ភាគ22: មកបន្តទំនាក់ទំនងរវាងយើងវិញទៅ

584 42 0
                                    


<< ខ្ញុំចង់និយាយជាមួយបងអំពីរឿងរបស់ park jeahyung....! >> Jungkook

ក្រោយឮប្រយោគមួយឃ្លានេះពីប្អូនប្រុស រាងតូចស្តើងក៏លែងដៃចេញពីការតោងចាប់ដៃមាំមួនរបស់ namjoon ហើយងាកមុខមកសម្លឹងទៅ jungkook ដោយភាពស្រឡាំងកាំង

ក្រោមការសម្រេចចិត្តយ៉ាងលំឥត teahyung បានហៅប្អូនប្រុសមាឌមាំក្រាស់ទៅនិយាយគ្នានៅលើដំបូលផ្ទះដ៏វាលល្ហល្ហេវខ្ពស់ដាច់កន្ទុយភ្នែក ហើយបានទុកឲ្យ namjoon រងចាំមើលគ្រប់ទង្វើខ្លួននិង jungkook និយាយគ្នាពីរានហាលជាន់កណ្តាលមក

<< ដើមឡើយបងខ្លាចខ្ពស់ណាស់មិនចឹង? >> សំនួររបស់ jungkook បានធ្វើឲ្យ teahyung ស្រឡាំងកាំងជាលើកទីពីរ ក្នុងនាមខ្លួនជាបងប្រុសភ្លោះបែរជាស្គាល់និស្ស័យរបស់ប្អូនបានតិចជាងអ្នកដទៃទៅវិញ បើតាមមើលទៅមានរឿងមិនតិចទេដែល jungkook ដឹងពី jeahyung ច្រើនជាងខ្លួន teahyung...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


<< ដើមឡើយបងខ្លាចខ្ពស់ណាស់មិនចឹង? >> សំនួររបស់ jungkook បានធ្វើឲ្យ teahyung ស្រឡាំងកាំងជាលើកទីពីរ ក្នុងនាមខ្លួនជាបងប្រុសភ្លោះបែរជាស្គាល់និស្ស័យរបស់ប្អូនបានតិចជាងអ្នកដទៃទៅវិញ បើតាមមើលទៅមានរឿងមិនតិចទេដែល jungkook ដឹងពី jeahyung ច្រើនជាងខ្លួន teahyung បោះជំហានជើងមួយៗចូលឲ្យកៀកនឹងរាងក្រាស់ រួចទើបបង្ហើរសំនៀងដ៏ស្រទន់តបទៅវិញបែបឌឺដង

<< តើពេលវេលាមិនអាចឲ្យមនុស្សប្រែប្រួលទេ? វាដូចជាឯង...មានប្រពន្ធហើយក៏នៅតែមិនលែងដៃពីខ្ញុំទៀត! >> Teahyung

<< ស្តាប់បងនិយាយ ហាក់ដូចជាបងបានបំភ្លេចរឿងដែលយើងទាំងពីរបានសន្យាជាមួយគ្នានៅយប់នោះអស់ហើយ អត់ទេ...! ឬបងមិនដឹងរឿងមួយនេះទាល់តែសោះ...? >> Jungkook ចងចិញ្ចើមខ្មឺត ព្រោះពេលនេះនាយប្រាកដចិត្តហើយថាម្នាក់នេះមិនមែនជា teahyung ដែលនាយធ្លាប់ស្គាល់ឡើយ រាងតូចលើកដៃស្រលូនវាងអង្អែលផាត់សរសៃសក់បាំងផ្ទៃមុខផូរផង់របស់រាងក្រាស់សូកចូលគមត្រចៀក បង្ហាញកាយវិការល្វតល្វន់ទាញឲ្យចិត្តកំលោះប្អូនស្លុងផុងក្នុងភ្លើងស្នេហា

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now