ភាគទី ៧៣ : សុភមង្គលដែលសោកសៅ

425 23 7
                                    

6 ខែក្រោយមក ...

ផ្ទះលំហែនៅឯជាយក្រុង..

ពេលវេលាក៏ចេះតែដើររំលងផុតពីមួយថ្ងៃទៅមួយថ្ងៃហើយពីមួយរដូវកាលចូលដល់មួយរដូវកាលទៀតក៏នាំមកនូវខែរងារដែលមានព្រិលពណ៍សធ្លាក់គ្របពេញទីក្រុងនឹងតាមដងវិថីនាំឲ្យមានភាពសក្បុសដូចជាទេសភាពម្យ៉ាងដែលរំលេចសម្រស់ថ្មីមកក្នងរដូវដលើសែនរងារមួយនេះយ៉ាងចឹង។

"ខឹក...ខឹក..!"។ សម្លេងក្អករបស់នារីម្នាក់ដែលអង្គុយក្នុងបន្ទប់មួយហើយបែរមុខទៅកាន់បង្អួចបានបញ្ចេញខ្យល់ដង្ហើមដល់ស្រអាប់ដែលមានផ្សែងព្រោះតែរងារនោះហើយនាងមានស្លៀកសម្លៀកបំពាក់ក្រាស់ៗពេញខ្លួនទៅហើយតែមានអារម្មណ៍ថារងារពេញខ្លួនដដែល។

" ជូ ! អូនធ្វើអីនឹង? ម៉េចក៏ងើបមកអង្គុយបែរនេះ? មេឃត្រជាក់ណាស់ម៉េចក៏បើកបង្អួច?"។ កម្លោះសង្ហាដែលកាន់ថាសមានពេងទឹកតែក្តៅៗហុយៗចូលទៅរកនាងក្រមុំដែលកំពុងតែអង្គុយហើយយកអាវក្រៅមកបន្ថែមហើយសួរនាំនាងក្រមុំដែលមានពោះពុងខ្ទាតចេញមកនោះហើយនាងក៏សម្លឹងមើលគេដោយទឹកមុខស្លេក។

"គេងយូរហើយមានអារម្មណ៍ថាស្ពឹកខ្លួនណាស់! ចង់មកអង្គុយមើលព្រិលនោះអី! ខឹកៗ!"។ នាងក្រមុំក៏ក្អកហើយអ្វីដែលធ្វើឲ្យនាងមិនហ៊ានដកថៃចេញមកមើលនោះជាឈាមដែលចេញជ្រាបតាមរយៈការក្អកដែលធ្វើឲ្យនាងមានអារម្មណ៍ថាហេងហាងរីឯ ស៊ុកជីន ឃើញបែបនេះក៏ស្ទុះទៅទាញកន្សែងហើយស្រវាចាបើដៃនាងហើយជូតវាចេញ។

"មិនអីទេ! ក្រែងម្សិលមិញអូននិយាយជាមួយហើយតើថាអូនរឹងមាំហើយដូចមានកម្លាំងជាងមុនច្រើនណាស់ទេ? នេះតែកូនយើងកើតមកហើយគឺអូនលែងអីហើយ ជូ !!"។ ស៊ុកជីន លួងលោមនាងហើយ ជូលៀ ក៏សម្កឹងមើលគេដោយទឹកមុខស្ងួតព្រោះនាងដឹងថាគេកំពុងតែលួងនាងច្បាស់ណាស់។

"សន្យានឹងអូនថាបងនឹងស្រលាញ់កូនហើយមើលថែគេឲ្យបានល្អដូចបងកំពុងតែធ្វើជាមួញអូនបានទេ ជីន ?"។ ជូលៀ ក៏ចាប់ដៃរបស់គេហើយសម្លឹងមើលគេដោយកែវរលីងរលោងរីឯ ស៊ុកជីនក៏ក្រវីក្បាល។

"អត់ទេ! អូនក៏ត្រូវមើលថែកូនយើងជាមួយគ្នា! អូនមានភារកិច្ចដូចគ្នាណា៎ ជូ ! ម៉េចក៏ត្រូវទម្លាក់លើបងនោះ? បងមិនសន្យានិងអូនទេ!"។ ស៊ុកជីន ក៏ក្រោកឈរបែរខ្នងតែ ជូលៀ ក៏ចាប់ជាយអាវគេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now