ភាគ20: បើកចិត្តសម្រាប់ខ្ញុំទៅ!?

550 40 0
                                    

#សេតវិមានត្រកូល Kim

ក្រោមដំបូលសេតវិមានដ៏ធំស្កឹមស្កៃមួយដែលឈរបង្ហាញភាពស៊ីវិល័យ ថ្លៃថ្នូរខ្ពង់ខ្ពស់របស់ត្រកូល Kim ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Kim hyng chhol CEO ដ៏ល្បីឈ្មោះនៅតាមបណ្ដាប្រទេសធំ

តែជីវិតឯកជនរបស់លោកគឺសាមញ្ញបំផុត គ្រាន់តែកំដរកូនប្រពន្ធរបស់គាត់ ញុំាបាយពិភាក្សាគ្នាពីការងារឬបញ្ចុះបញ្ចូលឱ្យកូនប្រុសស្វែងរកដៃគូជីវិត លោក Kim និងភរិយាមានវ័យចំណាស់ណាស់ទៅហើយ កូនប្រុសគាត់ក៏កំពុងឈានទៅរកវ័យសាមសិបដូចគ្នា តែនាយម្នាក់នោះមិនបានប្រទាក់ចិត្តនិងនរណាសោះហើយ

ចម្លែកត្រង់ពីរថ្ងៃមកនេះនាយបានបង្ហាញពីអាការៈរបស់អ្នកដែលកំពុងអន្ទះសារងចាំមនុស្សសំខាន់ម្នាក់ទាក់ទងមកខ្លួនចឹង កូនប្រុសតែមួយដែលលោកទាំងពីរចិញ្ចឹមអស់ជិតសាមសិបឆ្នាំរឿងអ្វីពេលនាយប្លែកគាត់មិនអាចដឹងនោះ អ្នកម៉ាក់ឃើញកូនប្រុសរសាប់រសល់ខ្វល់ចិត្តមិនហ៊ានធ្វើអ្វីក្រៅពីរងចាំ គាត់ចូលទៅក្បែររួចក៏ផ្តល់មតិខ្លះដល់កូនគាត់

<< ខ្វល់ខ្វាយខ្លាំងយ៉ាងនេះ គួរតែទាក់ទងទៅគេមុនល្អទេកូន ហឹម? >>

<< កូនបានទាក់ទងទៅគេច្រើនដងហើយ តែគេមិន reply សោះ! >> Namjoon

<< ឬកូននៅមិនទាន់ព្យាយាមអស់កំរិតនៅឡើយទេ? >> លោកស្រីសួរមកកាន់កូនជាលើកទីពីរ ដោយសម្លេងស្រាលស្រទន់រួមជាមួយនឹងការអង្អែលក្បាលនាយថ្នមៗ

<< កូនមានការងារសំខាន់ត្រូវធ្វើ អ្នកទាំងពីរស្រស់ស្រូបអាហារពេលព្រឹកមុនកូនចុះ កុំបារម្ភអីកូននឹងញុំានៅខាងក្រៅ... >> ក្រោយទទួលបានការដាស់តឿនពីអ្នកម្តាយជាទីគោរព ទីបំផុតនាយក៏នឹកឃើញថាត្រូវធ្វើបែបណាបន្ត ទើបប្រញាប់ទាញយកអាវបំបាត់រងារមកពាក់រួចលាលោកអ្នកមានគុណទាំងពីរយ៉ាងអន្ទះសា

<< ប្រយ័ត្នប្រយែងផងកូនសម្លាញ់... ហ្អើយ៎! មើលចុះប្រញាប់រហូតភ្លេចយកកន្សែងបង់កទៅហើយ មើលចុះ...!? >> លោកស្រី Kim

<< មានស្នេហាលើកដំបូងគឺតែបែបនេះហើយ ដូចបងពេលស្រលាញ់អូនដំបូងអ្ចឹងណា៎! >> លោក Kim

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now