ភាគ3: អាថ៌កំបាំងនៃការស្លាប់

1K 55 0
                                    


បើយើងក្រឡេកទៅមើលពីរាងកាយដ៏តូចច្រឡឹងស្រឡូកស្រឡូនរាងរាវតូចតន់សាច់សរល្អម៉ដ្ឋស្អាតអស់លើសស្រីទាំងពួងដែលកំពុងដោះឈុតបង្ហាញនូវស្លាកស្នាមជាំខ្មៅដោយស្នាដៃខ្លួនធ្វើឲ្យរាងល្អប្រែគួរឲ្យស្រណោះ
Jimin ដែលឈររងចាំមើលពីការបង្ហាញរបស់រាងតូច ឃើញហើយពិតជាឈឺចាប់ក្រៃលែងលើសហ្នឹងបរិយាយ បេះដូងនាយចាប់ផ្តើមលោតខុសចង្វាក់ដង្ហើមក៏ចាប់ផ្តើមផុតៗឯកែវភ្នែកក៏លេចចេញនូវពណ៌ក្រហមច្រាល

<<Jea...! ម៉េចក៏ធ្វើបានខ្លួនឯងចឹង វាមិនមែនជាកំហុសរបស់ឯងឯណា ហេតុអីក៏ចាំបាច់ធ្វើបែបនេះ?>> នាយស្ទុះទៅអង្អែលនូវកន្លែងដែលមានរបួសរួចពោលទាំងអួលដើមករមិនគួរណារាងតូចស្តើងធ្វើបាបរាងកាយខ្លួនឯងដល់ថ្នាក់នេះសោះ

<<ម៉េចក៏ថាមិនមែន?គ្រប់យ៉ាងជាកំហុសខ្ញុំ នៅថ្ងៃនោះ teahyung email មកខ្ញុំប្រាប់ថាមានរឿងចង់ឲ្យខ្ញុំជួយ ខ្ញុំទាំងដឹងហើយក៏យល់ថាគេត្រូវការខ្ញុំខ្លាំងប៉ុណ្ណា តែខ្ញុំមិនត្រឹមតែមិនអាចជួយនៅធ្វើឲ្យគេបាត់បង់ជីវិតទៀត បើខ្ញុំមិនទទួលសារពីម៉ែដោះគេទេនោះ ខ្ញុំនៅតែគិតថាគេនឹងទៅរកខ្ញុំដោយសុវត្ថិភាពមិនគិតមិនបារម្ភពីគេឡើយ>>

<<Jea...jea កុំចឹងអី! មិនមែនជាការតាំងចិត្តឯងមិ...ន>>

<<ឯងមិនយល់ទេ....ហឹកៗ>> jimin ឃើញបងប្អូនម្តាយទីទៃរៀបរាប់ទាំងរលីងរលោងសតិអារម្មណ៍ក៏បាត់បង់នូវការគ្រប់គ្រងអស់ នាយតាំងចិត្តចង់រំលែកកាត់បន្ថយភាពសោកសៅខ្លះតែរាងតូចរឹងរួសណាស់នាយក៏តាំងចិត្តបង្ហាញអាថ៌កំបាំងដែលខ្លួនលាក់ប្រាប់ដល់ jimin ដែរ តែគិតសាឡើងវិញក៏ប្រែចិត្តអស់ គេយកដៃទៅឈ្លីសក់ក្បាលខ្លួនឯងខ្លាំងៗឈប់យំបន្តិចទើបបន្តវាចម្តងទៀត

<<ពេលខ្ញុំឮថា tea ស្លាប់ដោយធ្លាក់ពីលើស្រយ៉ាបផ្ទះមកដី ដំបូងក៏គិតថាមិនសមហេតុផលណាស់ទៅហើយ ដល់មកដល់កូរ៉េម៉ែដោះប្រាប់ទៀតថាឃើញលោកស្រី jeon និងអ្នកនាងត្រកូល jung នោះមកផ្ទះក៏រឹតតែគិតថាមិនស្រួល ហើយ ខ្ញុំក៏ចាប់ផ្តើមបើកកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះមើលទើបដឹងថាទិន្នន័យនៅថ្ងៃនោះត្រូវបានលុបបាត់ហើយ ឯងថាទៅមើល ខ្ញុំនៅអាចស្ងប់ចិត្តហើយធ្វើមិនដឹងមិនឮឬរកយុត្តិធម៌ឲ្យគេទេ? បើពិតជាដូច្នោះមែនខ្ញុំគឺពិតជាអាត្មានិយមបំផុតហើយ...>> នាយពោលរៀបរាប់ទាំងយំខ្សឹបខ្សួលនិងការតក់ក្រហល់ដួងចិត្តដូចត្រូវបានជ្រៀកហែក គេបានបាត់បង់បងប្រុសភ្លោះដែលស្និទ្ធស្នាលបំផុតទៅដូចរាងកាយត្រូវបានស្លាប់មួយចំហៀងដូច្នេះដែរ jimin ទ្រាំស្តាប់ទាំងអួលដើមករគេឈឺខ្លាំងណាស់គឺឈឺមិនចាញ់រាងតូចឡើយ ត្រូវមកឈរមើលមនុស្សជាទីស្រឡាញ់ឈឺចាប់ទាំងខ្លួននៅចំពោះមុខវាពិតជាពិបាកទ្រាំទ្រណាស់ ក្រោយឃើញគេនៅតែយំខ្លាំងដូចនេះនាយក៏ទាញយកកាយតូចស្តើងនោះមកឱបផ្តល់នូវភាពកក់ក្តៅពីក្នុងរង្វង់ទ្រូងរបស់ខ្លួនទៅ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now