ភាគ82: លុបលាងកំហុស

163 22 4
                                    


សូរសំឡេងបេះដូងលោតញាប់រណ្តំពេញក្នុងអគារមន្ទីរពេទ្យ សម្រឹបជើងញ័រអង្រួនពួនដាស់រាងតូចស្តើងឲ្យដឹងខ្លួនឡើងក្នុងស្ថានភាពធម្មតាវិញ

មិនថាតែរាងក្រាស់ jungkook ឬអ្នកជាម្តាយនោះទេដែលបារម្ភនិងខ្វាយខ្វល់ពីរាងតូច សូម្បីអ្នកឯទៀតដែលមានវត្តមាននៅក្នុងហេតុការណ៍នេះ ក៏កើតក្តីព្រួយបារម្ភចំពោះនាយខ្លាំងដូចគ្នា

អ្នកម៉ាក់ក្រសោបដៃទាំងគូរប្រណំដង្ហើម ក្នុងចិត្តបួងសួងឲ្យកូនប្រុសជៀសឆ្ងាយពីគ្រោះភ័យ គាត់បង្ហូរទឹកភ្នែកជ្រែកចុះឥតល្ហែ ត្បិតនេះជាកូនប្រុសដែលគាត់បានលះបង់ច្រើនក្រៃដើម្បីការពារអាយុជីវិតដល់គេ សន្សឹមចុះនៃការខ្វល់ខ្វាយ គាត់ក៏យកដៃម្ខាងក្រសោបពោះរបស់ខ្លួនឯង ហើយគិតដល់គ្រាដែលនាយទើបតែចាប់កំណើត នោះជាវេលាដែលអ្នកម៉ាក់និងលោកប៉ា ពួកគាត់មានក្តីរីករាយយ៉ាងខ្លាំង

<< សូមអង្វរណា tea... សូមអូនកុំកើតអ្វីឲ្យសោះ ! >> Jungkook ពោលខ្សោយៗថ្នាក់ផ្ទៀងត្រចៀកទើបអាចស្តាប់ឮ បបូរមាត់នាយញ័រព្រោះនោះជាសម្តីនៃក្តីកង្វល់ឥតឧបមា

<< ស្ងប់អារម្មណ៍បន្តិចទៅ hari កូន tea ច្បាស់ជាមិនកើតអ្វីធ្ងន់ធ្ងរឡើយ >> លោកស្រី min លួងលោមប្រលោមអង្អែលខ្នងអ្នកម៉ាក់និងសូមឲ្យគាត់រម្ងាប់ចិត្តស្ងប់បន្តិច ព្រោះបើបន្តបែបនោះលោកស្រី hari ក៏អាចនឹងមិនស្រួលឡើងដូចគ្នា

<< បេះដូងរបស់ខ្ញុំបានប្រេះបែក តាំងពីបានឃើញកូនដួលសន្លប់នៅចំពោះមុខម្ល៉េះ គេក្រៀមក្រំណាស់ចាប់តាំងពីពេលនោះមក ហេតុអ្វីខ្ញុំមិនអាចដឹង...ហេតុអ្វីក៏ខ្ញុំមិនអាចធ្វើឲ្យបានលើសនេះ...ហេតុអី តើហេតុអី...??? >> អ្នកម៉ាក់ចាប់ផ្តើមត្អូញត្អែរទួញសោកនូវរាល់កង្វះខាតរបស់ខ្លួននៅចំពោះមុខមនុស្សទាំងអស់ដែលឈរនៅទីនេះ គាត់ស្រែកយំខ្លាំងៗលើទ្រូងរបស់លោកស្រី min

Jungkook ឮដូច្នេះក៏ព្យាយាមបោះជំហានជើងដើរចូលមករកគាត់ បំណងគឺលួងលោមនិងសួរពីបញ្ហាទាំងនោះចំពោះគាត់ ប៉ុន្តែភ្លាមនោះទ្វារបន្ទប់សង្គ្រោះបន្ទាន់ក៏របើកឡើង ហើយលោកដុកទ័រក៏បានបង្ហាញខ្លួន ជាហេតុដែលនាំឲ្យរាងក្រាស់ស្ទុះទៅរកសួរនាំពីគាត់មុន

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now