ភាគ32: បាត់បង់ទំនុកចិត្ត

453 38 7
                                    


នៅទីធ្លាសួនផ្កាខាងក្រោមផ្ទះវីឡាធំល្មមគួរសមបើគិតពីបរិបទនៃភូមិជនបទ កុមារាតូចច្រមិចមុខស្រស់ប្រិមប្រិយស្ថិតក្នុងការរត់យ៉ាងលឿនតែកំលាំងជើងស្រាលដូចសំឡី ក្នុងដៃបានឱបជាប់នូវរូបតុក្កតា ironMan ហើយឆ្ពោះសំដៅទៅរកក្មេងប្រុសម្នាក់ទៀតដែលមានមុខមាត់ដូចគ្នាបេះបិទនិងខ្លួន នោះហើយ! ព្រោះពួកគេទាំងពីរជាបងប្អូនភ្លោះ

" បងប្រុសៗ! មើលនេះនែក៎..."

" Ironman ហេតុអី? "

" មែនហើយ របស់បងចូលចិត្តនោះអី! ហក់នេះយកទៅ "

" មែនហើយបងចូលចិត្តវា! តែម៉ាក់ទិញវាឲ្យឯងមិនមែនឲ្យបងទេ "

" បងប្រុសល្ងង់! ម៉ាក់ដឹងហើយថាបងចូលចិត្តតុក្កតានេះ ទើបទិញវាមកសម្រាប់បងណា៎ "

" អ្នកម៉ាក់និយាយច្បាស់ណាស់ ថាជារបស់ jea មិនមែនឲ្យបងទេ jea យកវាចុះ "

" អត់ទេបងយកទៅ អ្នកម៉ាក់បានទិញកូនខ្លាឃ្មុំតូចដែលអូនចូលចិត្តសម្រាប់អូនហើយ ចឹងមួយនេះច្បាស់ជាសម្រាប់បងគ្រាន់តែគាត់មិននិយាយតើ "

" ពិតមែន? "

" ពិតហើយ! បងឃើញទេនេះកូនខ្លាឃ្មុំថ្មីរបស់អូន "

" អរគុណអូនណាស់ jea មានតែអូនទេដែលស្រលាញ់បងជាងគេ បើអ្នកម៉ាក់ស្រលាញ់បងដូចជាអូនវាច្បាស់ជាល្អ "

" ត្រូវហើយអូនស្រលាញ់បងប្រុសបំផុតក្នុងលោកនេះ ហើយលោកប៉ាអ្នកម៉ាក់ក៏ស្រលាញ់បងប្រុសខ្លាំងដែរ "

" បងថាអត់ទេ អ្នកម៉ាក់គាត់មិនបានស្រលាញ់បងនោះទេ! "

" ប្រុសចម្គួត! នៅក្នុងលោកនេះមានម្តាយឯណាដែលមិនស្រលាញ់កូនខ្លួនឯងនោះ? ការពិតម៉ាក់ស្រលាញ់បងខ្លាំងជាងខ្ញុំទៅទៀត "

" ពិតហេស៎? "

" ប្រាកដហើយ! នេះនែ..." Jeahyung ថើបថ្ពាល់បងប្រុសមួយខ្សឺតសួរក៏រត់ត្រុយក្រឡឹងជុំវិញដើមផ្កាធំមួយដើមដែរនៅក្បែរនោះ

" ក្មេងកំហូច ឈប់ភ្លាមណា Kim jeahyung កុំរត់ឲ្យសោះ! "

" ដេញមក បងប្រុសដេញចាប់ខ្ញុំឲ្យបានមក "

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now