ភាគ27: ស្វែងរកភស្តុតាង

506 30 0
                                    


យើងងាកមកមើលពីបន្ទប់សម្រាក់ព្យាបាលជំងឺដ៏ធំមួយរបស់មន្ទីរពេទ្យលំដាប់សេដ្ឋីនៃទីក្រុង Seoul ឯណេះវិញ រាងកាយតូចស្តើងបបូរមាត់ជាំខៀវក្រោមអំណាចនៃការទះតប់របស់ជនក្រុមអន្ធពាលកាលពីយប់មិញ teahyung ប្រឹងបើកភ្នែកយ៉ាងសន្សឹមៗដើម្បីស្រង់យកនូវពន្លឺរស្មីរបស់ថ្ងៃ

<< Jimin...! >>

<< Tea បងដឹងខ្លួនហើយ? យ៉ាងម៉េចដែរឈឺត្រង់ណាខ្លះ ត្រូវការឲ្យខ្ញុំទៅហៅពេទ្យដែរទេ? >> Jungkook ដែរនៅក្បែរមើលថែរាងតូចអស់ពេលមួយយប់ទៅហើយ រហ័សសួរនាំពីអាការៈក្នុងខ្លួនបន្ទាប់ពីបងប្រុសទន់ខ្សោយរបស់គេបានដឹងខ្លួន តែ teahyung ក្រោយពីទទួលដឹងថាខ្លួននៅមានជីវិតហើយក៏កំពុងស្ថិតក្នុងមន្ទីរពេទ្យផងនោះ នាយមិនខ្វល់ពីអ្វីដែលរាងក្រាស់ជាប្អូនបានព្រួយបារម្ភពីនាយនោះទេ តែនាយបែជាស្ទុះងើបទាំងលំបាកដៃម្ខាងស្រវាទាញផ្តាច់ខ្សែសេរ៉ូមចេញពីដៃម្ខាងទៀតរបស់ខ្លួនឯង

<< បងចង់ធ្វើស្អីហ្នឹង? >> Jungkook ចាប់ដៃទាំងពីររបស់បងប្រុសជាប់ ដើម្បីរារាំងពីបំណងឆ្គួតឡប់ដែលរាងតូចចង់ធ្វើ

<< Jimin នៅឯណា? តើគេយ៉ាងម៉េចហើយ? >> Teahyung ក្រោយពីដឹងខ្លួនមកក្នុងគំនិតគិតឃើញតែពី jimin ម្នាក់ប៉ុណ្ណោះ ថ្ងៃនោះសន្លប់បាត់ស្មារតីសូន្យមិនដឹងទេថាបងប្រុសម្តាយឪពុកទីទៃរបស់គេយ៉ាងទៅហើយទេ

<< គេមិនអីទេ កំពុងសម្រាក់ព្យាបាលនៅបន្ទប់ជាប់នេះឯង! >> Jungkook ក្រោយឃើញភាពអន្ទះសាររបស់រាងតូចដែលមានចំពោះ jimin ហើយនោះ នាយអត់មិនច្រណែនមិនបានឡើយទើបឆ្លើយតបទាំងក្តីម៉ួរម៉ង

<< បន្ទប់ជាប់នេះហេស៎!? >> រាងតូចស្តើងពោលដូច្នេះរួចក៏បំរុងក្រោកចេញទៅរកគេម្តងទៀត ឯរាងក្រាស់ក៏ដូចដើមនាយនៅតែរក្សាការរារាំងរាងតូចដដែល

<< បងនៅមិនទាន់ស្រួលបួលផង ក៏ចង់ទៅមើលគេទៅហើយហេស៎? ខ្ញុំមិនឲ្យទៅទេ! >>

<< ជាឯងនឹងហើយ ចេញទៅ ចេញទៅ មិនបាច់មករវល់នឹងខ្ញុំទេ! >> រាងតូចមិនត្រឹមតែមិនស្តាប់រាងក្រាស់ដែលបារម្ភពីខ្លួននោះទេ តែនាយបែរជាខឹងយ៉ាងខ្លាំងហើយស្រែកបណ្តេញឲ្យរាងក្រាស់ចេញពីបន្ទប់សម្រាក់របស់គេទៀតផង

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now