ភាគ11: បងជាអ្នកណា?

690 38 0
                                    

នៅក្នុងបន្ទប់់សំងាត់មួយ ដែលមានបុរសសង្ហាបីរូបកំពុងតែធ្វើការប្រជុំគ្នារងចាំស្តាប់ដំណឹង ពីកូនចៅដែលខ្លួនបញ្ជូនឲ្យទៅសេុីបរឿងរបស់ Kim teahyung បន្តិចក្រោយមកយើងក៏ឃើញមានកូនចៅម្នាក់ដើរចូលមករាយការណ៍ជូនដល់ពួកគេ

<< ចៅហ្វាយ ខ្ញុំឆែកមើលគ្រប់ជ្រុងជ្រោយអស់ហើយ គ្មានចលនាចេញឬចូលរបស់លោក Kim នោះទេ គាត់ពិតជាបានកក់ សំបុត្រយន្តហោះទៅអូស្ត្រាលីពិតមែន ប៉ុន្តែគាត់មិនត្រឹមតែមិនទៅនោះទេ ក៏មិនរំសាយទៀតផង >> kang doo ជាជំនិតផ្ទាល់របស់ jungkook ចូលមកឱនក្បាលគោរពពួកគេទាំងបីរួច ក៏បកស្រាយគ្រប់យ៉ាងឲ្យពួកគេស្តាប់

<< គ្មានប្រវត្តិទៅឬមកពីអូស្ត្រាលី រួចចុះគាត់ស្គាល់ park jimin នោះដោយរបៀបណា? >> Jungkook ហាក់ងឺឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានដំណឹងពីជំនិតនាយមក ក៏ផ្តើមសំនួរទៅកាន់បងៗទាំងពីររបស់នាយ ប៉ុន្តែនៅមិនទាន់ទទួលបាននូវចំលើយវិញផង កូនចៅម្នាក់ទៀតរបស់ yoongi ក៏គោះទ្វារចូលមករាយការណ៍បន្តល្មម

<< ចៅហ្វាយបាទ មានរឿងមិនធម្មតានោះទេបាទ! >> Moo thak ចូលមកឱនក្បាលគោរពយ៉ាងប្រញាប់ហើយក៏វាចាទាំងបន្ទាន់ ធ្វើឱ្យពួកគេទាំងបីរឹតតែអន្ទះសា

<< ធម្មតាក៏នៅតែបកស្រាយ មិនធម្មតាក៏នៅតែត្រូវប្រាប់ដែរ ឆាប់និយាយភ្លាមមក >> ថ្វីបើរឿងស្ថិតក្នុងដំណាក់កាលសំខាន់ប៉ុណ្ណាក៏ដោយ ក៏មុខងាប់ yoongi នៅតែរក្សាដូចដើម ហើយថែមទាំងនិយាយដូចឥតខ្វល់ទៀតផង

<< នៅយប់ថ្ងៃ 15 ខែមិថុនា មានមនុស្សនៅវិមានត្រកូល Kim ត្រូវបញ្ជូនទៅមន្ទីរពេទ្យ តែខ្ញុំបានឆែកមើលគ្រប់មន្ទីរពេទ្យរួចរាល់ហើយ គ្មានការទទួលព្យាបាលពីពួកគាត់ទេ ហើយអីដែរសំខាន់នោះគឺ មនុស្សនៅក្នុងវិមានត្រូវបានបណ្តេញចេញពីវិមានទៅអស់ហើយ នៅសល់តែអ្នកប្រុស Kim teahyung និងម៉ែដោះរបស់គាត់ម្នាក់តែប៉ុណ្ណោះ >> moo thak

<< បានន័យថាអ្នកឈឺ បើមិនមែនជា teahyung ក៏ជាម៉ែដោះដែរ? >> Hoseok ចាប់ផ្តើមកាន់តែឆ្ងល់អំពីរឿងដ៏អាថ៌កំបាំងមួយនេះ ទើបក្រោកឈរមកកាន់តែកៀក moo thak

<< ហើយក៏ប្រហែលជាឈឺធ្ងន់ទៀតផង ទើបត្រូវកោះហៅខាងមន្ទីរពេទ្យមកទទួល តែខ្ញុំព្យាយាមឆែករកមើលឡានដែរដឹកពួកគាត់ហើយ នៅតែមិនឃើញដូចមានមនុស្សព្យាយាមបិទបាំងរឿងនេះចឹង >> moo thak បន្តផ្តល់ព័ត៌មានបន្ថែម

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now