ភាគ41: ចំណងបេះដូង

349 34 8
                                    


នៅវេលាព្រឹកនេះដែររាងតូចស្តើងចាយសម្រស់ដ៏ស្រស់ត្រកាលក្នុងឈុតអាវសាមីចំហរទ្រូងវាលភ្លឹងស្ទើឃើញចុងក្រហមឈើរីទាំងគូរ ព្រោះតែអាវកាក់សរខាងក្នុងក៏មានទំហំក.វាលធំដូចគ្នា

Teahyung ទើបតែចូលមកដល់ខាងមុខអគារក៏ប្រទះឃើញថារាងក្រាស់ជាប្អូនប្រុសពៅកំពុងឈរសម្លឹងមកខ្លួនហាក់ទទឹងរងចាំយូរណាស់មកហើយ

<< ប្តូរអាវបងចេញទៅ! >> Jungkook មិនអនុញ្ញាតឱ្យរាងតូចដើរហួសខ្លួនបានឡើយ នាយវាចាខ្លីកំបុតបង្គាប់ឱ្យបងប្រុសប្តូរអាវដ៏សិចសុីនោះចេញវិញ

<< ឯងកំពុងបង្គាប់បង? >> ដំបូងរាងតូចមិនមានបំណងឈប់និយាយពាក្យសួរស្តីនិងរាងក្រាស់ទេ ប៉ុន្តែក្រោយពីបានឮប្រយោគនេះរបស់ប្អូនប្រុសក៏ធ្វើឲ្យនាយងាកមកសួរបែបហួសចិត្ត

<< ប្តូរអាវរបស់បងចេញ បើបងមិនចង់ឲ្យខ្ញុំបញ្ឈប់មង្គលការ?! >> មែនហើយមួយសប្តាហ៍វាពិតជាលឿនណាស់ មិនទាន់ដឹងអីផងបីថ្ងៃក៏កន្លងទៅបាត់ទៅហើយ វេលាកាន់តែកៀកឯបេះដូងរាងក្រាស់កាន់តែស្រលាញ់រាងតូចខ្លាំងឡើង

<< ជួនកាលមានជម្រើសក៏មិនប្រាកដថាសុទ្ធតែល្អនោះទេ! ឯងធ្លាប់បាននិយាយថាបងប្រែប្រួលហើយ... ចឹងបងក៏គួរតែប្រាប់ឲ្យឯងបានដឹងពីភាពប្រែប្រួលរបស់បងបន្តិច >> និយាយដល់ត្រឹមនេះរាងតូចក៏បោះជំហានជើងចូលមួយជំហានទៀតឲ្យកាន់តែកៀកនឹងកាយមាំក្រាស់ដែលស្ទើរតែនឹងប៉ះទង្គិចគ្នាទៅហើយ

<< បងនឹងប្តូរបេះដូង ឲ្យដើរតាមមនុស្សណាម្នាក់ដែលអាចធ្វើអ្វីៗដើម្បីបងតែប៉ុណ្ណោះ!!! >> Teahyung ថ្នមសម្លេងក្បែរត្រចៀករាងក្រាស់ឲ្យអួលណែនពើតផ្សា ព្រោះន័យរបស់រាងតូចនេះគឺបានបញ្ជាក់យ៉ាងច្បាស់ថាស្នេហាដែលនាយទទួលបានគឺត្រូវប្តូរដោយពិធីមួយនេះហើយ

<< បងនិយាយហើយថានឹងធ្វើជាមនុស្សរបស់ខ្ញុំបន្ទាប់ពីនោះ! ចឹងហើយកុំព្យាយាមទាក់ទាញអ្នកណាផ្សេងព្រោះខ្ញុំមិនពូកែអត់ទ្រាំប៉ុន្មានទេ!? >> Jungkook មិនរអាក្នុងការនិយាយហើយមានអ្នកស្តាប់ឮនោះទេ នាយនិយាយពាក្យនេះដោយសម្លេងធ្ងន់ហើយខ្លាំងមើលទៅវាមិនមែនជាការលេងសើចឡើយ

💔ដួងចិត្តប្រេះស្រាំ💔Onde as histórias ganham vida. Descobre agora