ភាគ62: ផ្លាស់ប្ដូរតំណែង

211 36 13
                                    


ថ្ងៃនេះផងដែរនៅឯក្រុមហ៊ុនដឹកជញ្ជូនដ៏ធំប្រចាំប្រទេសកូរ៉េខាងត្បូងយើងនេះ ក៏បានកោះហៅអស់លោកបណ្តាភាគហ៊ុនឲ្យចូលរួមប្រជុំកាត់ព្រឹក

ចំពោះ jungkook និង yoongi ពីរនាក់គាត់បានយឺតជាងគេត្បិតថាម្នាក់ត្រូវសម្រាក់នៅពេទ្យមើលថែម្តាយ ឯម្នាក់ទៀតនៅឆ្ងាយពេកពិបាកធ្វើដំណើរ

ពេលមកដល់អ្នកទាំងពីរក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកិច្ចប្រជុំធំលើកនេះគឺជាការរៀបចំរបស់រាងតូច teahyung ជាធម្មតាច្បាប់នៃក្រុមហ៊ុនក៏បានបង្កើតឡើងថា លុះត្រាតែម្ចាស់ភាគហ៊ុនធំវ័យចំណាស់ទទួលស្គាល់ការផ្លាស់ប្ដូរអ្វីមួយប៉ុណ្ណោះ ទើបការប្រជុំនេះអាចរាប់យកជាសាច់ការបាន

<< ខ្ញុំគួរតែមិនបាច់ណែនាំខ្លួនទេ យ៉ាងណាអ្នកគ្រប់គ្នាក៏បានស្គាល់ខ្ញុំច្បាស់ហើយ?! >> Tea កាលបើឃើញមនុស្សម្នាមកជុំគ្នាអស់ហើយនោះ នាយក៏ចាប់ផ្តើមបើកការថ្លែងសុន្ទរកថាភ្លាម

<< ក្នុងសារកោះហៅបាននិយាយថា នឹងមានការផ្លាស់ប្តូរភាគហ៊ុនធំ ប៉ុន្តែនេះមិនមានលោកស្រីចំណែកឯលោក jung ក៏មិនទាន់ដឹងរឿងច្បាស់! ចឹងតើពួកយើងរំលងច្បាប់ចាស់ក្នុងខណៈពេលកំពុងមានរឿងច្របូកច្របល់ឬ? >> អ្នកមានភាគហ៊ុនចំណាស់ម្នាក់បានចោទសំណួរក្តៅត្រចៀកទៅកាន់រាងតូចភ្លាម បន្ទាប់ពីឃើញថាគេបានធ្វើការនេះដោយអត្តនោម័តដោយខ្លួនឯងបែបនេះ

<< អ្នកណាថាខ្ញុំធ្វើការរំលងច្បាប់ក្រុមហ៊ុននោះ? >> ពោលចប់រាងតូចក៏ចាក់វីដេអូបង្ហាញលើស្លាយក្រោយខ្នងខ្លួនទៅកាន់អ្នកគ្រប់គ្នា ក្នុងវីដេអូនោះផងដែរក៏បានបង្ហាញយ៉ាងច្បាស់ពីរូបលោកស្រី jeon ចេញវាចាដោយផ្ទាល់

" ក្នុងករណីដែលនាងខ្ញុំមិនបង្ហាញខ្លួនក្នុងការប្រជុំនេះដោយផ្ទាល់ នាងខ្ញុំក៏នឹងបង្ហាញខ្លួនតាមរយៈវីដេអូនេះជំនួសវិញ ពាក់ព័ន្ធការប្រជុំលើកនេះនាងខ្ញុំអនុញ្ញាតឲ្យសម្រេចតាមគ្រោងការណ៍របស់កូនប្រុសទីបីនៃត្រកូលទាំងបួន នាងខ្ញុំសូមបញ្ជាក់ថាការប្រជុំមួយនេះនាងខ្ញុំគឺបានដឹងបានឮនិងទទួលស្គាល់ជាក់លាក់ មិនមានការក្លែងបន្លំឡើយ "

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now