ភាគ79: កុំធ្វើដូច្នេះដាក់បង

286 33 14
                                    


ក្រឡេកមើលមកឯខាង deagu ជាប់នឹង mabijeong មានជំរាលជួរភ្នំឈរជាខ្សែបន្ទាត់ហូរហែចុះទៅកាន់ភូមិឋានតូចធំរបស់អ្នកភូមិនៅទីនោះ

រីឯខាងមុខភូមិឋានធំល្មមមួយ ដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយនោះ ក៏មានស្រ្តីរាងរៅស្រឡៅស្អាតឈរនៅពីក្រៅរបង គាត់សញ្ជឹងគិតវាងឆ្ងាយពេលសម្លឹងទៅកាន់ផ្ទះនោះ

កន្លងទៅអស់មួយសន្ទុះធំ យើងទើបបានឃើញស្រ្តីចំណាស់ម្នាក់ដើរចេញពីក្នុងផ្ទះបំណងទៅខាងក្រៅតាមធុរ:របស់គាត់ ប៉ុន្តែភ្លាមនោះស្រ្តីចំណាស់ក៏ឈរស្ងៀមទ្រឹងដោយសម្លឹងទៅកាន់ស្ត្រីស្រស់ស្អាតនោះដោយក្តីរំភើបលាយឡំជាមួយនឹងទឹកភ្នែករលីងរលោង

<< លោកស្រី hari របស់ខ្ញុំ !!! >> ចំពោះលោកស្រី seo hari វិញគាត់ក៏ញញឹមងក់ក្បាលតិចៗហើយទឹកភ្នែកក៏ស្រក់ចុះមកដូចគ្នា បន្ទាប់ពីបានជួបនឹងលោកស្រីមេការចាស់របស់គាត់ក្នុងវេលានេះ

អ៊ុំម៉ែដោះរបស់រាងតូច jeahyung គាត់គឺជាមេការក្នុងផ្ទះរបស់លោកស្រី hari និងលោកប្រុស Kim dan តាំងពីយូរណាស់មកហើយ គិតចាប់ពីជំនាន់លោក dan នៅវ័យជំទង់ ទាំងនេះហើយទើបក្លាយជាមូលហេតុដែលគាត់មកស្នាក់នៅផ្ទះចាស់ ទាំងដែលរាងតូចប្អូនបានស្លាប់ក៏ដោយក្តី

តាមរយៈនោះផងដែរ គាត់ក៏បានដឹងយ៉ាងច្បាស់អំពីកូនភ្លោះដែលលោកស្រី hari បានបង្កើតនឹងការបែងចែកកូនម្នាក់មួយ រួមទាំងការលាក់ប្រវត្តិកូនមួយទុកមិនបង្ហាញឲ្យអ្នកណាដឹង

<< សូមទោសផង ធ្វើឲ្យបងលំបាកហើយ !? >> លោកស្រី park ពោលដោយក្តីក្រៀមក្រំបន្ទាប់ពីបានបណ្តោយឲ្យអ៊ុំមេការនៅមើលថែទាំកូនប្រុសនិងអតិតស្វាមីយ៉ាងលំបាកតែម្នាក់ឯង

<< ជាងការដែលមិនបានបំរើលោកប្រុសតូចធំ ខ្ញុំនៅពេលនេះគឺពិតជាពិបាកលើសអ្វីៗទាំងអស់ >> អ៊ុំមេការគាត់រំជួលចិត្តរកយំម្តងទៀត បន្ទាប់ពីនិយាយដល់រឿងបាត់បង់បុរសទាំងពីរនាក់នោះ

<< នេះជាការសម្រេចចិត្តរបស់បង dan ប៉ុន្តែកូនប្រុសរបស់ខ្ញុំក៏ត្រូវបានជាប់ក្នុងជម្រើសមួយនោះទៅជាមួយ !? >> ជាលើកទីពីរដែលលោកស្រី hari យំបានបង្ហូរទឹកភ្នែកបន្ទាប់ពីមកដល់ផ្ទះនេះ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now