ភាគ52: ស្នេហ៍ដែលឈឺចាប់

256 25 5
                                    


បន្ទាប់ពីប្រកែកមិនឈ្នះរាងក្រាស់ jungkook ទីបំផុតរាងតូច teahyung ក៏ត្រូវទៅផ្ទះនាយជាមួយគ្នា ហើយអ្វីដែលរាងតូចទៅយកគឺមិនមានអ្វីសំខាន់ឡើយ នាយបានយកត្រឹមឈុតសម្រាប់ស្លៀកធ្វើការងារធម្មតាប៉ុណ្ណោះ

<< ទៅវិញបានហើយ! >> ក្រោយប្រមូលខោអាវពីរបីសម្រាប់រួចរាងតូចក៏បបួលរាងក្រាស់ឲ្យត្រឡប់ទៅផ្ទះវិញ

<< ហេតុអ្វី តើពួកយើងមិនគេងនៅទីនេះមួយយប់ទេ? >> Jungkook ពិតជាត្រូវការពេលវេលាផ្អែមល្ហែមសម្រាប់ពួកគេទាំងពីរនាក់ណាស់ គ្រប់ពេលដែលនៅជាមួយអ្នកដទៃ ពួកអ្នកទាំងពីរតែងត្រូវឈ្លោះប្រកែកស្ទើរមិនលួសពេលឡើយ

<< លោកមិនមានបំណងឲ្យខ្ញុំគេងទាំងមិនបានញុំាអាហារឯណាហី? ខ្ញុំឃ្លានហើយ...ពួកយើងទៅញុំាបាយនៅផ្ទះរបស់លោកទៅ!? >> Tea ធ្វើខ្លួនដូចជាមនុស្សពីរផ្សេងគ្នាអញ្ចឹង នៅមុននេះគេបានប្រើភាសាគំរោះគំរើយដាក់រាងក្រាស់ទេ ប៉ុន្តែពេលនេះក៏ប្រែមកជាទន់ភ្លន់ភ្លាមមួយរំពេច

<< ពួកយើងអាចកម្មង់អាហារមកញុំាបាន! >> កំលោះយើងតបទាំងញញឹមពព្រាយ នេះនាយងាយនឹងបំភ្លេចរឿងអាក្រក់របស់រាងតូចណាស់ ដោយគ្រាន់តែគេញញឹមដាក់បន្តិចក៏អាចផ្លាស់ប្ដូរពិភពលោករបស់ jungkook បានដែរ

<< តើលោកភ្លេចពាក្យសន្យារវាងយើងហើយ៎? >> Tea ពោលដោយខឹងនឹងសម្លក់រាងក្រាស់បន្តិច

<< ក៏បាន...បើអូនយកពាក្យសន្យាមកអះអាងចឹងបងសួរអូនវិញ! តើអូនបានបំពេញលក្ខខណ្ឌទីមួយហើយឬនៅ? >> Jungkook នៅតែបន្តវាចាដោយស្នាមញញឹមមានក្តីសុខ ផ្ទុយស្រឡះពីរាងតូចដែលកំពុងម៉ួម៉ងយ៉ាងខ្លាំង

<< បងសម្លាញ់...! ខ្ញុំចង់ញ៉ាំបាយល្ងាចនៅផ្ទះខ្លាំងណាស់... >> វាចាមួយៗដែលផុសចេញពីបបូរមាត់ស្តើងរបស់រាងតូច វាបានធ្វើឲ្យបេះដូងរបស់រាងក្រាស់រីកធំធាត់និងស្រស់បំព្រងហួសការពណ៌នា ត្បិតថាអ្នកនិយាយមុខមិនរីកប៉ុន្តែគេអាចនិយាយពាក្យនេះចេញមកតើអាចឲ្យរាងក្រាស់ប្រកែកយ៉ាងណា

ក្រោមការល្បួងលួងលោមរបស់បិសាចស្នេហា jungkook បានបោះពួយឡានយ៉ាងលឿនតាមអ្វីដែលម្ចាស់ស្នេហ៍ស្នើសុំ នៅតាមផ្លូវធ្វើដំណើររាងក្រាស់គេរីករាយណាស់ហើយបន្តសម្លឹងមុខរាងតូចរហូតដល់ផ្ទះ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now