ភាគ67: ទៅស្លាប់ទៅ Kim teahyung

306 32 21
                                    


មកមើលពីសកម្មភាពដែលនៅក្នុងបន្ទប់ទឹកនៃការតតាំងរវាងរាងតូចនិងស្រស់ស្រី hyuna គ្រាដែលនារីរបស់យើងអស់ការអត់ធ្មត់ហើយក៏មានបំណងកេះកៃកាំភ្លើងដើម្បីបាញ់សម្លាប់រាងតូចឲ្យស្លាប់បាត់ពីលើលោកនេះ

<< ឯងទៅស្លាប់ទៅ...!!! >> មាណវីស្រែកអស់សម្លេងហើយក៏កេះកៃបណ្តាលឲ្យផ្ទុះសម្លេងឮសូរផូង

ភ្លាមនោះ teahyung បានប្រើសកម្មភាពដ៏លឿនរហ័សហើយងាកខ្លួនចេញផុតពីគ្រាប់កាំភ្លើងដែលហោះកាត់ត្រចៀក រាងតូចក៏ប្រញាប់រត់ទៅកាច់ដៃនារីយើងបត់ទៅក្រោយចងស្លាបសេក ធ្វើឲ្យនាងជ្រុះកាំភ្លើងខ្លីចេញពីដៃបាត់ទៅ

<< អាយយយ៎!!! >> ព្រោះក្តីឈឺចាប់នៃរាងកាយនារីក៏ស្រែកឮសូរយ៉ៃ

<< គិតថាអាចសម្លាប់ខ្ញុំបានម្តងទៀតមែនទេ ហាស៎? >> រាងតូចសង្កត់ជាប់ពីលើស្រីល្អនិងស្រែកសម្លុតស្តីបន្ទោសនាងដោយក្តីខឹងសម្បា

<< យើងក៏ដឹងតាំងពីដំបូងមកម្ល៉េះ ថាឯងជាមនុស្សលាក់ពុធ ដូច្នេះឯងរងចាំឱកាសនេះយូរហើយមែនទេ?! >> មាណវីមិននឹកស្មានសោះថារាងតូចអាចចេះក្បាច់ការពារខ្លួនបានយ៉ាងនេះទេ ត្បិតថាកន្លងមកគេមិនដែលធ្លាប់ឃើញ ដូច្នេះនាងគិតថារាងតូចព្យាយាមធ្វើជាទន់ខ្សោយដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកឯទៀតនឹងរងចាំឱកាសវាយបកទៅនាងវិញ

<< ខ្ញុំមិនតដៃព្រោះយល់ដល់ភាពជាស្រីរបស់នាងនេះហើយ ប៉ុន្តែចិត្តជាបិសាចរបស់នាង វាក៏នៅតែចូលចិត្តបំផ្លាញជីវិតអ្នកដទៃដដែលៗមិនព្រមកែប្រែទាល់តែសោះ!? >> Tea ចាំបាននៅថ្ងៃដែលលោកស្រី jeon ធ្លាក់ពីលើជណ្តើរគឺរូបស្រស់ស្រីគ្មានបំណងធ្វើបាបនាយឡើយ មិននឹកស្មានថាថ្ងៃនេះនាងបែរជាហ៊ានចេញមុខសម្លាប់ខ្លួនដោយផ្ទាល់សោះ

<< បិសាចចិត្តរបស់យើងគឺជាឯង ឲ្យតែឯងស្លាប់បាត់ទៅខ្ញុំក៏នឹងអាចរស់នៅដោយរីករាយជាមួយ namjoon បានហើយ! >> នាងក្រមុំស្រែកយំទាំងរើបម្រះចេញពីការកៀបសង្កត់របស់រាងតូចបណ្តើរ ខណៈពេលដែល tea ឮថានាងធ្វើរឿងនេះក៏ព្រោះមាឌធំមាំនាយក៏ចាប់ផ្តើមទន់ដៃជើងរហូតនារីយើងអាចរើខ្លួនរួច

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now