ភាគទី ៧: រៀបចំទទួលមនុស្សមានទោស

389 14 2
                                    

វីឡាត្រកូល គ្រីហ្វីន ...

នៅក្នុងវីឡាដ៏ធំស្កឹមស្កៃនៃយប់នេះក៏មានការរៀបចំពិធីជប់លៀងនិងញ៉ាំអាហារលក្ខណៈគ្រួសារយ៉ាងធំដុំដែលមើលទៅការតុបតែងនៅលើតុអាហារថ្ងៃនេះមានម្ហូបច្រើនមុខដែលធ្វើឱ្យអ្នកបម្រើនៅក្នុងវីឡាពេលនេះគឺរវល់នឹងមមាញឹកគ្រប់គ្នាលើកម្ហូបទៅមកថែមទាំងក្នុងនោះក៏ឃើញម្ចាស់ស្រីនៃវីឡានេះកំពុងតែកាន់ម្ហូបជាមួយនឹងកូនស្រីពៅដែលតោងសំពត់របស់នាងជាប់ទៅមកទៅមកជាប់ម្ដាយជានិច្ចហើយនោះក៏គ្មាននរណាក្រៅពី ម៉ូយ៉ុង នោះដែរ។

" ម៉ូយ៉ុង កូន!! កុំនៅតោងម៉ាក់ជាប់បែបនេះណា! បើមិនប្រយ័ត្នហើយម៉ាក់ដើរលឿននោះកូនច្បាស់ជាផ្កាប់មុខជាមិនខាន! ឡើងទៅអង្គុយជាមួយបង ថេយ៍ ទៅណា!"។ ម៉ូលី ក៏ធ្វើការណែនាំទៅកាន់កូនស្រីពៅដែលតាមនាងមិនឈប់ហើយកូនស្រីពៅនោះក៏ធ្វើមាត់ជូរដាក់នាង។

"តែអូនឈ្ងុយម្ហូប ម៉ាមី ខ្លាំងណាស់! ឃ្លានហើយ!! ចង់ញាំឡូវនឹងតែម្ដង!!"។ ម៉ូយ៉ុង ក៏ឈររអ៊ូរបៀបបែបកូនស្រីពៅតូចទើបធ្វើឲ្យ ម៉ូលី សើចហើយខណៈនោះដែរក៏មានរាងខ្ពស់ស្រឡះរបស់ក្មេងប្រុសម្នាក់បានដើរមកមុននឹងលើកនាងពរ។

"ក៏ដូចម៉ាក់ប្រាប់ហើយថាកុំឱ្យ ម៉ូយ៉ិង នេះនៅរំខាន! មោះ!! ទៅអង្គុយលេង ហ្គេម ជាមួយបងល្អទេ?"។ ក្មេងប្រុសវ័យជំទង់រូបសង្ហាដែលស្លៀកសម្លៀកបំពាក់យ៉ាងផ្លូវការនៅថ្ងៃនេះក៏គ្មាននរណាក្រៅពីកំលោះ លីថេយ៍ ជាកូនប្រុសរបស់ ម៉ូលី ក៏បានពរប្អូនស្រីពៅរបស់គេទៅអង្គុយជាមួយគ្នា។

"អីយ៉ាថ្ងៃនេះមុខម្ហូបទាំងអស់សុទ្ធតែជាប្រពន្ធបងជាអ្នកធ្វើមែនទេហ្នឹង?"។ ពេលនេះ ថេយ៉ុង ក៏បានដើរមកដល់ហើយអោបចង្កេះភរិយារបស់គេទាំងសម្លឹងទៅមើលម្ហូបនៅលើតុទាំងអស់នេះហើយ ម៉ូលី ក៏ងាកមកញញឹមដាក់ ថេយ៉ុង។

"គឺមានតែម្ហូបខ្លះៗនោះទេ! ច្រើនមុខដែរម៉េចអូនធ្វើម្នាក់ឯងកើតនោះបើមិនមានអ្នកបម្រើនិងមេការជួយ! មុខម្ហូបថ្ងៃនេះគឺសុទ្ធតែពិសេសល្អបំផុត! មេការប្រាប់ថាបានចំរាញ់របស់ពិសេសបំផុតនៅក្នុងស្រុករបស់គាត់យកមកទៀតផង! លឺថា ជូលៀ ក៏ចូលចិត្តញ៉ាំដែរ!"។ ម៉ូលី ក៏រៀបរាប់ហើយ ថេយ៉ុង ក៏អង្គុយនៅតុនេះមុននឹងគេក៏សម្លឹងមើលមុខភរិយាហើយមើលទៅកូនប្រុសរបស់គេដែលកំពុងអង្គុយលេង ហ្គេម យ៉ាងសប្បាយជាមួយកូនស្រីពៅហើយងាកសម្លឹងទៅរូបថតរៀបអាពាហ៍ពិពាហ៍ជាច្រើនឆ្នាំមកហើយរបស់គេនឹង ម៉ូលី មុននឹងគេញញឹមអួតភាពសង្ហាធ្វើឲ្យ ម៉ូលី ចងចិញ្ចើមហើយមើលស្វាមីរបស់នាងថាកំពុងតែគិតដល់អ្វីទៅបានជាញញឹមជាប់បែបនេះ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now