ភាគ2: អតិតកាល

1.3K 68 0
                                    


នៅក្នុងវីឡាដ៏ធំធេងមួយមានការរចនាម៉ូតយ៉ាងស្អាតប្រណិតគួរឲ្យចង់រស់នៅ មើលពីសម្បកក្រៅគួរណាស់តែកក់ក្តៅតែបែរជានៅសភាពខាងក្នុងវាត្រជាក់ព្រឺឆ្អឹងខ្នង ទាំងស្ងាត់គ្មានមនុស្សរស់នៅមិនថាម្ចាស់ផ្ទះឬជាអ្នកបំរើ។

ក្រៅពីត្រជាក់ខ្មៅងងឹតស្ងាត់សូន្យឈឹងហើយនោះ យើងក៏បានឮសូរសម្លេងយំខ្សឹបខ្សួលចេញពីក្នុងបន្ទប់ទឹកនៃបន្ទប់គេងមកនោះគឺជាសម្លេងយំចេញពីការឈឺចាប់របស់ teahyung ក្បាលរំមីនាទឹកនៅតែបន្តហូរចូលទៅក្នុងអាងរហូតហូរហែរពេញផ្ទៃបន្ទប់ ឯ teahyung ក៏បន្តអង្គុយត្រាំក្នុងនោះទាំងបង្ហូរទឹកភ្នែកមើលទៅឡេបថប់ដែលចាក់បង្ហាញនូវវីដេអូដំណើរកំសាន្តរបស់ខ្លួនកាលពីមុន បើយើងពីរូបភាពនៅក្នុងវីដេអូនោះក៏ថានាយពីមុនពិតជាមនុស្សម្នាក់ដែលស្រស់ស្រាយណាស់ ការនិយាយទន់ភ្លន់រួសរាយរាក់ទាក់គួរឲ្យស្រលាញ់ ញញឹមទន់ផ្អែមគ្មានការលាក់គំនួច។ teahyung ពេលនេះកាន់តែសម្លឹងមើលវាគឺកាន់តែយំខ្លាំងទៅខ្លាំងៗទៅ ឯដៃទាំងសងខាងក៏ខំប្រឹងវាយប្រហារទៅលើសាច់ភ្លៅនិងដើមដៃរបស់ខ្លួនដើម្បីរំសាយចេញនូវអារម្មណ៍ខ្លោចផ្សាក្នុងគ្រានេះខ្លះ ។
សម្លេងយំយែកជាមួយនឹងការវាយតប់ខ្លួនឯងចេះតែបន្តយូររហូតដល់់អារម្មណ៍នាយបានធូរស្បើយខ្លះវាក៏ជាពេលរំលងអធ្រាត្របាត់ទៅហើយរាងតូចចេញពីបន្ទប់ទឹកមកវិញក៏ឃើញសារជាច្រើនបានផ្ញើចូលទូរស័ព្ទនាយ គេដកដង្ហើមធំបន្តិចរួចដាក់គូថអង្គុយចុះលើពូកទាំងក្តីមួរម៉ៅនាយបិទភ្នែកបន្ធូរដង្ហើមបន្ថយភាពតានតឹងចេញបន្តិចទើបតបសារនោះជាក្រោយ បន្ទាប់ពីតបសារចប់នាយក៏ប្រញាប់រៀបចំខ្លួនយ៉ាងរហ័សនិងមើលទៅគឺពិតជាស្រស់ស្អាតពិបាកពណ៍នាទោះជាក្នុងធម្មតាក៏ដោយ ។

មកដល់ខាងមុខបារមួយនៅកណ្តាលទីក្រុងសេអ៊ូលមួយកន្លែងដែរសំបូរទៅដោយពពួកមនុស្សហាយសូរមកលេងកំលោះតូចស្តើងយើងក៏ដើរចូលទៅក្នុងបារនោះយ៉ាងលឿនដូចជាខ្លាចអ្នកនៅខាងក្នុងនោះរងចាំដល់អន្ទះសារណាស់អឹងចឹង។ នៅពេលនោះយើងក៏ឃើញថាមានកំលោះសង្ហារមួយរូបស្លៀកពាក់សុីវីល័យរឹកពារជាកូនអ្នកថ្លៃថ្នូរបានបក់ដៃជាសញ្ញាហៅឲ្យរាងតូចទៅរកខ្លួន

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now