ភាគ46: ពេលវេលាដែលកន្លង

335 33 7
                                    


ក្នុងវេលាតែមួយដែលរាងតូចស្តើង teahyung កំពុងប្រឹងប្រែងធ្វើការងារយ៉ាងមមាញឹកឲ្យទាន់កាលត្រូវបញ្ចប់គុំនុំ តែកំលោះបីរូបទៀតបែរជាមកជួបជុំគ្នានិយាយពីរឿងរបស់នាយទៅវិញ

<< មិនអាចទៅរួចទេ នេះអ្នកម៉ាក់ធ្វើដល់ថ្នាក់សម្លាប់បងប្រុស teahyung? >> Jungkook រន្ធត់ចិត្តដល់ថ្នាក់វង្វេងវង្វាន់ស្មារតី នាយចោទសំណួរទៅបងប្រុសទាំងពីរដោយកាយវិការអន្ទះអន្ទែង ស្ទើរយំស្ទើរសើចព្រោះក្តីហួសស្មាន

<< តែមិញពួកយើងសុទ្ធតែបានឮចេញពីមាត់ឃាតករស៊ីឈ្នួលម្នាក់នោះដូចគ្នា ឬឯងចង់ប្រកែក? >> Yoongi ផ្ទុះកំហឹងនិងរឿងមួយនេះណាស់ នាយធ្វើការគំហក់ខ្លាំងៗទៅលើប្អូនប្រុសពៅទាំងដែលកន្លងមក នាយមិនធ្លាប់ធ្វើឡើយ

<< ម៉ាក់អ៊ុំធ្វើជ្រុលពេកហើយ ខ្ញុំទទួលយកមិនបានទេ បែបនេះតើទើប tea ខឹងស្អប់និងពួកយើងខ្លាំងដូចនេះ?! >> នាយ seok វាចាស្របគ្នានឹងទឹកភ្នែករលីងរលោង

<< ព្រោះតែបែបនេះ ទើបគាត់ប្តូរឈ្មោះសាកសពហើយចូលខ្លួនមកសងសឹកនិងពួកយើងវិញ?! >> រាងក្រាស់សំយ៉ុងមុខចុះឲ្យទឹកភ្នែកខ្ទាតឆ្ងាយពីថ្ពាល់កន្លងមកនាយខំតែស្មានថារាងតូចខឹងស្អប់និងខ្លួនព្រោះស្នេហ៍បោកប្រាស់ តែវាមិនតូចដូចនាយគិតឡើយ ហើយបើដូច្នេះតើរាងតូចគេឈឺចាប់យ៉ាងណាទៅ?

<< អ្នកប្រុសខ្ញុំកប់សពអាម្នាក់នោះរួចរាល់ហើយ! >> ស្របពេលដែលបងប្អូនទាំងបីកំពុងខូចចិត្ត mo thak ក៏ដើរចូលមកកាត់សង្វាក់ដោយដំណឹងនៃរឿងដែលចៅហ្វាយដាក់ឲ្យធ្វើមុននេះ

<< ល្អណាស់ ឯងទៅសម្រាក់បានហើយ! >> ដោយគិតថាបញ្ហាត្រូវបានដោះស្រាយណាមួយកូនចៅម្នាក់នេះធ្វើការមកច្រើនហើយ ទើបមុខមាំអនុញ្ញាតឲ្យគេទៅសម្រាក់

<< នៅមិនទាន់ចប់ទេអ្នកប្រុស! នេះគឺជាឧបករណ៍ស្រូបសម្លេង ខ្ញុំរកឃើញវានៅលើខ្លួនឃាតកម្នាក់នោះ តាមខ្ញុំស្មាន វាត្រូវបានគេដាក់មុនពេលពួកខ្ញុំចាប់ខ្លួនមក?! >> Mo thak ពោលទាំងឈ្ងោកមុខចុះរួចហុចឧបករណ៍ស្រូបសម្លេងឲ្យទៅមុខមាំ

<< ហ្អាយយយយយយ៎!!! >> Yoon ទទួលយកឧបករណ៍នោះមកបោកចោលទាំងក្តីក្តៅក្រហាយ នាយខឹងស្ទើរតែចេញផ្សែងតាមត្រចៀក ម្តងនេះនាយត្រូវធ្វើការធ្ងន់លើសដើមស្មើនឹង5ដង

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now