ភាគ10: កែវភ្នែកសោកសៅ

678 39 0
                                    

ក្រោមពន្លឺភ្លើងភ្លឺចិញ្ចែងចិញ្ចាចពីបន្ទប់ធំល្មមរស់នៅ វាជាប្រភេទបន្ទប់គូរស្វាមីភរិយារួមរស់ជាមួយគ្នា រាងតូចស្តើង teahyung កំពុងអង្គុយលើពូកទន់ៗ ហើយអង្អែលខ្នើយនោះថ្មមៗ

រាងតូចសម្លឹងមើលរូបថតចាស់ៗ របស់របរចាស់ៗ ដែលពួកគេពីមុនធ្លាប់បានប្រើប្រាស់ ហើយក៏បានប្រទាក់ភ្នែកនិងឧបករណ៍ចាក់តន្ត្រីស៊េរីចាស់មួយ ហើយក៏គិតចង់ចាក់ចម្រៀងស្តាប់ តែចង្រៃអីឧបករណ៍នោះក៏ខូចបាត់ទៅហើយ ទើបនាយអាចត្រឹមអង្គុយមើលដោយស្ងៀមៗ

<< ពួកយើងពិតជាត្រូវគេងនៅបន្ទប់នេះមែន? >> Jimin ដែលទើបតែដើរចូលមក ក៏លើកជាសំណួរឡើងមក

<< បន្ទប់របស់ពួកខ្ញុំកាលពីក្មេង វាតូចបន្តិចហើយ ខ្លាចឯងពិបាក >> teahyung

<< ទីណាក៏បានដែរ ឲ្យតែមាន tea គេងជាមួយ >> jimin ពោលរួចក៏លូកដៃខ្លីៗមកក្រសោបកាយតូចស្តើងរហៀក ទាំងធ្វើរឹកពារញិញក់បន្លំថើបថ្ពាល់រលោងទន់នោះ

<< កុំមកធ្វើចរិកក្មេងឲ្យសោះនោះ! >> Tea ញញឹមតិចៗ និយាយហើយក៏ច្រានមុខ jimin ចេញពីខ្លួនបន្តិច

<< សន្យានឹងខ្ញុំមកណា ក្រោយបញ្ចប់ការសងសឹកមួយនេះហើយ ពួកយើងនឹងត្រឡប់ទៅរស់នៅអូស្ត្រាលីវិញដោយរីករាយបានទេ!? >> Jimin ស្នើឱ្យរាងតូចស្តើងសន្យានឹងខ្លួនម្តងទៀត គេមិនចង់ឃើញរាងតូចឈឺចាប់ខ្លោចផ្សាបែបនេះរហូតទេ គេចង់ឲ្យ teahyung រីករាយហើយបំភ្លេចរឿងនេះ នឹងបញ្ចប់វាឲ្យបាន

<< និយាយដូចកំពុងមានវិធីសាស្ត្រល្អមួយយ៉ាងចឹង!? បើមានហើយក៏ឆាប់បង្ហាញមក >> teahyung ដឹងថាបើ jimin និយាយពាក្យបែបនេះច្បាស់ជាគេរកបានដំណោះស្រាយអីមួយដ៏ល្អហើយ ទើបជំរឹតសួរ

<< មើលឯងចុះមិនព្រមសន្យាទេ ចឹងហើយកុំសង្ឃឹមថាខ្ញុំប្រាប់ឲ្យសោះនោះ >> jimin

<< ល្អ...ចឹងខ្ញុំទៅគេងនៅបន្ទប់តូចរបស់ខ្ញុំវិញ អញ្ជើញឯងបៀមអាថ៌កំបាំងបន្តទៀតចុះ! >> ពោលរួច teahyung ក៏បំរុងនឹងក្រោកដើរចេញ

<< អេ៎ៗ! និយាយលេងទេ អង្គុយវិញសិនមកហើយមើលអានេះទៅ >> jimin ចាប់អូសដៃកាយតូចឲ្យអង្គុយលើពូកវិញ រួចក៏បន្តបើក iPad ដែលនៅក្បែរខ្លួននោះឲ្យទៅរាងតូចមើល

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now