ភាគទី ៤៣ : សំណើរដាច់ខាត់

410 17 9
                                    

<ក្រាក>"ដាក់គេនៅទីនេះហើយយកទឹកមកជះផងទៅ!!"។ ស៊ុកជីន បានបញ្ជាកូនចៅដែលអូស ហ្គាណា មកដាក់ក្នុងបន្ទប់គេដែលមាន ជូលៀ កំពុងតែគេងហើយនាងក៏ក្រោកឡើងមុននឹងភ្ញាក់ផ្អើល។

"មានរឿងអីទៅ? លោក ហ្គាណា ? ពូជីន ធ្វើអីគាត់ទៅ?"។ ជូលៀ វារចុះពីគករែទៅរក ស៊ុកជីន ហើយចាប់ដៃគេសម្លឹងនាយកម្លោះហើយគេក៏ងាកមកច្របាច់ករនាងទៅវិញ។

"បារម្ភពីវាហេ៎?!!"។<ឈូ>សម្លេងជះទឹកបានពន្លឺឡើងទើបពេលនេះ ស៊ុកជីន បានដឹងថាមានគេយកទឹកមកជះលើរាងកយ ហ្គាណា ស្របនឹងនាយកម្លោះក៏មកសម្លក់ហើយច្របាច់ករ ជូលៀ ដោយកំហឹងក្រោយពីនាងទើបតែបានលេបថ្នាំងរួចហើយនិងថ្នាំស្ងប់អារម្មណ៍មិនសម្រាកបានតិចតែប៉ុណ្ណោះ។

"ខេះៗ...អឹក..ខេះៗ!!"។ ហ្គាណា ឈ្លក់ទឹកហើយក្អកជាខ្លាំងទើប ស៊ុកជីន ក៏ងាកមកសម្លក់គេហើយក្រវាត់រាងកាយ ជូលៀ ទៅលើគ្រែវិញហើយសម្លឹងមើល ហ្គាណា ដោយញញឹមចុងមាត់។

"ត្រជាក់ទេ? នេះបើកភ្នែកហើយមើលមនុស្សស្រីដែលឯងពេញចិត្តទៅ! ឯងស្រលាញ់គេខ្លាំងណាស់មែនទេ?"។ ស៊ុកជីន ក៏ចាប់សក់គេឲ្យងើបមើលទៅមើល ជូលៀ សួរនាំហើយ ហ្គាណា ក៏បើកភ្នែកធំៗសម្លឹង ជូលៀ ដែលប្រឹងក្រោកហើយក្រវីក្បាលដោយអង្វរ ស៊ុកជីន កុំឲ្យធ្វើបែបនេះ។

"សុំទោសចៅហ្វាយ! ខ្ញុំពិតជាមានចិត្តលើអ្នកនាង ជូលៀ មែន! ខ្ញុំអាណិតគាត់ហើយក៏ទប់ចិត្តមិនជាប់ជាប់! ខ្ញុំគិតថាយ៉ាងណាអ្នកនាង ជូលៀ ក៏ជាមនុស្សល្អជាងអ្នកនាង-"។<ផាច់>ផ្ទៃមុខសង្ហារបស់ ហ្គាណា ត្រូវបាន ស៊ុកជីន វាត់មួយដៃធ្វើឲ្យជ្រាបឈាមហើយគេក៏ច្របាច់ចង្ការរបស់ ហ្គាណា ដផយទឹកមុខកំណាច។

"មនុស្សល្អ? ស្រីម្នាក់នេះសមនិងឯងប្រើសម្តីនេះរឺ? មនស្សល្អ?! ហឹស...យើងពិតជាចង់សើចឲ្យស្លាប់នោះទេ!!"។ ស៊ុកជីន សង្គ្រឺតធ្មេញហើយតបមកវិញខណៈងាកមកមើល ជូលៀ ។

"យ៉ាងម៉េចហើយ? អាណិតប្រុសស្នេហ៍ឯងហេ៎?"។ ស៊ុកជីន ក៏សួរនាងដោយឌឺដងហើយ ជូលៀ ក៏ររលីងរលោងទឹកភ្នែក។

"ហេតុអីពូទាញមនុស្សដែលមិនពាក់ព័ន្ធឲ្យចូលមកក្នុងរឿងនេះ? បើពូគិតថាខ្ញុំជាអ្នកធ្វើនោះពូសងសឹកតែខ្ញុំម្នាក់បានហើយ! ហេតុអីក៏ចាំបាច់ទាញគេចូលមកធ្វើអីទៅ? ពូធ្វើបែបនេះនៅសល់សភាពជាមនុស្សក្និងខ្លួន-ហាយ៎!!!"។ រាងកាយស្តើងរបស់ ជូលៀ ត្រូវ ស៊ុកជីន ទាញទម្លាក់ពីលើគ្រែទៀតហលយច្រាននាងទៅលើការ៉ូមុននឹងទ្រោបពីលើខ្លួននាងហើយ ហ្គាណា ក៏កញ្រ្ជោលពេលដែលឃើញចឹងចង់ទៅជួយនាងតែគេក៏ជាបច្រវាក់ដែលកូនចៅ ស៊ុកជីន ចាក់ជាប់នោះធ្វើអីមិនបានត្រឹមតែកញ្ជ្រោលស្ទុះស្ទានោះទេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now