ភាគ29: ក្បត់សន្យា

489 34 3
                                    


ថ្ងៃនេះមុខមាំ yoongi ត្រូវបង្ខំចិត្តនៅមើលថែជម្ងឺ jimin ដោយផ្ទាល់ទោះចង់ឬមិនចង់នាយក៏ធ្វើដើម្បីឲ្យ teahyung អាចសម្រាក់ព្យាបាលខ្លួនឲ្យបានល្អ

នេះជាលើកដំបូងហើយក្នុងជីវិតនាយដែលត្រូវមកជូតសម្អាតខ្លួនប្រាណឲ្យអ្នកដទៃ តែដល់បានពិនិត្យរាងកាយគេអស់ដូច្នេះទើបដឹងថា គ្រប់សាច់សរល្អស្អាតបានប្រែជាជាំខ្មៅងងឹតស្ទើរគ្មានចន្លោះ

Yoongi បន្ធូរដង្ហើមធំយ៉ាងវែងដើម្បីឲ្យសាយគំនិតដែលវក់វល់មិនថាជាការងារក្រុមហ៊ុនឬក្នុងគ្រួសារ ហើយពេលនេះក៏ត្រូវបន្ថែមការមើលថែអ្នកជំងឺម្នាក់នេះទៀត

Yoongi ចាប់ផ្តើមដោះអាវ jimin ចេញដើម្បីជូតផ្នែកខាងមុខ ស្រាប់តែកែវភ្នែកនាយប្រែជាបើកក្រឡោតព្រោះស្នាមជាំខ្មៅមានសព្វពាសពេញមិនថាដើមទ្រូងឬក្បាលពោះដោយអំណាចនៃការទាត់ធាក់របស់ជនអន់ពាល ភ្លាមនោះចិញ្ចើមនាយក៏ចាប់ផ្ដើមចងភ្ជាប់គ្នាដោយភាពស្មុគស្មាញ

<< កុំបន្ទោសខ្ញុំគ្មានធម៌មេត្តា មិនថាយ៉ាងណា ខ្ញុំត្រូវការពារគ្រួសាររបស់ខ្ញុំមុន!!! >> Yoongi ពោលពាក្យវាចាតែងអារម្មណ៍តានតឹង នាយអន់ថយកំលាំងរហូតធ្លាក់ដៃស្តាក រួចក៏ផ្តេកក្បាលទៅលើកៅអីបន្ធូរដង្ហើមធំម្តងទៀត

ឯអ្នកដែលនៅបន្ទប់ជាប់គ្នានោះក៏មមាញឹកមិនអន់ដែរ hoseok នាយកំពុងតែចិតសំបកផ្លែឈើចេញរាបដាក់ចានយ៉ាងស្អាតដើម្បីរងចាំឲ្យ teahyung ភ្ញាក់ឡើងមកបានញុំាវាឲ្យមានកំលំាងនឹងអាលឆាប់ជា នាយជាមនុស្សទន់ភ្លន់និងកក់ក្តៅម្នាក់ក្នុងការមើលថែនរណានាយតែងតែជាលេខមួយ ដែលធ្វើបានល្អបំផុត

វាខុសគ្នាឆ្ងាយដាច់ពីរាងក្រាស់ជាប្អូនពៅគេ jungkook ពេលនេះបានមកដល់វិមានដ៏ធំស្កឹមស្កៃរបស់ខ្លួនហើយ ទោះមិនសប្បាយចិត្តនឹងការចូលមកតែក៏មិនមានបញ្ហាណាមួយដែលគ្មានការដោះស្រាយនោះដែរ

ពេលនាយចូលមកដល់ក៏ឃើញថាម្តាយរបស់នាយនឹងគូរដណ្តឹង hyuna ក៏នៅជាមួយគ្នានោះដែរ ស្រីៗទាំងពីរពេលឃើញនាយបាត់ពីផ្ទះមួយយប់ហើយនោះ ក៏រហ័សដៃជើងដើរសំដៅរកនាយទាំងចិត្តខឹងសម្បា

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now