ភាគ24: ខ្ញុំនៅទីនេះហើយ

520 35 0
                                    


#វិមានត្រកូល Kim

ព្រឹកព្រហាមស្រាងៗពន្លឺព្រះអាទិត្យចាប់ផ្ដើមរះបណ្តេញភាពខ្មៅងងឹតរបស់ថាមពលព្រះចន្ទឲ្យចាកចេញឆ្ងាយពីផែនដី រាងតូចស្រលូនស្រស់សោភា Kim teahyung មកអង្គុយផឹកកាហ្វេជាមួយ park jimin នៅឯលើដំបូលផ្ទះជាន់កណ្តាល ពួកគេទាំងពីរអង្គុយមើលថ្ងៃរះនៅទីនេះជំនួសឱ្យការដែលនៅមើលនៅកន្លែងឆ្ងាយៗ

ទាំងពីរនាក់ក៏និយាយគ្នាពីរឿងអតីតកាលដែលល្អៗនឹងគ្នាហើយ jimin ក៏មិនភ្លេចនិយាយរឿងនាំរាងតូច teahyung ត្រលប់ទៅសាងជីវិតមួយថ្មីជាមួយគ្នានោះទេ ប៉ុន្តែមិនទាន់ទទួលបានចំលើយពីរាងតូចឡើយសំឡេងសារទូរស័ព្ទរបស់ teahyung ក៏ឮឡើង ដោយឈ្មោះរបស់អ្នកផ្ញើគឺជា rm នាយក៏ប្រញាប់បើកមើលយ៉ាងរហ័ស ឯសំនេរនៅលើនោះគេដាក់ថា

( ខ្ញុំនឹងយកហ្វាល់ពេញទៅឲ្យតាមក្រោយ សន្យាមកថាពេលមើល VDO នេះហើយលោកនឹងស្ងប់អារម្មណ៍ មានសតិឡើងណា៎ )

Jimin មិនស្ងៀមឡើយ នាយស្ទុះក្រោកមកមើលជាមួយគ្នានោះដែរ ពេលឃើញវីដេអូនោះភ្លាមទាំងពីរនាក់ឡើងស្លេកស្លាំងអស់ អារម្មណ៍តក់ស្លុតក្រៃលែង teahyung ចាប់ផ្តើមញ័រដៃកាន់ទូរស័ព្ទលែងជាប់ទឹកភ្នែកហូរច្រាវ

<< អ្ហាាាាាាាាាា៎!!! >> សម្លេងស្រែកទាំងយំមួយទំហឹងរបស់រាងតូចក៏លាន់ឮរំពងពេញវិមានទាំងមូល ខ្លួនប្រាណនាយអង្គុយលែងជាប់នឹងកៅអី jimin ឃើញ tea ឈឺចាប់ខ្លាំងដល់ថ្នាក់នេះក៏ស្រវាឱបរឹតរាងកាយគេអង្អែលលួងលោម

<< Tea ស្ងប់អារម្មណ៍ទៅ tea ! កុំខ្លាច...កុំខ្លាចអី! ពួកយើងនឹងយកភ័ស្តុតាងទាំងនេះទៅបកស្បែកមុខរបស់អាក្រក់នេះសងសឹកឲ្យបងរបស់ឯងណា៎ >> jimin ត្បិតថាសំដីរាងក្លាហានប៉ុន្តែទឹកភ្នែកនាយក៏ស្រក់ហូរមកព្រោះភាពព្រៃផ្សៃដែលគេធ្វើដាក់បងប្អូនរបស់រាងតូចដូចគ្នា teahyung ទោះបើទទួលបានការលួងលោមខ្លាំងប៉ុណ្ណាតែនាយក៏នៅមិនទាន់ស្ងប់អារម្មណ៍បានភ្លាមៗទេ ឯមាឌតូចល្អិតក៏ចេះតែឱបក្រសោបកាយនោះអង្អែលខ្នងពោលលួងលោមមិនចេះចប់មិនហើយរហូតដល់យូរគួរសមដែរទើបរាងតូចធ្វើចិត្តបាន

<< សម្រាក់បន្តិចទៅណា ខ្ញុំទៅធ្វើបបរក្តៅៗឲ្យឯងហូបឲ្យមានកំលាំង >> jimin បានលើកកាយតូចមកដល់បន្ទប់រួចដាក់ឲ្យគេគេងត្បិតថានាយអស់កំលាំងពេកមិនថាផ្លូវចិត្តឬជាផ្លូវកាយទេ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now