ភាគ86: អ្វីទៅជាស្នេហា?

148 25 6
                                    


ពេលរាត្រីនៃភ្លៀងម៉ូសុងនៅតែបន្តធ្លាក់ចុះមកជាច្រើនក្រាស់ក្រាល សម្លេងភ្លៀងតក់ៗដូចស្នូរបេះដូងលាន់ឮដុកដាក់ yoongi កំសត់កំពុងអង្គុយក្រេបស្រាម្នាក់ឯងយ៉ាងតប់ប្រមល់ ក្នុងចិត្តនាយគ្រាំគ្រាវេទនាព្រោះនឹកដល់ jimin គ្រប់រូបភាពនិងពាក្យសម្តីទាំងអម្បាលម៉ាណគ្រានៅជាមួយគ្នា

សម្លេងរបស់ jimin តែងបន្លឺឡើងពេញក្នុងខួរក្បាលរបស់ yoongi នាយផឹកស្រាដូចផឹកទឹកខ្សែភ្នែកក៏អួរអាប់មិនចាញ់ទឹកភ្លៀងដែលដានជាប់កញ្ចក់ឡើយ

<< អ្វីទៅជាស្នេហា ? វាគឺប្រៀបបាននឹងភ្លើងដែលដុតកំដៅបេះដូងរបស់យើងឲ្យខ្ទេចញាំញី ! ប៉ុន្តែហេតុអ្វី...ខ្ញុំត្រូវការវា ??? >> មុខមាំស្លេកអកមួយកែវផ្តាច់ភឹងបន្ទាប់ពីពោលប្រយោគនេះចប់ សម្លេងអួលណែនហើយពោរពេញទៅដោយក្តីក្រៀមក្រំ វាពិតជាពិបាកធ្វើចិត្តណាស់ ចំពោះស្នេហា បើឲ្យឈឺចាប់រហូតដល់ស្លាប់ វាក៏មិនស្មើឡើយ ក្នុងការដែលយើងធ្វើជារីករាយទាំងដែលក្នុងចិត្តរបស់យើងគឺកំពុងតែនឹកមនុស្សម្នាក់យ៉ាងខ្លាំង

<< Mo thak ទៅរកគេ...ហើយប្រាប់រឿងរបស់ teahyung ឲ្យគេបានដឹង បន្ទាប់ពីនោះ ឯងត្រូវនៅមើលថែគេរហូតដល់គេធ្វើការសម្រេចចិត្តបាន >> yoongi អត់ធ្មត់លែងបានដែលធ្វើជាមិនខ្វល់ពីមាឌតូចទៀតហើយ នាយបញ្ជារកូនចៅទៅនេះព្រោះចង់ដឹងផងថា មាឌតូចដឹងរឿងនេះហើយនឹងគិតយ៉ាងណា មកជួប teahyung ឬបន្តគេចមុខពីនាយបែបនេះរហូត

ក្រោយដោះស្រាយបាននូវរឿងមួយចេញហើយនោះ រឿងល្អក៏មិនទាន់បានមកដល់នៅឡើយទេ គ្រប់យ៉ាងនៅក្នុងលោកគឺសុទ្ធតែស្មុគស្មាញ វារួមមកជាមួយនឹងបញ្ហាមិនចេះចប់មិនចេះហើយនេះឯង

ផ្នែកមួយទៀតនៃភាពឈឺចាប់ក៏បានកើតឡើងព្រោះតែបញ្ហារឿងគ្រួសារ ជីវិតជាបងប្រុសធំក៏មិនមែនងាយស្រួលឡើយ ត្បិតប្អូនទាំងអស់គឺនាយស្រលាញ់ស្មើរៗគ្នា ដោយឡែកនាយក៏បានដឹងផងថានាយរាងលើសបន្តិចសម្រាប់ jungkook ប៉ុន្តែការដែលក្មេងប្រុសម្នាក់ត្រូវទទួលរងសម្ពាធដ៏ធំពីសំណាក់គ្រួសារវាពិតជាពិបាកក្នុងការគ្រប់គ្រងណាស់ ដូច្នេះនាយអាណិតស្រឡាញ់ហើយឃើញពីភាពលំបាករបស់ប្អូនប្រុសពៅរូបនេះខ្លាំង ទើបបានជានាយយល់ក៏ចង់រំលែកជាមួយប្អូនខ្លះ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now