ភាគទី ១ : ស្ថានភាពរស់នៅខុសគ្នា

976 25 4
                                    

ប្រទេសអង់គ្លេសទីក្រុងឡុង

សកលវិទ្យាល័យ ...

នៅឯសាលារៀនសម្រាប់ជនពេញវ័យដែលចង់បំពេញមុខជំនាញដែលពួកគេត្រូវការដើម្បីយកមកបំពេញវិជ្ជាដែលពួកគេស្រឡាញ់ហើយក៏ក្រឡេកឃើញក្រុមមនុស្សស្រី 2 នាក់និងកំលោះម្នាក់ដែលទម្លាប់ដើរជាក្រុមនោះក៏ជាសម្លាញ់ល្អនឹងគ្នាតាំងពីថ្នាក់វិទ្យាល័យរហូតដល់សកលវិទ្យាល័យផងដែរ។

"ឮថាយប់នេះមានកុនចេញថ្មីល្អមើលខ្លាំងណាស់! ជូ ទៅជាមួយគ្នា?"។ សំឡេងគ្រលររបស់កំលោះម្នាក់ក៏ចោទសួរទើបនាងក្រមុំដែលមានមុខមាត់ស្លូតបូត កែវភ្នែកមូលក្លុំជាមួយពន្លឺកែវភ្នែកភ្លឺថ្លានិងស្នាមញញឹមបញ្ចេញខួចដែលទាក់ទាញសម្រស់នាងជាខ្លាំង។

"នេះបើល្ងាចត្រឹមម៉ោង 6 អាចទៅបានតែបើក្រោមនឹងប្រហែលជានឹងប៉ានឹងប្អូនប្រុសពួកគេបហរកែកដាច់ខាតថាមិនឲ្យទៅដើរលេងយប់នោះទេ! គីមានតែទៅផ្ទះវិញ!"។ នាងតូចមានវ័យ 20 ឆ្នាំជាបណ្ដូលចិត្តរបស់បុរសដែលមានឥទ្ធិពលផ្នែកការរកស៊ីដែលមានសម្ព័ន្ធធំមួយហើយល្បីឈ្មោះនោះគឺសម្ព័ន្ធ គ្រីហ្វីន នរណាក៏ស្គាល់ហើយនាងក៏ជាកូនស្រីឈ្មោះរបស់នាយកំលោះថេយ៉ុង គករីហ្វីន គឺ ជូលៀ គ្រីហ្វីន តែជាកូនស្រីក្រៅសាច់ឈាមរបស់គេនឹង ម៉ូលី តែនាងក៏ទទួលបានការថ្នាក់ថ្នមនិងថែទាំមិនខុសពីកូនបង្កើតនោះទេសឹងតែថាគឺស្រឡាញ់និងបារម្មពីនាងជាងអ្នកណាទាំងអស់។

" រីអូ ក៏មិនដឹងទេថាពូ ថេយ៉ុង ប៉ា ជូ នៀក គាត់ស្លូតថ្នាក់ណានោះ?"។ នារីម្នាក់នោះជាមិត្តល្អរបស់ ជូលៀ ក៏និយាយទើប រីអូ បូចមាត់។

"ដឹងតើយាយ ជេន ! តែចេះតែបបួលទៅណា៎! ក្រែងលោបានទៅជុំគ្នានោះអី! ពេលណាក៏ទៅមើលតែជាមួយយាយ ជេន ឯងធុញសឹងស្លាប់!"។ រីអូ ក៏តបហើយ ជេន ក៏សម្លាប់មុខ រីអូ មុននឹងនាងក៏រត់ទៅឱបដៃ ជូលៀ ហើយក៏ធ្វើមុខឌឺដាក់ រីអូ ។

"កុំសង្ឃឹមថាយើងឲ្យ រីអូ ឯងបាននៅក្បែរ ជូរ ឲ្យសោះនោះ!! ឆឹស!"។ ជេន ឈ្លោះនឹង រីអូ ទើបពួកគេពាក់មុខយក្សដាក់គ្នារបៀបនៃការលេងសើចជារៀងរាល់ថ្ងៃហើយ ជូលៀ ក៏អស់សំណើចមុននឹងរារាំងហាមមិត្តដែលពូកែតែខាំគ្នាមិនឈប់បែបនេះឲ្យឈប់សិន។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now