ភាគ69: បណ្តាំចុងក្រោយ

213 32 11
                                    


នៅក្នុងវីឡាដ៏ធំល្វឹងល្វើយនៃត្រកូល jung ប្រែជាស្ងាត់ជ្រងំមូលផ្តុំទៅដោយក្តីទុក្ខសោក ត្បិតថាវេលានេះមនុស្សម្នាបាននាំគ្នាទៅពិធីបុណ្យសពរបស់ស្រស់ស្រី hyuna បាត់អស់ទៅហើយ

នៅឡើយតែបន្ទប់ផ្ទាល់ខ្លួនរបស់នាង គឺមានបងប្រុសដ៏ស្រស់សង្ហារគេល្អទាំងចិត្តគំនិតដ៏បរិសុទ្ធ កំលោះយើងអង្គុយផ្អែកខ្នងទៅនឹងចុងគ្រែដៃឱបរូបថតផ្អឹបជាប់ដើមទ្រូងហើយយំសស្រាក់

សម្លេងយំខ្សឹបខ្សួលឈឺអួលណែនពេញទ្រូង រួមនឹងសភាពបន្ទប់ដែលរញ៉េរញ៉ៃ កញ្ចក់ស៊ុមរូបថតធ្លាក់បែកខ្ចាត់ខ្ចាយ ផ្កាភ្ញីដាក់តាំងក៏រាយពាយពាស់ពេញឥដ្ឋ សភាពនេះសរបញ្ជាក់ឲ្យឃើញថាមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅទីនេះ

នៅទីបំផុត hoseok ក៏អាចសង្រួមអារម្មណ៍ឲ្យត្រឡប់មកធម្មតាបានវិញហើយ ភ្លាមនោះនាយក៏ចាប់យកទូរស័ព្ទដៃមកថតចំលងអត្ថបទក្នុងសំបុត្រមួយសន្លឹកដែលជាបណ្តាំមុនស្លាប់របស់ម្តាយខ្លួន ផ្ញើរទៅឲ្យ min yoongi មើល ដោយក្នុងសំបុត្រនោះលោកស្រីបានបញ្ជាក់ថា

" នាងខ្ញុំ yoon hea na សូមខមាទោសដល់បងប្រុសមានគុណទាំងពីរដែលបានលាចាកលោកទៅមុនប្អូន ដោយក្តីសណ្តោសរបស់បងទាំងពីរមកលើគ្រួសារខ្ញុំក៏នៅមិនអាចឃាត់ឃាំងភាពលោភលន់របស់ស្វាមីខ្ញុំបានឡើយ ចំពោះខ្ញុំដែលមិនអាចរារាំងឬបញ្ឈប់ទង្វើរមនុស្សឃាតរបស់ស្វាមីបាន ប្អូនមានតែធ្វើការលុបលាងបាបមួយនេះដោយជីវិតខ្លួនឯងប៉ុណ្ណោះ "

Hoseok ផ្ញើរឲ្យ yoongi រួចទឹកភ្នែកមួយតំណក់ក៏ស្រក់តក់លើអេក្រង់ទូរស័ព្ទម្តងទៀត តែទឹកភ្នែកនោះគឺជាទឹកភ្នែកនៃការរើបំរះ ហើយនាយក៏ងាកទៅកាន់ហេតុការណ៍ដែលឪពុករបស់ខ្លួនបានវាយហើយក៏ស្តីបន្ទោសមកលើខ្លួនយ៉ាងខ្លាំង ក្រោមហេតុផលផ្តល់ពាក្យសារភាពក្នុងនាមជាសាក្សី ប៉ុន្តែបំផ្លាញកេរ្ត៍ឈ្មោះរបស់ប្អូនស្រីបង្កើត

ក្រោយស្រមៃនូវរូបភាពអាក្រក់ទាំងនោះចប់ កំលោះយើងក៏ទាញកអាវឲ្យមានរបៀបរៀបរយល្អវិញ រួចទើបធ្វើដំណើរទៅកាន់ពិធីបុណ្យសពរបស់ប្អូនស្រីវិញម្តង

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now