ភាគទី ៦ : ត្រៀមការស្វាគមន៍ដល់មនុស្សស្រីពិសពុល

424 20 8
                                    

<ក្រាក>"បង ជីន !!! ហេតុអីក៏បងទៅ អុីតាលី មិនប្រាប់ខ្ញុំផង?!"។ ពេលនេះ សូណា ក៏ចូលមកដល់បន្ទប់បគេងរបស់ ស៊ុកជីន ស្របពេលនាយកំពុងតែស៊កអាវយឺតបានពាក់កណ្តាលក៏ភ្ញាក់ផ្អើលនឹងវត្តមានមនុស្សដែលចូលមកគោះទ្វារហើយគេក៏ទាញអាវចុះឲ្យស្រួលបួលវិញមុននឹងមើលនាងដោយកែវភ្នែកមុតមិនពេញចិត្តនឹងទង្វើនាងសោះ។

"នេះចូលបន្ទប់គេងឯងមិនចេះគោះទ្វារមុនទេរឺយ៉ាងម៉េច? ឯណាសុជីវធម៍ សូណា ?"។ ស៊ុកជីន តបនឹងដោយថាឲ្យហើយ សូណា ដែលមកដល់ឃើញបែបនេះញាក់ស្មាហាក់មិនខ្វល់ពីអ្វីដែលនាងកំពុងធ្វើទេ។

"ឃើញថាគ្មានជាបន្ចុកអីធ្ងន់ធ្ងរផង! ត្រឹមបងផ្លាស់អាវនោះ!!! នេះគ្រាន់តែប៉ុនឹងបង ជីន ភ្ញាក់ផ្អើលដែររឺ? មិនយល់!!"។ សូណា ក៏និយាយមកធម្មតាមុននឹងនាងក៏បោះជំហានចូលក្នុងបន្ទប់របស់គេដោយគ្មានការអនុញ្ញាតថែមទាំងអង្គុយលើគ្រែគេធ្វើជាមិនដឹងទើប ស៊ុកជីន ក៏ងាកមកចងចិញ្ចើមហើយជ្រែងហោប៉ៅមើលនាងពីម្ខាងដោយការទើសចិត្ត។

"ដឹងទេថានាងកំពុងតែខ្លួនឲ្យហួសហេតុហើយ!!! ទីនេះជាវីឡាខ្ញុំ!! មិនមែនចង់ចេញចូលកន្លែងណាក៏ស្រេចតាមតែចិត្តនាងចឹងទេ!"។ ស៊ុកជីន ក៏ប្រដៅថាឲ្យនាងហើយ សូណា ក៏បែរជាហូសចិត្តមុននឹងនាងក៏មានទឹកមុខស្មើហើយក្រោកឈរតម្រង់មករក ស៊ុកជីន ។

"តែខ្ញុំជាក៏ជាប្អូនស្រីរបស់បង សូតា ណា៎!!"។ សូណា ក៏អះអាងបែបនេះជាហេតុផលដែលគេយកលេសមកប្រើមដើម្បីការពារខ្លួនតែ ស៊ុកជីន ក៏ក្រលេកភ្នែកសម្លក់នាងវិញ។

"ជាប្អូនស្រី សូតា គឺបានន័យថានាប្អូនថ្លៃរបស់ខ្ញុំតើ! នាងមិនមែនជាប្រពន្ធខ្ញុំទេ! ចឹងហើយទើបប្រាប់ថាកុំធ្វើអីឲ្យហួសតំណែងខ្លួនឯងពេក!!"។ ស៊ុកជីន ក៏ជ្រែងហោប៉ៅស្តីឲ្យងទៀតហើយ សូណា លឺហើយក៏ពេបមាត់តបទៅវិញ។

"នេះហេតុអីក៏បង ជីន ធ្វើដូចជាមិនខ្វល់ពីខ្ញុំចឹង? នេះកន្លងមកដែលគ្មានបងស្រីគឺមិនមែនជាខ្ញុំទេរឺដែលយកចិត្តទុកដាក់នឹងបងនោះ! បងសុខៗក៏ទៅបាត់មិនប្រាប់ខ្ញុំ! ដឹងទេថាខ្ញុំបារម្ភយ៉ាងណានឹងបង!"។ សូណា ក៏តបបែបនេះមុននឹងនាងក៏សម្រក់ទឹកភ្នែកធ្វើដូចជាគួរឲ្យអាណិតនឹងធ្វើដាក់នាយកំលោះតែ ស៊ុកជីន ឮបែបនេះហើយក៏ញោចស្នាមញញឹមចុងមាត់មុននឹងសម្លឹងមើលនាងដផកែវភ្នែកមានពន្លឺខ្មៅងងឹត។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now