ភាគ72: គេជាសង្សាររបស់ខ្ញុំ

227 28 17
                                    


នៅព្រឹកព្រលឹមនៃថ្ងៃបុណ្យសពរបស់ hyuna កំលោះតូចស្តើង teahyung របស់យើងបានមកចូលរួមជាមួយនឹងស្រស់ស្រីតូចច្រឡឹង baek song hee ប៉ុន្តែមិនទាន់បានចូលទៅក្នុងកម្មវិធីផងនារីយើងក៏ប្រញាប់សុំរាងតូចចូលទៅបន្ទប់ទឹកមួយភ្លែត

ពេលបានទៅដល់បន្ទប់ដោះទុក្ខផ្ទាល់ខ្លួនភ្លាមនោះ ក្រមុំតូច ក៏ប្រញាប់លើកទូរស័ព្ទដៃមកផ្ញើសារទៅនរណាម្នាក់ ក្រោយពីតបតនិងគ្នារួចរាល់ហើយនោះ នាងក្រមុំតូចក៏ចេញមកវិញដោយធម្មតា

ក្រោយពេលនាងចេញពីបន្ទប់ទឹកមកវិញ សភាពច្របូកច្របល់រវាងរាងតូចនិងលោកពូ jung មុននេះក៏បានស្ងប់ស្ងាត់ទៅហើយ តែដោយឃើញថាម្នាក់ៗមានពិរុទ្ធចម្លែក នៅពេលចប់ការទទួលភ្ញៀវនាងក៏ព្យាយាមដើរតាមលោកពូ រួមទាំងលួចស្តាប់ការនិយាយគ្នារបស់គាត់និងលោកស្រី jeon ទៀតផង

ក្រោយនាងលោភលួចស្តាប់គេនិយាយគ្នាចប់ ទើបត្រលប់ទៅអង្គុយក្បែររាងតូចវិញ ហើយក្មេងជំទង់នាងនេះក៏បានធ្វើពុតជាមិនស្រួលខ្លួន ហើយចង់សុំរាងតូចត្រលប់ទៅមុន

<< បងប្រុស... ខ្ញុំមានអារម្មណ៍ថាវិលមុខណាស់ ចង់ទៅសម្រាក់បន្តិច ដូច្នេះបងអាចទៅវិញម្នាក់ឯងបាន?! >> ទោះជាយ៉ាងនេះក្តី នាងក៏នៅតែបារម្ភពីសុវត្ថិភាពរបស់បងប្រុសម្នាក់នេះជានិច្ច

<< បើអូនមិនស្រួលខ្លួន ពួកយើងត្រលប់ទៅវិញជាមួយគ្នាតែម្តងទៅ >> ពោលរួចរាងតូចក៏ប្រញាប់ក្រោកឈរឡើង បំណងនឹងចាកចេញទៅជាមួយស្រីស្រស់ក្មេង

<< អូនបានណាត់មនុស្សឲ្យមកទទួលហើយ ណាមួយបងក៏ត្រូវនៅដោះស្រាយរឿងផ្ទាល់ខ្លួនដែរមែនទេ? កម្មវិធីជិតចប់ហើយ បងចាំបន្តិចទៀតសិនទៅ...! >> នាងក្រមុំតូចបានវាចាដោយលើកទូរស័ព្ទបង្ហាញដល់រាងតូច ហេតុដូច្នេះហើយទើប teahyung បណ្តោយឲ្យនាងធ្វើដំណើរទៅមុនខ្លួន

ពេលវេលាក៏កន្លងទៅមួយស្របក់ធំ ក៏ជាពេលមួយដែលរាងក្រាស់និង jung hoseok បានដើរមកចំណតឡានមុន ភ្លាមនោះទូរស័ព្ទរបស់នាយ seok ក៏ទទួលបានសារមួយ ហើយអត្ថន័យក្នុងនោះក៏បានធ្វើឲ្យនាយមានភាពតក់ស្លុតយ៉ាងខ្លាំង

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now