៏ដូចជាគ្មានបេះដូងអិញ្ចឹងដែរ
កំពុងតែភ្លឹកគិតនឹងស្នាមទឹកភ្នែករបស់មនុស្សដែលខ្លួនតាំងចិត្តជួយជីវិតនោះ វាក៏ក្លាយទៅជាឱកាសឲ្យឃាតករនោះរលាស់កាំបិតឆូតប៉ះត្រូវដើមដៃរបស់នាយបណ្តាលឲ្យរងរបួសដាច់សាច់ចេញឈាមមកតក់ៗ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now