ភាគទី ៦៣ : ស្រាយចំណង

365 20 4
                                    

"នាងចង់ធ្វើស្អីទៀតហើយ?"។ ពេលព្រឹកព្រលឹមដ៏សែនអួរអាប់នេះក៏មានតែការគ្រោធគ្រាតដូចសព្វដងហើយ ស៊ុកជីន ក៏ងាកមកសម្លឹង សូណា ដែលមកទាញដៃគេស្ទុះស្ទាតែព្រលឹមនោះឯង។

"យប់មិញបងមិនមកគេងជាមួយខ្ញុំតើបងទៅណា៎?"។ សូណា ក៏សួរដោយការខឹងសម្បារព្រោះយប់មិញគេក៏បាត់ពីផ្ទះទើបឃើញគេត្រលប់មកវិញព្រឹកនេះហើយ ស៊ុកជីន ក៏រលាស់ដៃចេញ។

"អត់កេរិ៍្តខ្មាសតែខ្លួនឯងបានហើយ! កុំមកនាំគេឯងឲ្យថោកទាបតាមខ្លួន!! ខ្ញុំមិនចេះធ្វើរឿងអត់កេរិ៍ខ្មាសដូចជានាងនោះទេហើយរឹតតែមិនអាចគ្មានសតិដូចជានាងទៀតផង!"។ ស៊ុកជីន ក៏ដៀលថាឲ្យនាងតាមចិត្តទាំងកំហឹងតែតាមការពិតគេសឹងតែហក់ទៅចង់សម្លាប់នាងចោលទៅហើយតែគេក៏មិនអាចធ្វើបែបនេះឡើយព្រោះនាំឲ្យមានរឿងរង្គាំរងូសបន្ថែមពិបាកដោះស្រាយហើយបន្ទាប់មក សូណា ក៏ខាំមាត់។

<ផាច់>បាតដៃស្រឡូនរបស់ សូណា ចង់ទះមលលើនាយកម្លោះតែក៏ត្រូវ ស៊ុកជីន ចាប់កដៃជាប់មួយទំហឹងលាន់ការទង្គិចសាច់នោះទៅវិញទើបដៃនាងទ្រឹងលើអាកាសហើយនាយកម្លោះក៏ច្រាននាងទៅលើសាឡុងទើប សូណា ក៏សម្លក់ ស៊ុកជីន ។

"បងកុំសម្តីខ្លាំងជាមួយនឹងខ្ញុំឲ្យសោះ!!! កុំគិតថាខ្ញុំមិនហ៊ានធ្វើអ្វីបងណា៎!!!"។ សូណា ក៏តបដោយខឹងសម្បារហើយ ស៊ុកជីន ក៏ធ្វើមុខស្មើដាកនាងមដោយមិនរអា។

"ចុះនាងចង់យ៉ាងម៉េច? ចង់យក វីដេអូ នោះប្តឹងយើងមែនទេ? ក៏បាន!!! យកទៅ!! ប្តឹងទៅ!!! យើងក៏មិនខ្វល់ស្រាប់ហើយ! ជិវិតយើងត្រូវនាងបំផ្លាញអស់ទៅហើយ! នាងគិតថាយើងរស់នៅមានន័យអីទៀត?! នាងចង់គម្រាមយើង?! ឥឡូវប្តឹងទៅ! យើងគ្រាន់តែចង់ប្រាប់នាងថាបើទោះបីនាងប្រឹងចាប់រឹតយើងណែនយ៉ាងណាក៏ដោយក៏យើងគ្មានថ្ងៃបង្ខំខ្លួនឯងឲ្យយកស្រីចិត្តសាមាន្យសាហាវឃោឃៅគ្មានភាពជាមនុស្សដូចនាងឡើយ! នាងធ្វើឲ្យយើងសាងអំពើសាហាវបែបនេះដាក់មនុស្សដែលមិនដឹងអី! នាងគិតថាយើងក៏ព្រមចុះញមខ្លាចនាងចឹងហរ៎? ទោះបីយើងស្លាប់ក៏ដោយការយើងគ្មានថ្ងៃលើកលែងឲ្យនាងឡើយ! នាងសម្លាប់មនុស្សដែលយើងស្រលាញ់ហើយធ្វើវបាបមនុស្សដែលយើងបម្រុងនឹងមើលថែ! នាងជាមនុស្សដែលអត្មានិយមបំផុតហើយយើងគ្មានថ្ងៃលើកលែងហើយនឹងក្តីសង្ឃឹមឲ្យទៅនាងសូម្បីតែប៉ុនចុងក្រចកដៃឡើយ! ចាំទុកក្នុងខួរក្បាលនាងទៅ សូណា ម៉ាល់ធើរៀ !"។ ស៊ុកជីន ក៏ស្រែកដាក់នាងហើយសម្លក់នាងដោយក្តីសម្អប់ពេញក្នុងដើមទ្រូង សូណា នេះកាន់តែកើតកំហឹងជាលំដាប់មុននិងលើកដៃចង្អុលគេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️حيث تعيش القصص. اكتشف الآن