ភាគ33: សន្យា!

429 31 8
                                    

ចម្ងល់ដ៏ធំរីកសាយពេញខួរក្បាលរបស់មុខមាំស្ងួត yoongi ពីមនុស្សដែលងាយមើលធ្លុះពីចិត្តគំនិតរបស់អ្នកផ្សេងបានយ៉ាងងាយ ប្រែជាមកវង្វេងវិលវល់គិតមិនដល់ស្មានមិនត្រូវពីអ្វីដែលរាងតូចស្តើង Kim teahyung ចង់ធ្វើនៅពេលនេះឡើយ

Yoongi ដកភ្នែកចេញពីការសម្លឹងមើលអាកប្បកិរិយាខឹងច្រលោតរបស់រាងតូចដែលមានចំពោះលោកស្រី jeon ចេញរួចក៏ចូលខ្លួនមកបំបែកម្តាយកូនត្រកូល jeon ចេញពីគ្នាដើម្បីបញ្ចប់បញ្ហា

<< ស្ងប់អារម្មណ៍សិនទៅអ៊ុំស្រី! Jung ក៏ដូចគ្នាគួរតែទៅនិយាយគ្នានៅឯផ្ទះវិញទៅ >>

<< ស្ងប់អារម្មណ៍យ៉ាងម៉េច yoon នេះប្អូនប្រុសស្លូតបូតរបស់ឯងកំពុងនាំភាពក្តៅក្រហាយដល់គ្រួសារអ៊ុំណា៎!? >> អ៊ុំស្រីស្រែកឡើងឮៗលើកដៃចង្អុលទៅកណ្តាលមុខ teahyung ដែលឈរនៅក្រោយខ្នង jungkook

ភ្លាមនោះកំហឹងក្នុងខ្លួនរាងតូចស្តើងក៏ផ្ទុះឡើងជាលំដាប់ឈាមក្តៅក៏ច្រាលឡើងដល់ខួរក្បាល កែវភ្នែកដែលរលីងរលោងមុននេះក៏ឡើងក្រហមបែកសរសៃរវាម teahyung យកដៃម្ខាងកៀរ jungkook ឲ្យថយទៅម្ខាងហើយនាយក៏បន្តបោះជំហានជើងចូលដល់កៀកទល់មុខនឹងលោកស្រី jeon ស្ទើរតែប៉ះរាងកាយគ្នាបាន

<< មែនហេស៎? ជាខ្ញុំឬដែលបង្ករភាពក្តៅក្រហាយដល់គ្រួសារលោកស្រី? >>

<< ថា...ថាម៉េច? ឯងចង់ផ្ចាញ់ផ្ចាល់និងយើងហេស៎? >> សំនួររបស់រាងតូចរួមជាមួយនឹងទឹកមុខញញឹមបែបបីសាចប្រាកដណាស់ថាមិនមែនតែលោកស្រី jeon ទេដែលភ្ញាក់ផ្អើលព្រោះថា yoongi ពេលនេះក៏ភ្ញាក់ផ្អើលខ្លាំងដូចគ្នាដែរ ហើយមុននឹងមាននរណាម្នាក់និយាយការពារលោកស្រីទៀតរាងតូចក៏បន្តប្រយោគរបស់ខ្លួនយ៉ាងឆាប់រហ័ស

<< ខ្ញុំចង់ដឹងណាស់ថា...ក្រោយខ្ញុំបញ្ជូនចំលើយសារភាពរបស់ក្រុមមនុស្សដែលលោបធ្វើបាបខ្ញុំកាលពីថ្ងៃមុនទៅបណ្តារអ្នកសារព័ត៌មានហើយនោះ តើលោកស្រីនៅអាចដើរតួរជាមនុស្សល្អទៀតដែរទេ? >>

<< បង tea!!! >>

<< Kim teahyung!!! >> Yoongi នឹកស្មានមិនដល់ទេថារាងតូចបែជាជ្រើសរើសវិធីវៃម្តាយបញ្ឈឺរកូនជាជាងបញ្ចប់គុំនុំនៅឯតុលាការ (ត្រង់នេះចង់បានន័យថា ពេលរាងតូចធ្វើបែបនេះគឺកំពុងបង្កើនគុំនុំទៅវិញទៅមកមិនចេះចប់) ទើបធ្វើឱ្យនាយប្រើប្រាស់សំឡេងធំដាក់គេជាលើកដំបូង ខុសពី jungkook ដែលមានសំឡេងទន់ហើយស្រាល

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now