ភាគ28: ក្តីស្រលាញ់ដែលកប់ជ្រៅ

457 37 3
                                    


ក្នុងរយៈជំហានជើងដ៏វែងហើយរហ័ស វាត្រូវបានប្តូរផ្លាស់ទាំងស្រុងពេលរាងក្រាស់ jungkook គិតដល់ដល់ស្នាមញញឹមដ៏ទន់ផ្អែមរបស់រាងតូចស្តើងដែលមានទៅលើ namjoon

វាមិនមែនជាលើកទីមួយទេដែលនាយឃើញ teahyung ពីមុនតែងញញឹមញញែមទៅលើមនុស្សដទៃ តែបេះដូងនាយមិនញាប់ញ័រឬចិត្តជ្រួលច្របល់អ្វីដូចជា teahyung ម្នាក់នេះឡើយ

នេះជាស្នាមញញឹមតែមួយគត់ដែលនាយចង់ឃើញ ចង់ឲ្យម្ចាស់វាបង្ហាញមកកាន់ខ្លួនដែលជាបុរសដែលស្រលាញ់គេបំផុត បេះដូងរាងក្រាស់ប្រែជាស្ងប់ស្ងាត់ ក្នុងខួរក្បាលក៏ទទេស្អាត គេមិនអាចគិតឃើញពីរបៀបបំបែកពួកគេទាំងពីរនោះចេញពីគ្នាបានទេ អ្វីដែលធ្វើឱ្យនាយគិតនៅពេលនេះគឺចង់បានស្នាមញញឹមមួយនេះ ចង់ឲ្យរាងតូចស្តើងមានអារម្មណ៍ល្អបែបនេះជាមួយនឹងខ្លួន

ហើយសកម្មភាពរបស់ jungkook ដែលដើរចូលមកឈរស្មឹងស្មាធិ៍ដោយមិនវាចាអ្វីនោះ ក៏បានធ្វើឱ្យបុរសពីររូបដែលកំពុងឈ្លក់វង្វេងនឹងញញឹមដាក់គ្នាប្រែជាក្រៀមក្រំវិញភ្លាមៗ រាងតូចខ្លាចថានឹងនាំដល់គ្នានាពេលបន្តិចទៀតនេះ ទើបប្រញាប់បង្វែរគោលដៅ

<< ពួកយើងទៅនិយាយគ្នានៅខាងក្រៅបន្តល្អទេ? ខ្ញុំមិនចង់ឲ្យមានសម្លេងរំខានដល់ jimin ដែលកំពុងគេងទេ >> teahyung ក្តោបប្រអប់ដៃដែលពោរពេញទៅដោយសរសៃសុះបែកស្ញាញរបស់មាឌមាំ namjoon ជាមួយនឹងវាចាថ្នមៗនាំឲ្យចិត្តប្អូនប្រុសសាច់ដុំរឹតតែរសាប់រសល់

<< បាន! ចាំខ្ញុំជួយរុញឲ្យលោក... >> (រុញកៅអីអ្នកជំងឺ) ស្របនឹងវាចាមាឌមាំក៏បណ្តើររាងតូចស្តើងចេញមកកាត់មុខ jungkook ដែលកំពុងភ្លឹកភ្លាមៗក៏ត្បុលដៃជ្រែកដៃ namjoon ហើយដណ្តើមរុញកៅអីយន្តជូនបងប្រុសគេវិញ

<< ចាំខ្ញុំជាអ្នកធ្វើវិញ... >> Namjoon មិនអាចប្រកែកក៏មានតែបណ្តោយឲ្យរាងក្រាស់ធ្វើតាមចិត្តគេប៉ុណ្ណោះ

<< ឯងអាចកុំរវល់នឹងបងខ្លះក៏ល្អដែរ! >> Teahyung ទោះបើអង្គុយនៅស្ងៀមតែមាត់ក៏មិនស្ងាត់ដែរ វាចាបែបសាមញ្ញៗបំផុតតែដុតឲ្យចិត្តរាងក្រាស់ឆេះឆាបឈួលឡើងក្តៅដើមករ.

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now